ការអនុវត្តពន្ធបដិការ

តើប្រទេសណាខ្លះ ដែលសង្ឃឹមទទួលបានកិច្ចព្រមព្រៀងជាមួយអាម៉េរិក ក្រោយការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល់?


ស្របពេលឱសានវាទនៃការពន្យាពេលអនុវត្តពន្ធបដិការរបស់លោក ដូណាល់ ត្រាំ នឹងចូលមកដល់នៅថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ មកដល់ពេលនេះក្តីសង្ឃឹមរបស់ប្រទេសនានា ដែលកំពុងខិតខំចរចាសុំបញ្ចុះពន្ធគយជាមួយអាម៉េរិកហាក់នៅស្រពេចស្រពិលនៅឡើយ។ បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ មកទល់ពេលនេះប្រទេសដែលឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិកមានតែអង់គ្លេស និងវៀតណាមតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការអនុវត្តពន្ធបដិការ
ដោយ

ឥណ្ឌាទំនងជាអាចក្លាយជាប្រទេសទី៣បន្ទាប់ពីចក្រភពអង់គ្លេស និងវៀតណាម ដែលអាចនឹងសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីទទួលបន្ទុកជាអ្នកចរចាពាណិជ្ជកម្មអាម៉េរិក និងឥណ្ឌាបានបើកការចរចាយ៉ាងស្វិតស្វាញកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីព្យាយាមចុះកិច្ចព្រមព្រៀងកាត់បន្ថយពន្ធឲ្យបានមុនថ្ងៃទី៩ ខែកក្កដា ដែលជាថ្ងៃឱសានវាទនៃការពន្យារពេលអនុវត្តពន្ធបដិការ ប៉ុន្តែភាគីទាំងពីរនៅមានការខ្វែងគំនិតគ្នាលើផលិតផលទឹកដោះគោ និងកសិកម្មរបស់អាម៉េរិក។

ការខិតខំចរចារបស់ឥណ្ឌានេះធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ក្នុងនោះវៀតណាមទទួលបានការបញ្ចុះពន្ធពី៤៦%មកនៅ២០%រាល់ទំនិញនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ខណៈផលិតផលអាម៉េរិកអាចនាំចូលវៀតណាមដោយមិនចចាំបាច់បង់ពន្ធ។

ពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មជាមួយឥណ្ឌា លោក ត្រាំ បាននិយាយថា នៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១ ខែកក្កដា ថា សហរដ្ឋអាម៉េរិកអាចឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ដែលនឹងកាត់បន្ថយពន្ធសម្រាប់ប្រទេសទាំងពីរ។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងដែលនឹងអាចសម្រេចបាននេះ អាចជួយក្រុមហ៊ុនអាម៉េរិកមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សាររបស់ឥណ្ឌា ដែលមានអ្នកប្រើប្រាស់ចំនួន១,៤ពាន់លាននាក់។

បន្ទាប់ពីឥណ្ឌា និងជប៉ុន សហរដ្ឋអាម៉េរិកកំពុងចរចារជាមួយប្រទេសប្រមាណ១៥ផ្សេងទៀតរួមមានចិន កូរ៉េខាងត្បូង ម៉ិកស៊ិក សហភាពអឺរ៉ុប កម្ពុជា កាណាដា ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី កោះតៃវ៉ាន់ ប៉ាគីស្ថាន ស្វីស អាហ្សង់ទីនជាដើម៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គ្រាន់តែលោក ត្រាំ គំរាមប៉ុន្មានម៉ាត់ធ្វើឱ្យមហាសេដ្ឋី អេឡុន ម៉ាស់ ខាតបង់អស់១២ពាន់លានដុល្លារ

កំពូលមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក អេឡុន ម៉ាស់ (Elon Musk) បានខាតបង់ទ្រព្យសម្បត្តិអស់១២ពាន់លានដុល្លារ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរ…

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សន្យាជួយទិញកសិផលពីកសិករឱ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ ក្រោយថៃបិទច្រកព្រំដែន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សន្យាជួយប្រមូលទិញកសិផលពីកសិករយកមកកែច្នៃ និងផលិតជាចំណីសត្វឱ្យអស់ពីលទ្ធភាពតាមតែអាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ