វិស័យអចលនទ្រព្យ

តើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានបង្កើនសម្ពាធបន្ថែមលើវិស័យអចលនទ្រព្យយ៉ាងណាដែរ?


អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជាដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយ មកទល់ពេលនេះ ពុំទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ បើទោះបីជាវិស័យនេះបានរើបឡើងវិញបន្តិចកាលពីដើមឆ្នាំនេះក៏ដោយ។ វិស័យអចលនទ្រព្យបានបន្តរងផលប៉ះពាល់ជាថ្មីដោយសារឥទ្ធិពលនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅប៉ុន្មានខែចុងក្រោយនេះ។
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យរបស់កម្ពុជាដែលបានដាំក្បាលចុះអស់រយៈពេលជាច្រើនឆ្នាំ មានការរើបឡើងវិញបន្តិចនៅដើមឆ្នាំ២០២៥ តែបានរងផលប៉ះពាល់ជាថ្មីដោយសារឥទ្ធិពល នៃសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញរូបនេះអះអាងថា បញ្ហាជម្លោះព្រំដែនបានដាក់សម្ពាធមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា ដូច្នេះវិស័យអចលនទ្រព្យក៏រងការលំបាកទៅតាមនឹងដែរ ដោយសារបញ្ហានេះបានធ្វើឱ្យអ្នកវិនិយោគមានការរឹតត្បិត និងថ្លឹងថ្លែងខ្ពស់មុនវិនិយោគលើអ្វីមួយ។ យ៉ាងណាមិញអ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើបញ្ហាជម្លោះព្រំដែនអាចមានភាពធូរស្រាលឡើងវិញនៅឆ្នាំក្រោយ នោះវិស័យអចលនទ្រព្យកម្ពុជាអាចនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល៤ទៅ៥ឆ្នាំបន្ទាប់។

ជាមួយគ្នានេះឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ទោះពុំមានឥទ្ធិពលខ្លាំងដោយផ្ទាល់ទៅលើទីផ្សារអចលនទ្រព្យកម្ពុជា ប៉ុន្តែវាក៏មានឥទ្ធិពលដោយប្រយោលមួយចំនួនផងដែរ ដោយសារវិនិយោគិនបរទេសមានការប្រុងប្រយ័ត្នជាងមុនលើការវិនិយោគអចលនទ្រព្យ។ តួយ៉ាង វិនិយោគិនថៃ និងជប៉ុនមួយចំនួនបានពន្យារពេល និងពិចារណាលើគម្រោងវិនិយោគរបស់ពួកគេដោយរង់ចាំស្ថានភាពក្នុងតំបន់មានស្ថិរភាពជាមុនសិន។ តែយ៉ាងណា អ្នកជំនាញរូបនេះ សង្កេតឃើញថា តាមរយៈបញ្ហាជម្លោះព្រំដែននេះ ក៏បានជំរុញឱ្យមានតម្រូវការអចលនទ្រព្យមួយចំនួនដែលបម្រើដល់ការផលិតផលិតផលក្នុងស្រុកផងដែរ ក្រោយពលរដ្ឋធ្វើពហិការលើទំនិញថៃ ដោយងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលជំរុញឱ្យមានតម្រូវការបើកជាសិប្បកម្ម និងរោងចក្រថ្មីៗបន្ថែមច្រើននៅកម្ពុជា។

គួរជម្រាបថា នៅឆមាសទី១ឆ្នាំ២០២៥ វិស័យអចលនទ្រព្យកម្ពុជាបន្តមានកំណើនទាប០,៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទានសម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។ សន្ទស្សន៍ថ្លៃលំនៅឋានរួមថយចុះជាមធ្យមចំនួន៣,៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញថយចុះ៣,៦% និងនៅតាមបណ្តាខេត្តបានថយ ៧,១%។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកការហូរចូលទំនិញថោកៗ និងនីតិវិធីស្មុគស្មាញនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME នៅកម្ពុជា

ក្រោយកើតមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានជំរុញឱ្យតម្រូវការប្រើប្រាស់ផលិតផលក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហ…

អ្នកជំនាញបារម្ភបញ្ហាការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ទិន្នផលស្វាយចន្ទីនៅឆ្នាំក្រោយ

ការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់លូតលាស់របស់ដើមស្វាយចន្ទី និងការបង្កបង្កើនទិន្នផលស្វាយចន្ទីនៅកម្ពុជា។ ការណ៍នេះ ទាមទារកសិករត្រូវមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ