សម្តេចតេជោ ហ៊ុន សែន

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់អាម៉េរិក Goldman Sachs ព្រមានថា សេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចុះ បើបន្តឱ្យការនាំចេញទំនិញរបស់ចិន ទៅកាន់ប្លុកនេះបន្តកើនឡើង


ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅព្រឹកថ្ងៃទី ៩ ខែធ្នូនេះ បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងសៀមវាយចូល ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ បើតាមសម្តេចតេជោ ការបង្ខំចិត្តវាយតបតពីទៅកាន់កងទ័ពឈ្លានពានថៃនេះ បានធ្វើឡើងកាលពី ល្ងាច និងយប់ថ្ងៃទី ៨ ខែធ្នូ និងបានបន្ដបន្ថែមដល់ព្រឹកថ្ងៃទី ៩ខែធ្នូនេះ។
សម្តេចតេជោ ហ៊ុន សែន
ដោយ

សម្តេចតេជោ បានស្រង់សម្ដី របស់ នាយករដ្ឋមន្ត្រីថៃ អនុទីន ដែលបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុច នៅតាមព្រំដែនកម្ពុជា ប៉ុន្ដែ មិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ?

ដូច្នេះ ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង សម្តេចតេជោ បានប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកសម្ដីរបស់មេទ័ពថៃម្នាក់ ដែលបានប្រកាសដោយអំនួតហួសប្រមាណកាលពីពេលថ្មីនេះថា ដើម្បីសន្តិសុខប្រជាជន ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។ សម្តេចតេជោ ថា សំដីលោកមេទ័ពរូបនេះ ដូចជាខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។

សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។»

ចុងក្រោយ សម្តេចតេជោ បានតោងការចាប់អារម្មណ៍ថា សម្តេចកំពុងតាមមើលមនុស្សចំនួន ដែលកាលពីកម្ពុជាតបត ដើម្បីការពារខ្លួន កាលពីពេលមានការផ្ទុះអាវុធនៅក្នុងខែកក្កដា ពួកគេចោទកម្ពុជាថា ល្មោភសង្រ្គាម។ ប៉ុន្ដែ ពេល កម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធីគេចោទថាកម្ពុជា ខ្លាចថៃមិនហ៊ានវាយ ឬកាត់ដីឲ្យថៃ ដើម្បីដូរយកសន្តិភាពជាដើម។

សម្តេចតេជោ បានស្រង់សម្ដី របស់ នាយករដ្ឋមន្ត្រីថៃ អនុទីន ដែលបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុច នៅតាមព្រំដែនកម្ពុជា ប៉ុន្ដែ មិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ?្តេចតេជោ បានសង្កត់ធ្ងន់ថា «នៅពេលនេះ យើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង»៕




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ទទូចឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់

ខណៈសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា បានបន្ដអូសបន្លាយដល់ថ្ងៃទី៣ គិតត្រឹមថ្ងៃទី ៩ខែធ្នូនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិករំពឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ