ជនអន្តោប្រវេសន៍

លោក ត្រាំ ព្រមាននិរទេសជនអន្តោប្រវេសន៍ដែលជាប់ពន្ធធនាគារទៅកាន់ប្រទេសទី៣


រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ជនអន្តោប្រវេសន៍ដែលមានប្រវត្តិធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួន ត្រូវតែនិរទេស ឬបណ្ដេញចេញពីសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសទី៣ ពីព្រោះសូម្បីប្រទេសកំណើតរបស់ពួកគេ ក៏នឹងមិនទទួលយកពួកគេដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ជនអន្តោប្រវេសន៍
ដោយ

រដ្ឋាភិបាលលោក ដូណាល់ ត្រាំ និយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីនិរទេសឧក្រិដ្ឋជ នទៅកាន់ប្រទេសទី៣នោះឡើយ ព្រោះសូម្បីប្រទេសកំណើតរបស់ពួកគេក៏មិនទទួលយកពួកគេវិញនោះដែរ។ ទោះជាយ៉ាងណា របាយការណ៍ស៊ើបអង្កេតបានបង្ហាញថា យ៉ាងហោចណាស់បុរស៥នាក់ដែលត្រូវបានគំរាមនិរទេស ឬបណ្ដេញចេញពីសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសទី៣ ត្រូវបានបញ្ជូនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រធានាធិបតី ដូណាល់ ត្រាំ មានគោលបំណងនិរទេស ឬបណ្ដេញជនអន្តោរប្រវេសន៍ដែលគ្មានលិខិតស្នាមត្រឹមត្រូវ ពោលគឺរស់នៅដោយខុសច្បាប់រាប់លាននាក់ ហើយបានជំរុញឱ្យបញ្ជូនពួកគេមួយចំនួនរួមទាំងឧក្រិដ្ឋជនទៅកាន់ប្រទេសទី៣ ដូចជាប្រទេសស៊ូដង់ខាងត្បូង និងប្រទេសអេស្វាទីនី (Eswatini ) នៅទ្វីបអាហ្វ្រិកជាដើម។

ជាធម្មតា ជនអន្តោប្រវេសន៍ដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ត្រូវជាប់ទោសពន្ធនាគារនៅក្នុងសហរដ្ឋអាម៉េរិកឱ្យចប់សព្វគ្រប់ មុននឹងត្រូវបាននិរទេសដូចដែលបានកើតឡើងលើឧក្រិដ្ឋជនមួយចំនួនដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វ្រិកទាំងពីរនោះរួចមកហើយ។

ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េក (DHS) បាននិយាយថា ឧក្រិដ្ឋជនមួយចំនួនមានហានិភ័យបង្កភាពគ្រោះថ្នាក់យ៉ាងខ្លាំង ដែលសូម្បីប្រទេសកំណើតរបស់ពួកគេក៏បដិសេធមិនទទួលយកពួកគេដែរ។ ទោះជាយ៉ាងណា ក្រុមអ្នករិះគន់និយាយថា គ្មានភស្តុតាងណាបញ្ជាក់ថា សហរដ្ឋអាម៉េរិក មានចេតនាល្អបានព្យាយាមបញ្ជូនពួកគេត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេជាមុនសិននោះឡើយ។

តួយ៉ាង ក្នុងសំណុំរឿងបុរស៥នាក់ដែលត្រូវបានគំរាមថា នឹងនិរទេសទៅកាន់ប្រទេសលីប៊ី ទីបំផុតត្រូវបានបញ្ជូនត្រលបប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ គឺប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសម៉ិកស៊ិក បន្ទាប់ពីចៅក្រមមួយបានចេញសាលក្រមរារាំងការបណ្ដេញពួកគេទៅកាន់ប្រទេសលីប៊ី។

ទាក់ទិនបញ្ហានេះ ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េក (DHS) មិនបានឆ្លើយបំភ្លឺនោះទេ ហើយក៏គ្មានការបញ្ជាក់ពីហេតុផល ដែលសហរដ្ឋអាម៉េរិក បានព្យាយាមបញ្ជូនពួកគេទៅប្រទេសលីប៊ី តាំងពីដំបូងបែបនេះនោះដែរ៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


តើបច្ចុប្បន្នតម្លៃស្រូវ OM នៅក្នុងខេត្តតាកែវ ដែលបានធ្លាក់ថ្លៃកន្លងមកមានការប្រែប្រួលយ៉ាងណាហើយ?

បន្ទាប់ពីបានហក់ឡើងថ្លៃដល់៩៨០រៀលក្នុង១គីឡូក្រាមបានមួយរយៈពេលខ្លី ពេលនេះតម្លៃស្រូវប្រភេទអូអឹមបាយទន់នៅក្នុងខេត្តតាកែវ បានធ្លាក់ថ្លៃមកនៅក្រោម៩…

វៀតណាម គ្រោងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅចុងឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ (Pham Minh Chinh) ប្រធានគណៈកម្មាធិការដឹកនាំសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម (IFC) បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ