វិស័យសេដ្ឋកិច្ច

កិច្ចប្រជុំ IMF និងធនាគារពិភពលោកបញ្ចប់ ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍នៅតែមិនទាន់ទទួលបានដំណោះស្រាយជាក់ស្តែង


កិច្ចប្រជុំកំពូល IMF និងធនាគារពិភពលោកនៅបាងកកបានបិទបញ្ចប់ ដោយមិនទាន់មានដំណោះស្រាយជាក់ស្តែងច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងប្រឈមបំណុលកើនឡើង អតិផរណា និងហានិភ័យពី AI។
កិច្ចប្រជុំ_IMF_និងធនាគារពិភពលោកបិទបញ្ចប់ទាំងខ្វះដំណោះស្រាយ
ដោយ

វិបត្តិសង្គ្រាម បំណុលកើនឡើង អតិផរណា និងអនាគតមិនប្រាកដប្រជានៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុងដាក់សម្ពាធកាន់តែខ្លាំងលើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែក្រោយកិច្ចប្រជុំកំពូលរយៈពេលមួយសប្តាហ៍ត្រូវបានបិទបញ្ចប់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកនៅតែមិនទាន់ផ្តល់ដំណោះស្រាយជាក់ស្តែងបានច្រើន ដែលធ្វើឱ្យប្រទេសក្រីក្របន្តព្រួយបារម្ភអំពីវិបត្តិដែលអាចកើតឡើងនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ ខែតុលា។

ក្នុងកិច្ចប្រជុំកំពូលរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅក្រុងបាងកក ដែលបានចាប់ផ្ដើមពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២៦ ក្រុមមន្ត្រីបានព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាសេដ្ឋកិច្ចដែលកើតចេញពីសកម្មភាពរបស់ប្រទេសអ្នកមាន។ ការកើនឡើងនៃអត្រាការប្រាក់ និងថ្លៃដើមខ្ចីប្រាក់បានធ្វើឱ្យការសងបំណុលជាមធ្យមរបស់ប្រទេសទាំងនេះកើនឡើងជាងទ្វេដង បើធៀបនឹងមួយទសវត្សរ៍មុន ដោយស្មើនឹង១៤% នៃចំណូលរដ្ឋាភិបាល។ នេះមានន័យថា រដ្ឋាភិបាលនានាមានថវិកាកាន់តែតិចសម្រាប់ចំណាយក្នុងវិស័យអប់រំ សុខាភិបាល និងសេវាសាធារណៈសំខាន់ៗ។

លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា ប្រទេសសេដ្ឋកិច្ចជឿនលឿន ក៏មានបញ្ហាអតុល្យភាពថវិកាធ្ងន់ធ្ងរដែរ ដែលជាកត្តាជំរុញឱ្យថ្លៃដើមខ្ចីប្រាក់របស់ប្រទេសក្រីក្រកើនឡើង។

អ្នកជំនាញបានព្រមានថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI អាចធ្វើឱ្យគម្លាតសេដ្ឋកិច្ចរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រកាន់តែធំ ខណៈអ្នករៀបចំគោលនយោបាយនៅមិនទាន់មានផែនការច្បាស់លាស់សម្រាប់ទប់ទល់នឹងហានិភ័យនេះ។

ទន្ទឹមនេះកំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍បានថយចុះមកនៅត្រឹមប្រមាណ៣,៦% ដោយធ្លាក់ចុះពី៤,៤%។ ទោះបីជាសេដ្ឋកិច្ចពិភពលោកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចបានរហូតមកដល់ពេលនេះក៏ដោយ ក៏សង្គ្រាម និងវិបត្តិថាមពលដែលកើតឡើងជាបន្តបន្ទាប់នៅតែបង្កការព្រួយបារម្ភចំពោះកំណើននាពេលអនាគត។

អ្នករិះគន់បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិយកចិត្តទុកដាក់បន្ថែមលើការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ដោយព្រមានថា កំណើនសេដ្ឋកិច្ចនឹងមិនផ្តល់ផលប្រយោជន៍ដល់សង្គមទាំងមូលនោះឡើយ ប្រសិនបើទ្រព្យសម្បត្តិប្រមូលផ្តុំតែនៅក្នុងដៃអ្នកមាន៕




អត្ថបទបន្ទាប់


មេដឹកនាំវៀតណាម ជំរុញឱ្យធនាគារនានា ទម្លាក់អត្រាការប្រាក់កម្ចីពី១,៥% ទៅ២% សម្រាប់វិស័យអាទិភាព

ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម កំពុងបង្កើនសម្ពាធលើធនាគារនានាឱ្យប្រញាប់ទម្លាក់អត្រាការប្រាក់កម្ចី ខណៈដែលការហក់ឡើង នៃថ្លៃដើមទុន កំពុងក្លាយជា…

មេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ីអាចជួបជជែកគ្នាត្រីភាគីជាប្រវត្តិសាស្ត្រជុំវិញការរំសាយអាវុធនុយក្លេអ៊ែ

លោក ត្រាំ ថ្លែងថា លោកស្វាគមន៍ជំនួបត្រីភាគីជាមួយមេដឹកនាំចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែ និងពាណិជ្ជកម្ម ប៉ុន្តែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ