ឥណ្ឌាទិញប្រេងពីរុស្ស៊ី

ឥណ្ឌាប្ដេជ្ញាបន្តទិញប្រេងឆៅពីរុស្ស៊ី ខណៈលោក ត្រាំ ថា ទាំងឥណ្ឌា និងរុស្ស៊ីកំពុងធ្លាក់ក្រោមឥទ្ធិពលរបស់មហាយក្សចិនកាន់តែជ្រៅ


រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី នៀម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា ថា ឥណ្ឌា នៅតែប្ដេជ្ញាបន្តទិញប្រេងឆៅពីរុស្ស៊ី ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ទោះបីជាសហរដ្ឋអាម៉េរិក ដាក់សម្ពាធឱ្យឥណ្ឌា កាត់បន្ថយការទិញប្រេងឆៅពីរុស្ស៊ីយ៉ាងណាក៏ដោយ ព្រោះឥណ្ឌា ត្រូវតែការពារផលប្រយោជន៍របស់ខ្លួន។ ហើយទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ទាំងឥណ្ឌា និងរុស្ស៊ី ហាក់កំពុងធ្លាក់ក្រោមឥទ្ធិពលរបស់មហាយក្សចិនកាន់តែជ្រៅ។
ឥណ្ឌាទិញប្រេងពីរុស្ស៊ី
ដោយ

ប្រទេសឥណ្ឌាបានប្ដេជ្ញាបន្តទិញប្រេងឆៅពីរុស្ស៊ី ហើយទន្ទឹមនេះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា ទាំងឥណ្ឌា និងរុស្ស៊ី ហាក់កំពុងធ្លាក់ក្រោមឥទ្ធិពលរបស់មហាយក្សចិន កាន់តែជ្រៅ ដែលពិបាកនឹងរើខ្លួនរួច។ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី នៀម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) បានប្រាប់ទូរទស្សន៍ News18 កាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា ថា ប្រទេសឥណ្ឌា ត្រូវតែសម្រេចថា តើត្រូវទិញប្រេងពីប្រទេសណា ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសឥណ្ឌាច្រើនបំផុត ព្រោះវាជាទំនិញនាំចូលដ៏ធំបំផុត និងមានតម្លៃថ្លៃបំផុតរបស់ឥណ្ឌា។

ប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងនៅតែបន្តទិញប្រេងរុស្ស៊ី ប្រសិនបើវាជួយដល់សេដ្ឋកិច្ចរបស់ខ្លួន ទោះបីជារងសម្ពាធពីសហរដ្ឋអាម៉េរិកយ៉ាងណាក្ដី។

កាលពីដើមសប្តាហ៍មុន រដ្ឋមន្ត្រីប្រេងឥណ្ឌលោក ហាតឌីប ស៊ីង ពូរី (Hardeep Singh Puri) បានអះអាងថា ឥណ្ឌានាំចូលប្រេងឆៅពីរុស្ស៊ី មិនមែនដើម្បីប្រាក់ចំណេញនោះទេ ប៉ុន្តែដើម្បីរក្សាតុល្យភាពតម្លៃប្រេងនៅលើទីផ្សារពិភពលោក។ លោក ហាតឌីប អះអាងកាលពីសប្ដាហ៍មុនថា ការប្រកាន់ខ្ជាប់របស់ឥណ្ឌា តាមគ្រប់បទដ្ឋានអន្តរជាតិបានជួយទប់ស្កាត់មិនឱ្យប្រេងឆៅហក់ឡើងកប់ពពករហូតដល់ទៅ២០០ដុល្លារក្នុងមួយបារ៉ែល ដែលនឹងក្លាយជាមហន្តរាយដ៏ធំសម្រាប់ពិភពលោក។

ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរបង្ហោះអមដោយរូបភាពមេដឹកនាំចិន រុស្ស៊ី និងឥណ្ឌា ដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅចិន កាលពីពេលថ្មីៗនេះថា ប្រទេសចិន និងប្រទេសរុស្ស៊ី ហាក់កំពុងធ្លាក់ចូលក្រោមឥទ្ធិពលរបស់មហាយក្សចិនកាន់តែជ្រៅដែលពិបាកនឹងរើខ្លួនរួច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមនឹងចំណាយថវិកាដ៏សម្បើមរហូតដល់ជិត៤៧០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ

ប្រទេសវៀតណាមនឹងចំណាយថវិកាដ៏សម្បើមរហូតដល់ជិតជិត៤៧០ពាន់លានដុល្លារលើការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ដ…

តើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេសថ្មីរបស់ថៃ ក្រោមការដឹកនាំរបស់លោក អនុទីន ជានរណា?

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលសភាទើបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តកាលពីសប្ដាហ៍មុន បានរុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ