អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន វ័ន ម៉រ គ្រុប បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី ១០ហិកតា ព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរ


ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីទស្សនកិច្ច ដ៏ធំសម្បើមមួយ ក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០%។
អត្ថបទពាណិជ្ជកម្ម
ដោយ

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានមានប្រសាសន៍ដោយក្ដីមោទកភាពថា៖ «ការបើកទ្វាររោងចក្រជាតិរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផលដែលមានគុណភាពកម្រិតសកល។ គោលដៅចម្បងរបស់យើង មិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីនាំយកនូវមោទកភាពជាតិ និងស្តង់ដារសុខុមាលភាពខ្ពស់បំផុត ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធានាថាគ្រប់ផលិតផលរបស់ វ័ន ម៉រ គ្រុប គឺជាជម្រើសទីមួយដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងទំនុកចិត្ត។»

ក្នុងដំណើរទស្សនកិច្ចលើផ្ទៃដីវិសាលភាពជាង ១០ ហិកតា ភ្ញៀវកិត្តិយសបានឃើញផ្ទាល់ភ្នែកនូវខ្សែច្រវាក់ផលិតកម្មដ៏ទំនើបដែលនាំចូលពីសហភាពអឺរ៉ុប (អាល្លឺម៉ង់ និងអ៊ីតាលី)។ រោងចក្រផលិតទឹកពិសាវីតាល់ បានបង្ហាញពីភាពសម្រិតសម្រាំងតាមរយៈ៖

- ប្រព័ន្ធចម្រោះ ១២ ដំណាក់កាល ធានាបាននូវភាពបរិសុទ្ធ និងគុណភាពខ្ពស់បំផុត។

- ការទទួលស្គាល់កម្រិតពិភពលោក ទទួលបានវិញ្ញាបនបត្រស្តង់ដារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងស្តង់ដារ ISO និងមេដាយមាស Monde Selection ជាច្រើនឆ្នាំបន្តបន្ទាប់។

ស្របជាមួយគ្នានេះ ក្រុមហ៊ុនបានបើកបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលកំពុងមានវត្តមានលើទីផ្សារ រួមមាន៖

- មីជាតិ កំប៉ុង រសជាតិឈ្ងុយឆ្ងាញ់ និងភាពងាយស្រួលសម្រាប់ការរស់នៅបែបសម័យថ្មី។
- គ្រឿងទេសវ័នម៉រ រួមមាន ប្រេងខ្យង ទឹកម្ទេស និងម្សៅស៊ុបមាន់ ម្សៅស៊ុបសាច់ជ្រូក និងម្សៅស៊ុបបន្លែ ដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់រសជាតិផ្ទះបាយខ្មែរ។
- អាហារសម្រន់ នំកញ្ចប់ «មីចិបចុប» ដែលផ្ដល់នូវរសជាតិប្លែក និងអនាម័យខ្ពស់។

តាមរយៈពាក្យស្លោក «គ្រប់តំណក់ឆ្លុះបញ្ចាំងពីភាពជោគជ័យ» ក្រុមហ៊ុន វ័ន ម៉រ គ្រុប ក៏បានពង្រឹងសកម្មភាព មនុស្សធម៌តាមរយៈ «មូលនិធិ ២៥៛» ដើម្បីបន្តជួយដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានក្នុងសង្គមជាតិ។

ជាកិច្ចតបស្នងដល់ដៃគូអាជីវកម្ម ក្រុមហ៊ុនក៏បានរៀបចំពិធីលៀងសាយភាយ និងការចាប់រង្វាន់មហាសាលនូវ រថយន្តទំនើបចំនួន ២ គ្រឿង ដើម្បីអបអរសាទរនូវមហាជោគជ័យដែលសម្រេចបានរួមគ្នា។

ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពជឿជាក់បំផុត៕




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រហ័រម៉ូស ខណៈអ៊ីរ៉ង់ចំអកថា អាម៉េរិកកំពុងទាល់ច្រក

កម្តៅសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសជាចំហថា បណ្តាប្រទេសមហាអំណាចជាច្រើននឹងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ