ឥណ្ឌា ចង់ទម្លាក់ពន្ធលើទំនិញអាម៉េរិក ០%

ឥណ្ឌា ចង់ទម្លាក់ពន្ធលើទំនិញអាម៉េរិក ដល់០% តែលោក ត្រាំ ថា វាយឺតពេលហើយ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយនៅដើមសប្តាហ៍នេះថា ប្រទេសឥណ្ឌា ចង់ទម្លាក់ពន្ធលើទំនិញអាម៉េរិក មកនៅត្រឹមសូន្យភាគរយ ប៉ុន្តែលោកឆ្លើយតបថា វាដូចជាយឺតពេលហើយ។ តែទោះជាយ៉ាងណាក៏ដោយ អាម៉េរិក នៅតែរំពឹងថា នឹងអាចទាញឥណ្ឌា ចេញពីរុស្ស៊ី បើទោះបីជាមេដឹកនាំឥណ្ឌា និងរុស្ស៊ី បានបង្ហាញភាពល្អូកល្អឺននឹងគ្នាក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសចិនថ្មីៗនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ឥណ្ឌា ចង់ទម្លាក់ពន្ធលើទំនិញអាម៉េរិក ០%
ដោយ

ស្របពេលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌា កំពុងល្អក់កករដោយសារបញ្ហាពន្ធ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានសរសេរសារនៅលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃចន្ទ ថា ឥឡូវនេះ ឥណ្ឌា បានស្នើសុំកាត់បន្ថយពន្ធលើទំនិញរបស់អាម៉េរិក ទាំងស្រុង ជាថ្នូរនឹងការកាត់បន្ថយពន្ធលើទំនិញឥណ្ឌា ក្នុងកម្រិតណាមួយ ប៉ុន្តែលោកថា វាយឺតពេលហើយ ហើយពួកគេគួរតែធ្វើដូច្នេះជាច្រើនឆ្នាំមកហើយ។

តែយ៉ាងណាស្ថានទូតឥណ្ឌា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះការលើកឡើងរបស់លោក ត្រាំ នេះនោះទេ ក្រោយអាម៉េរិក បានអនុវត្តពន្ធខ្ពស់រហូតដល់៥០% លើទំនិញឥណ្ឌា ដោយពាក់កណ្ដាលនៃពន្ធនេះ ជាការដាក់ទណ្ឌកម្មលើឥណ្ឌា ដែលបន្តទិញប្រេងពីរុស្ស៊ី ដែលបានធ្វើឱ្យមានការចោទជាសំណួរថា តើអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌានឹងទៅជាយ៉ាងណា។

ការលើកឡើងរបស់លោក ត្រាំ នេះធ្វើឡើងចំពេលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងបង្ហាញជាសាធារណៈអំពីសាមគ្គីភាពជាមួយមេដឹកនាំចិន និងរុស្ស៊ី ក្នុងកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ (SCO) នៅប្រទេសចិនកាលពីថ្ងៃចន្ទ ខណៈឥណ្ឌា កំពុងរងសម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។

ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក នៅតែជឿថា ខ្លួននឹងអាចទាញឥណ្ឌា ចេញពីប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថា ទោះបីជាមានភាពតានតឹងនឹងគ្នាក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក និងឥណ្ឌានឹងអាចដោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគីបានក្នុងពេលខាងមុខនេះ ហើយទីក្រុងវ៉ាស៊ីនតោន នៅតែជឿជាក់អំពីការរក្សាទំនាក់ទំនងទ្វេភាគីរយៈពេលយូរជាមួយឥណ្ឌា។

លោក បេសេន បាននិយាយថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ SCO អាម៉េរិក និងឥណ្ឌានឹងដោះស្រាយរឿងនេះ។ ប៉ុន្តែឥណ្ឌាមិនមែនជាតួអង្គដ៏អស្ចារ្យឡើយទាក់ទងនឹងការទិញប្រេងពីរុស្ស៊ី ហើយលក់វាបន្តទៀតដោយផ្តល់ហិរញ្ញវត្ថុដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយចូលរួមឧបត្ថម្ភ កម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី «នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ 2025» (Finclusion Innovate 2025) …

នាយករដ្ឋមន្ត្រីស្តីទីថៃ អះអាងពីការមិនរំលាយសភា ខណៈមេភូមិភាគ២ អះអាងពីការមិនធ្វើរដ្ឋប្រហារ

នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក ភុមថាម វីឆាយ៉ាឆៃ បានបញ្ជាក់នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ថា លោកនឹងមិនរំលាយសភានោះឡើយ ព្រោះការរំលាយសភានឹងម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ