មេដឹកនាំឥណ្ឌា

Goldman Sachs ព្យាករថា ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោកនៅត្រឹមឆ្នាំ២០៧៥


ឥណ្ឌា ដែលវ៉ាឈ្នះមហាយក្សចិន ក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកជាមួយនឹងប្រជាជនសរុបរហូតដល់ទៅ១,៤៥ពាន់លាននាក់ អាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរហូតដល់ទៅ៨% នៅប៉ុន្មានឆ្នាំខាងមុខ។ ស្ថាប័នហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs ព្យាករថា ឥណ្ឌាអាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោកនៅត្រឹមឆ្នាំ២០៧៥។ នេះបើការចុះផ្សាយរបស់សារព័ត៌មាន CNBC។
មេដឹកនាំឥណ្ឌា
ដោយ

ទេសាភិបាលធនាគារកណ្ដាលឥណ្ឌា បានបង្ហាញសុទិដ្ឋិនិយមថា ឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក អាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរហូតដល់ទៅ៨% នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ការអត្ថាធិប្បាយរបស់ទេសាភិបាលធនាគារកណ្ដាលឥណ្ឌា រូបនេះ ធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីទិន្នន័យផ្លូវការបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌា បានធ្លាក់ចុះមកនៅត្រឹមរង្វង់៦,៧% ក្នុងត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងកំណើនក្នុងរង្វង់៨,២%ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនេះ បានបង្កើនការដាក់សម្ពាធឱ្យធនាគារកណ្តាលឥណ្ឌា ចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងបទសម្ភាស​ជាមួយសារព័ត៌មាន CNBC កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ទេសាភិបាលធនាគារកណ្ដាលឥណ្ឌា លោក សាក់ទីកាន់តា ដាស (Shaktikanta Das) បានលើកឡើងថា លោករំពឹងថា ប្រទេសឥណ្ឌា នឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ចន្លោះពី៧,៥% ទៅ៨% នៅពីរបីឆ្នាំខាងមុខ។

គួររំឭកថា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ធ្លាប់បានលើកឡើងថា ប្រទេសឥណ្ឌា គឺជាសេដ្ឋកិច្ចយក្សដែលមានសន្ទុះកំណើនលឿនជាងគេបំផុតនៅលើពិភពលោក ខណៈដែលធនាគារវិនិយោគពហុជាតិសាសន៍ធំបំផុតទី២របស់ពិភពលោក Goldman Sachs ធ្លាប់បានព្យាករថា ឥណ្ឌាអាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនៅត្រឹមឆ្នាំ២០៧៥ ដោយវ៉ាឈ្នះប្រទេសជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក ហើយមហាយក្សចិន នឹងក្លាយជាសេដ្ឋកិច្ចធំបំផុតទី១។

ទោះជាយ៉ាងណា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះមកនៅកម្រិតមធ្យមនៅប៉ុន្មានត្រីមាសចុងក្រោយនេះ ហើយស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានកាលពីខែកក្កដា ឆ្នាំនេះថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ទំនងជានឹងធ្លាក់ចុះមកនៅត្រឹមរង្វង៦,៥% នៅឆ្នាំ២០២៥៕

ដោយ: តែម សុខុម

_



អត្ថបទបន្ទាប់


តើចិន ពិតជាធ្វើឲ្យកោះហុងកុង លែងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅអាស៊ីមែនឫ?

កោះហុងកុង កំពុងប្រឈមមុខនឹងការបាត់បង់ភាពប្រកួតប្រជែង និងឧត្តមភាពក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ី ដោយសារចិន នៅតែស្ថិតនៅក្នុងហានិភ័យន…

តើព្រឹត្តិការណ៍ Gumball 3000 បានផ្ដល់ផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍របស់កម្ពុជា?

ព្រឹត្តិការណ៍ Gumball 3000 ដែលរៀបចំធ្វើឡើងនៅកម្ពុជា ត្រូវបានគេសង្កេតឃើញថា មានការចូលរួមពីបុគ្គលល្បីៗ និងក្រុមសេដ្ឋីៗជាច្រើននាក់មកពីជុំវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ