វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យនៅឆ្នាំ២០២២ នឹងមានការប្រែប្រួលយ៉ាងណាខ្លះ?


ក្រុមអ្នកជំនួញ និងវិនិយោគិនធំៗក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំក្រោយនេះ ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងគម្រោងបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរវ៉ាក់សាំងបរទេសនៅចុងខែវិច្ឆិកា ខាងមុខនេះជាដើម។
ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards
ដោយ

ក្រុម​អ្នកជំនួញ និង​វិនិយោគិន​ធំ​ៗ​មើ​ឃើញ​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​មាន​កំណើន​យ៉ាងតិច​ក្នុង​រង្វង់ ១០% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ប្រសិនបើ​ក្រោយ​ការ​បើក​ប្រទេស​ឡើង​វិញ​គ្មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ កើត​មាន​ឡើង​។ ក៏​ប៉ុន្ដែ សម្រាប់​ឆ្នាំ​២០២១​នេះ​វិញ វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ទំនងជា​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២០ នោះ​ទេ ការ​វាយតម្លៃ​បែប​នេះ​របស់​ក្រុង​ម​អ្នកជំនាញ និង​អ្នកជំនួញ​អចលនទ្រព្យ​ធំ​ៗ គឺ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​បើក​បង្ហាញ​ផ្ទះ​គំរូ​ខុន​ដូ​ក្នុងភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ របស់​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ គ្រុប សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​។

អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​គ្រុប​បាន​លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​មាន​កំណើន​យ៉ាងតិច​១០% ធៀប​នឹង​ឆ្នាំ​២០២០ ក្រោយ​រាជរដ្ឋាភិបាល​បាន​សម្រេច​បើក​សកម្មភាព​សង្គម​និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ​។ ក៏​ប៉ុន្ដែ អ្នកឧកញ៉ា​គូសបញ្ជាក់​ថា កំណើន​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​គ្មាន​ករណី​ផ្ទុះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ធំដុំ ក្រោយ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ​។ យ៉ាងណាមិញ សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០២១​នេះ​វិញ ត្រូវ​បាន​អ្នកឧកញ៉ា សៀ ឫ​ទ្ធី វាយតម្លៃ​ថា អាច​មាន​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​ដែរ​។

អ្នកជំនួញ និង​ជា​វិនិយោគិន​ដ៏​ល្បី​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា អ្នកឧកញ៉ា សៀ ឫ​ទ្ធី ជឿជាក់​ថា ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​នឹង​មានដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ​ជា​បន្តបន្ទាប់ ក្រោយ​ការ​បើក​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ​របស់​រាជរដ្ឋាភិបាល​។ អ្នកឧកញ៉ា​ចាត់​ទុក​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ​ថា វា​ជា​សារ​មួយ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​បន្ត​បោះទុន និង​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។ 

ជា​ពិសេស វា​នឹង​ជួយ​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​បរទេស​ថ្មី​ៗ ឲ្យ​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​កាន់តែ​ខ្លាំង​នា​ពេល​អនាគត​។

ការ​លើក​ឡើង​ទាំងនេះ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ធ្វើ​ឡើង​ក្នុង​កម្មវិធី​បង្ហាញ​បន្ទប់​គំរូ​ខុន​ដូ​នៃ​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​នៅ​អគារ The Bridge ជូន​ទីភ្នាក់ងារ​លក់ កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ឲ្យ​ទីភ្នាក់ងារ​លក់​ទាំងអស់​បាន​ទស្សនា និង​សិក្សា​លម្អិត​ជាក់ស្តែង​ពី​បន្ទប់​នីមួយ​ៗ មុន​ពន្យល់​បន្ត​ដល់​អតិថិជន​។ ក្រៅពី​ទស្សនា​បន្ទប់​គំរូ ទីភ្នាក់ងារ​លក់​ក្នុង​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​ទាំងអស់ ទទួល​បានការ​ចែករំលែក​បទ​ពិសោធន៍ និង​យុទ្ធសាស្ត្រ​ល្អ​ៗ​ពី​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ជា​អ្នកលក់​ដ៏​ពូកែ​ផង​ដែរ​៕

_



អត្ថបទបន្ទាប់


សម្តេចនាយករដ្ឋមន្ត្រី ជំរុញក្រសួងឲ្យខិតខំដោះស្រាយវិវាទដីធ្លី ខណៈបច្ចុប្បន្ននៅសល់ជាង៣ពាន់ករណីកំពុងដោះស្រាយ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសថ្នា…

អង្គការ WFP៖ មនុស្សប្រឈមនឹងភាពអត់ឃ្លាននៅទូទាំងពិភពលោកកើនដល់ ៤៥លាននាក់ហើយ

ទីភ្នាក់ងារស្បៀងអាហារមួយរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់នៅថ្ងៃច័ន្ទទី០៨ វិច្ឆិកា ថា មនុស្សដែលកំពុងប្រឈមនឹងភាពអត់ឃ្លានក្នុង៤៣ប្រទេស ជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ