វិស័យកសិកម្ម

ឥណ្ឌា ក្លាយជាអ្នកនាំចេញគីមីកសិកម្មធំបំផុតទី៣នៅលើពិភពលោកជាមួយទំហំជាង៣,៣ពាន់លានដុល្លារ


ប្រទេសឥណ្ឌា បានក្លាយជាប្រទេសនាំចេញគីមីកសិកម្មដ៏ធំបំផុតទី៣នៅលើពិភពលោកជាមួយនឹងតម្លៃនាំចេញប្រមាណ៣,៣ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៥ ដោយមានការកើនឡើងជិត៣ដងក្នុងពេល១០ឆ្នាំមកនេះ ដោយសាររដ្ឋាភិបាលបានជំរុញទឹកចិត្តពាក់ព័ន្ធនឹងផលិតកម្ម និងការកាត់បន្ថយពន្ធសម្រាប់វិស័យនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Standard។
វិស័យកសិកម្ម
ដោយ

របាយការណ៍របស់សហព័ន្ធគីមីកសិកម្មឥណ្ឌា (ACFI) និងក្រុមហ៊ុន Deloitte បានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ការនាំចេញគីមីកសិកម្មរបស់ឥណ្ឌា បានកើនឡើងជិតបីដងក្នុងរយៈពេល១០ឆ្នាំដោយឡើងដល់៣,៣ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៥ ដោយកើនឡើងពីចំនួន១,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៤-២០១៥ ដែលធ្វើឱ្យឥណ្ឌា ក្លាយជាអ្នកនាំចេញគីមីកសិកម្មធំជាងគេទី៣បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាម៉េរិក។

ដើម្បីរក្សាសន្ទុះនេះ សហព័ន្ធគីមីកសិកម្មឥណ្ឌា បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញគម្រោងលើកទឹកចិត្តទាក់ទងនឹងផលិតកម្ម និងការកាត់បន្ថយពន្ធសម្រាប់វិស័យនេះក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលសម្រាប់គីមីដ៏សំខាន់នេះ និងជួយបង្កើតមជ្ឈមណ្ឌលផលិតកម្មគីមីកសិកម្មនៅទូទាំងប្រទេសឥណ្ឌា ដើម្បីជំរុញផលិតកម្មក្នុងស្រុក។

សហព័ន្ធដែលតំណាងឱ្យក្រុមហ៊ុនគីមីកសិកម្មសំខាន់ៗទាំងអស់នៅប្រទេសឥណ្ឌាមួយនេះក៏បានតស៊ូមតិសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនកាន់តែច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការពង្រឹងសហគ្រាសខ្នាតតូច និងមធ្យម (MSMEs)។

បើយោងតាមរបាយការណ៍ ទីផ្សារគីមីកសិកម្មរបស់ប្រទេសឥណ្ឌា បានគ្របដណ្តប់ដោយថ្នាំសម្លាប់សត្វល្អិត៤១% ថ្នាំសម្លាប់ស្មៅ២២% ថ្នាំសម្លាប់ផ្សិត២១% ថ្នាំសម្លាប់រុក្ខជាតិ៦% និងសារធាតុជីវសាស្រ្ត៨% ព្រមទាំងផលិតផលព្យាបាលគ្រាប់ពូជ២%នៅក្នុងឆ្នាំសារពើពន្ធ២០២៤៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វិបត្តិនយោបាយបានជំរុញឱ្យវិនិយោគិនបរទេសសម្រុកដកប្រាក់ចេញពីទីផ្សារអាស៊ាន

បញ្ហាចម្រូងចម្រាសផ្នែកនយោបាយនៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ី និងថៃ កំពុងធ្វើឲ្យវិនិយោគិនបរទេសដកប្រាក់ពួកគេចេញព…

ការហូរចូលទំនិញមានតម្លៃថោកៗពីចិន កំពុងគំរាមកំហែងដល់ផលិតកម្មក្នុងស្រុករបស់ថៃ

របាយការណ៍ថ្មីមួយរបស់ធនាគារ Krungthai បានរកឃើញថា ការហូរចូលទំនិញមានតម្លៃថោកពីប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុកយ៉ាងខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ