វិស័យធនាគារ

តើការបញ្ចុះអត្រាការប្រាក់របស់អាម៉េរិក បានជះឥទ្ធិពលយ៉ាងណាដល់ទីផ្សារភាគហ៊ុន និងមាស?


ក្រោយពន្យារពេលជាបន្តបន្ទាប់ ទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់ពី៤,៣% មកនៅត្រឹម៤,១% ជាលើកដំបូងក្នុងរយៈពេល៩ខែកន្លងមកនេះ ដូចអ្វីដែលរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ចង់បាន និងទាមទារកន្លងមក។ ការបញ្ចុះអត្រាការប្រាក់នេះបានធ្វើឱ្យរង្គោះរង្គើដល់ផ្សារភាគហ៊ុន និងតម្លៃមាស ដោយក្នុងនោះតម្លៃភាគហ៊ុននៅអាម៉េរិកខ្លះឡើង និងខ្លះធ្លាក់ចុះ និងបានជំរុញឱ្យតម្លៃមាសហក់ឡើង០,២% ដោយឡើងដល់ជិត៤៥០០ដុល្លារក្នុង១តម្លឹង។
វិស័យធនាគារ
ដោយ

ទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់ពី៤,៣% មកនៅត្រឹម៤,១% ជាលើកដំបូងក្នុងរយៈពេល៩ខែកន្លងមកនេះ បន្ទាប់ពីបានពន្យារជាបន្តបន្ទាប់។ ជាមួយគ្នានេះមានការរំពឹងថា អាម៉េរិកអាចនឹងមានលទ្ធភាពបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២៥។ ក្រោយការបញ្ចុះអត្រាការប្រាក់នេះ តម្លៃភាគហ៊ុននៅសហរដ្ឋអាម៉េរិក មានការប្រែប្រួលមួយចំនួន ដោយភាគហ៊ុនរបស់ក្រុមហ៊ុន S&P 500 បានធ្លាក់ចុះប្រមាណជា០,១% ខណៈផ្សារហ៊ុន Nasdaq ធ្លាក់ចុះ០,៣២% ប៉ុន្តែមូលបត្របំណុលរបស់អាម៉េរិក បានស្ទុះឡើងជាង៤% រីឯហាងឆេងនៃសន្ទស្សន៍អត្រាប្តូរប្រាក់របស់លុយដុល្លារបានហក់ឡើង០,៤%។

ដោយឡែកហាងឆេងមាសបានស្ទុះឡើង០,២% ដែលនាំឲ្យតម្លៃមាសឡើងដល់ជិត៤ពាន់៥០០ដុល្លារ ខណៈនៅឆ្នាំក្រោយមានការព្យាករណ៍ថា មាសអាចនឹងឡើងដល់៤​៨០០ដុល្លារក្នុងមួយតម្លឹង។

លោក ស្តេហ្វេន ខេត (Stephen Kates) អ្នកវិភាគហិរញ្ញវត្ថុនៅក្រុមហ៊ុន Bankrate បាននិយាយថា សម្រាប់ពលរដ្ឋអាម៉េរិក ការបញ្ចុះអត្រាការប្រាក់នេះទំនងជាមិនធ្វើឱ្យមានភាពខុសគ្នាគួរឱ្យកត់សម្គាល់នោះទេ ពីព្រោះអត្រាប្រែប្រួលវាមានកម្រិតតិចពេក ជាពិសេសម្រាប់ប្រភេទកម្ចីទិញផ្ទះ ប៉ុន្តែវាអាចមានឥទ្ធិពលលើការប្រមូលឥណទានពីគណនីសន្សំ កម្ចីទិញរថយន្ត ក៏ដូចជាលើអ្នកប្រើប្រាស់ វីសាកាត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បក្សភឿថៃ កំពុងបញ្ចុះបញ្ចូលបងថ្លៃប្រុសរបស់លោកស្រី ផែថងថាន ឱ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី

លោក ភុមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានទម្លាយឱ្យដឹងថា លោកពិចារណាជ្រើសតាំងលោក ណាត់ថាពុង គូណាកនវង្ស (Nat…

វៀតណាម មានមហិច្ឆតានាំចេញដូងឲ្យបានជាង១ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកនាំចេញដូងកំពូលទាំង៥ នៅលើពិភពលោក

វៀតណាម មានមហិច្ឆតាបង្កើនការនាំចេញដូងឲ្យបានជាង១,១ពាន់លានដុល្លារ ដើម្បីជាប់ជាអ្នកនាំចេញដូងកំពូលទាំង៥ នៅលើពិភពលោក ហើយដើម្បីឈានទៅសម្រេចម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ