រង្វាន់ណូបែលសន្តិភាព

ប្រទេសកាន់តែច្រើនគាំទ្រលោក ត្រាំ ឱ្យទទួលរង្វាន់ណូបែលសន្តិភាព ហើយថា តើប្រធានាធិបតីអាម៉េរិក ប៉ុន្មានរូបហើយ ដែលទទួលបានពានរង្វាន់នេះ?


សេតវិមានបានប្រកាសលើហ្វេសប៊ុក Page ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៣ ខែសីហា ថា ពេលនេះប្រទេសកាន់តែច្រើនក្នុងពិភពលោកក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ បានបង្ហាញការគាំទ្រលោក ដូណាល់ ត្រាំ ឱ្យក្លាយជាបេក្ខភាពទទួលរង្វាន់ណូបែលសន្តិភាព ព្រោះលោកជាប្រធានាធិបតីនៃសន្តិភាព។ តើប្រធានាធិបតីអាម៉េរិក ប៉ុន្មានរូបហើយដែលទទួលបានពានរង្វាន់នេះ ហើយត្រូវមានលក្ខខណ្ឌពិសេសអ្វីខ្លះទើបអាចជាប់ឈ្មោះទទួលបានពានរង្វាន់នេះ?
រង្វាន់ណូបែលសន្តិភាព
ដោយ

សេតវិមានគូសបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗដូចជានាយករដ្ឋមន្រ្តីនៃប្រទេសអាម៉េនី, ប្រធានាធិបតីអាស៊ែបៃហ្សង់, នាយករដ្ឋមន្រ្តីអ៊ីស្រាអែល, ប្រធានាធិបតីនៃប្រទេសហ្កាបុង, រដ្ឋាភិបាលប៉ាគីស្ថាន និងរដ្ឋមន្រ្តីការបរទេសរវ៉ាន់ដា រួមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សុទ្ធតែបានបង្ហាញការគាំទ្រចង់ឱ្យគណៈកម្មាធិការណូបែល នៃប្រទេសន័រវែស ផ្តល់ពានរង្វាន់ណូបែលសន្តិភាពជូនប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដោយលើកឡើងថា លោកជាបុគ្គលដ៏ស័ក្តិសមបំផុត។

កន្លងមកលោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិកធ្លាប់បានលើកឡើងថា លោកមានមោទកភាព ដែលក្លាយជាប្រធានាធិបតីនៃសន្តិភាពបន្ទាប់ពីទទួលបានការកោតសរសើរពីអន្តរជាតិ ចំពោះការ ដែលលោកបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សះផ្សារបញ្ចប់ជម្លោះជាបន្តបន្ទាប់នៅក្នុងពិភពលោក។

ជាក់ស្ដែងថ្មីៗនេះលោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត ប្រសិនបើរុស្ស៊ី មិនប្រញាប់ឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន ហើយលោក ក៏ជាអ្នកមានគុណរបស់កម្ពុជា ដែលលោកបានគំរាមឱ្យថៃ ឈានដល់បទឈប់បាញ់ជាមួយកម្ពុជា ជាបន្ទាន់ដោយឥតលក្ខខណ្ឌថ្មីៗនេះ។

លើសពីនេះ កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានកោះហៅមេដឹកនាំនៃប្រទេស២ គឺប្រទេសអាម៉េនី និងប្រទេសអាហ្ស៊ែបៃហ្សង់ទៅកាន់សេតវិមាន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះរយៈពេល៣៥ឆ្នាំរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក ចំនួន៤ រូបហើយ ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព រួមមាន៖ ទី១៖ ប្រធានាធិបតី ដៀដរ រ៉ូសាវែល (Theodore Roosevelt) ទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩០៦ ចំពោះការសម្របសម្រួលក្នុងសង្គ្រាមរុស្ស៊ី និងជប៉ុន ។ ទី២៖ ប្រធានាធិបតី វូដ្រូ វេសុន (Woodrow Wilson) ទទួលបានពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ១៩១៩ ចំពោះការបង្កើតសម្ព័ន្ធប្រជាជាតិ (League of Nations) ដែលក្រោយមកក្លាយជាអង្គកាសហប្រជាជាតិ (UN) សព្វថ្ងៃ។

ទី៣៖ ប្រធានាធិបតី ជីមី ខាទ័រ (Jimmy Carter) ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០០២ ចំពោះការធ្វើកិច្ចការផ្នែកសន្តិភាព និងសិទ្ធិមនុស្សច្រើនទសវត្សរ៍ និងទី៤៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)  ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០០៩ ចំពោះការលើកកម្ពស់ការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា គណៈកម្មាធិការណូបែលសន្តិភាព នៃប្រទេសន័រវែស (Norwegian Nobel Committee) ប្រគល់ពានរង្វាន់ណូបែលសន្តិភាពជារៀងរាល់ឆ្នាំ ហើយបុគ្គលដែលមានសិទ្ធិទទួលបានពានរង្វាន់នេះ ទាល់តែមានលក្ខណសម្បត្តិ និងគុណសម្បត្តិធំធេងរួមមានដូចជា៖ ការជួយរួមចំណែកលើកកម្ពស់សន្តិភាព ការជួយដោះស្រាយជម្លោះ និងការធ្វើឱ្យទំនាក់ទំនងពិភពលោកកាន់តែប្រសើរឡើងជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើលោក ស៊ី ជីនពីង នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខមែន ឬយ៉ាងណា?

ជាទូទៅកិច្ចការការទូត និងសេដ្ឋកិច្ចដែលចិន បានធ្វើជាមួយនឹងប្រជាជាតិនៅអាស៊ីអាគ្នេយ៍តាមយន្តការអាស៊ាន ភាគច្រើនចិន ប្រគល់តួនាទី និងភារកិច្ចដ…

សហគ្រិនខ្មែរ ផ្តោតលើការជំរុញផលិតកម្ម និងបង្កើនសមត្ថភាពសហគ្រិន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក

ភ្នំពេញ, ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ