វិស័យដឹកជញ្ជូន

ឥណ្ឌា ដាក់មហិច្ឆតាក្លាយជាប្រទេសអ្នកផលិតកប៉ាល់ដឹកទំនិញដ៏ធំ ដើម្បីប្រជែងជាមួយចិន កូរ៉េ និងជប៉ុន ដែលជាបងធំក្នុងឧស្សាហកម្មនេះ


ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅជាង ១,៤ពាន់លាននាក់ បានដាក់មហិច្ឆតាក្លាយប្រទេសអ្នកផលិតកប៉ាល់ដឹកទំនិញដ៏ធំ ដើម្បីរត់ដេញតាមមហាយក្សចិន កូរ៉េ និងជប៉ុន ដែលជាបងធំនៅក្នុងឧស្សាហកម្មនេះ ដោយបច្ចុប្បន្នប្រទេសទាំង៣នេះកាន់កាប់រហូតដល់ទៅជាង៩០% នៃចំណែកទីផ្សារកប៉ាល់ដឹកទំនិញនៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យដឹកជញ្ជូន
ដោយ

បណ្ដាក្រុមហ៊ុនផលិតកប៉ាល់ដឹកជំនិញឥណ្ឌា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអតិថិជននៅក្រៅប្រទេស ខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូននានាចៀសវាងការទិញកប៉ាល់ដឹកទំនិញដែលផលិតនៅប្រទេសចិន។ មហិច្ឆតារបស់បណ្ដាក្រុមហ៊ុនផលិតកប៉ាល់ ដឹកទំនិញឥណ្ឌានេះ គឺស្របតាមគោលនយោបាយរបស់ក្រុងញូវដេលី ដែលកំពុងជំរុញការពង្រីកឧស្សាហកម្មផលិតកប៉ាក់ដឹកទំនិញរបស់ខ្លួន។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានថ្លែងនៅឯព្រឹត្តិការណ៍ India Maritime Week កាលពីថ្ងៃពុធ សប្ដាហ៍នេះថា នៅសតវត្សរ៍ទី២១នេះ វិស័យនាវាចរណ៍របស់ប្រទេសឥណ្ឌា កំពុងរីកចម្រើនយ៉ាងល្បឿន និងខ្លាំងអស្ចារ្យ។ លោក ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រដល់ការផលិតកប៉ាល់ដឹកទំនិញ និងការអភិវឌ្ឍកំពង់ផែផងដែរ។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំតំណាងរដ្ឋាភិបាល និងឧស្សាហកម្មមកពី៨៥ប្រទេស ហើយក្រុមហ៊ុនជាង៥០០ បានដាក់តាំងបង្ហាញបច្ចេកវិទ្យារបស់ពួកគេក្នុងព្រឹត្តិការណ៍នេះ។

ទីក្រុងញូវដេលី មានគោលដៅប្រែក្លាយប្រទេសឥណ្ឌាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមកប៉ាល់ ដោយស្វះស្វែងបង្កើនចំនួនកប៉ាល់ដឹកទំនិញរបស់ខ្លួននៅក្នុងពិភពលោកពី១% នាពេលបច្ចុប្បន្នឱ្យឈានដល់២០%នៅត្រឹមឆ្នាំ២០៤៧ ដែលចំខួបលើកទី១០០ នៃបុណ្យឯករាជ្យភាពរបស់ប្រទេសឥណ្ឌា។

កាលពីខែកញ្ញា រដ្ឋាភិបាលឥណ្ឌាបានប្រកាសទម្លាក់កញ្ចប់ថវិកាគាំទ្រជាង៧,៨ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងមូលនិធិអភិវឌ្ឍន៍នាវាចរណ៍ ដើម្បីវិនិយោគលើការផលិតកប៉ាល់ និងហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍ផងដែរ។ សូមបញ្ជាក់ថា មហាយក្សចិន កូរ៉េ និងជប៉ុន គឺជាបងធំនៅក្នុងឧស្សាហកម្មផលិតកប៉ាល់ដឹកទំនិញ ដោយប្រទេសទាំង៣នេះកាន់កាប់រហូតដល់ទៅជាង៩០% នៃចំណែកទីផ្សារកប៉ាល់ដឹកទំនិញនៅទូទាំងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេដឹកនាំតៃវ៉ាន់ ច្រានចោលចំពោះប្រព័ន្ធប្រទេសមួយប្រព័ន្ធដឹកនាំពីររបស់ចិន ខណៈទីក្រុងប៉េកាំង ចិញ្ចឹមចិត្តយកកោះនេះឱ្យបាន

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (President Lai Ching-te) នៅថ្ងៃសុក្រ ទី៣១ ខែតុលា នេះ បានប្រកាសច្រានចោលចំពោះប្រព័ន្ធ "ប្រទេសមួយ ប្រព័…

ប្លែក! ពលរដ្ឋនៅម៉ាឡេស៊ី លាងលុយកខ្វក់ តាមរយៈការដាំទុរេន

ធ្លាប់តែឮការលាងលុយកខ្វល់តាមរយៈការវិនិយោគលើអចលនទ្រព្យ ការទិញរបស់ប្រណីតៗ និងភាគហ៊ុនជាដើម ប៉ុន្តែនៅម៉ាឡេស៊ីឯណោះវិញមានករណីលាងលុយកខ្វក់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ