វិស័យ ថាមពល

ឥណ្ឌានឹងបន្តនាំចូលប្រេងពីរុស្ស៊ី ទោះរងការគំរាមកំហែងពីលោក ត្រាំ


រដ្ឋាភិបាលឥណ្ឌានឹងនៅតែបន្តទិញប្រេងពីប្រទេសរុស្ស៊ី ទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពិន័យយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យ ថាមពល
ដោយ

រដ្ឋាភិបាលឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកដល់ទៅជាង១,៤ពាន់លាននាក់ នឹងនៅតែបន្តទិញប្រេងពីប្រទេសរុស្ស៊ី ទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ការពិន័យយ៉ាងណាក៏ដោយ។ នេះបើយោងតាមការទម្លាយឱ្យដឹងពីប្រភពច្បាស់ការចេញពីរដ្ឋាភិបាលឥណ្ឌា ដែលសុំមិនបញ្ចេញអត្តសញ្ញាណដោយសារនេះជាបញ្ហារសើប។

បន្ថែមពីលើពន្ធគយបដិការថ្មី ២៥% លើទំនិញនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីខែមុនថា ប្រទេសឥណ្ឌានឹងប្រឈមការពិន័យបន្ថែមទៀត ប្រសិនបើឥណ្ឌា ទិញសព្វាវុធ និងប្រេងរបស់រុស្ស៊ី។ ហើយកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកទទួលបានដំណឹងថា ឥណ្ឌា នឹងលែងទិញប្រេងពីរុស្ស៊ីទៀតហើយ។

ទោះជាយ៉ាងណាប្រភពខាងលើបាននិយាយថា រដ្ឋាភិបាលឥណ្ឌា នឹងមិនផ្លាស់ប្តូរគោលនយោបាយភ្លាមៗនោះទេ ដោយនិយាយថា ទាំងនេះគឺជាកិច្ចសន្យាប្រេងរយៈពេលវែង ដូចនេះការឈប់ទិញក្នុងពេលត្រឹមតែមួយយប់ មិនមែនជារឿងសាមញ្ញទេ។

ប្រភពដដែលបានគូសបញ្ជាក់ថា ការនាំចូលប្រេងរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី បានជួយទប់ស្កាត់ប្រេងមិនឱ្យហក់ឡើថ្លៃខ្ពស់ពេក ទោះបីជាលោកខាងលិច បានដាក់ការរឹតបន្តឹងលើវិស័យប្រេងរបស់រុស្ស៊ី ក៏ដោយ។

ប្រភពដដែលបាននិយាយថា ខុសពីប្រេងរបស់អ៊ីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡា ប្រេងឆៅរបស់រុស្ស៊ី មិនស្ថិតក្រោមការដាក់ទណ្ឌកម្មដោយផ្ទាល់នោះទេ ហើយឥណ្ឌា កំពុងទិញវាក្រោមតម្លៃបច្ចុប្បន្នដែលកំណត់ដោយសហភាពអឺរ៉ុប។

កាសែតអាម៉េរិក ដ៏ល្បីល្បាញ New York Times ក៏បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ឥណ្ឌា ពីររូបដែលមិនបញ្ចេញឈ្មោះកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា គោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា មិនទាន់មានការផ្លាស់ប្ដូរនៅឡើយទេ។ ទាក់ទិនបញ្ហានេះសារព័ត៌មានធំៗបានស្នើសុំឱ្យរដ្ឋាភិបាលឥណ្ឌា ធ្វើការបញ្ជាក់ជំហរជាផ្លូវការអំពីបំណងរបស់ខ្លួនក្នុងការទិញប្រេងរបស់រុស្ស៊ី ប៉ុន្តែមិនទទួលបានការឆ្លើយតបពីរដ្ឋាភិបាលឥណ្ឌា នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរកាត់បន្ថយការនាំចេញផលិតផលស្បៀងអាហារឬយ៉ាងណា ក្នុងកាលៈទេសៈកំពុងមានជម្លោះជាមួយថៃ?

កម្ពុជា មិនត្រឹមតែជាប្រទេសដែលអាចធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងជាប្រទេសនាំចេញកសិផលជាច្រើនផងដែរក្នុង១ឆ្នាំៗផ…

តើកម្ពុជា គួរពង្រឹងលើវិស័យអ្វីខ្លះ ក្រោយបញ្ចប់សង្គ្រាមជាមួយថៃ?

សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានធ្វើឱ្យទាហាននៃប្រទេសទាំងពីរស្លាប់ និងរបួសជាច្រើននាក់ និងបានបង្ខំឱ្យពលរដ្ឋ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ