ទីផ្សារមាស

IMF វាយតម្លៃថា មាសដែលកំពុងកាន់កាប់ដោយពលរដ្ឋឥណ្ឌា មានតម្លៃជិត៤ទ្រីលានដុល្លារ


ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេអះអាងថា ជាប្រទេសដែលមានប្រជាជនស្រលាញ់មាសបំផុតនៅលើពិភពលោក។ មកដល់ពេលនេះគ្មានប្រទេសណាដែលប្រជាជនមានមាសច្រើនដល់ប្រជាជនឥណ្ឌានោះទេ។ ប្រជាជនឥណ្ឌាមានមាសជាង៣ម៉ឺនតោនមានតម្លៃជិត៤ទ្រីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន business Times។
ពលរដ្ឋឥណ្ឌាមានមាសក្នុងដៃ
ដោយ

មាសជាលោហៈដ៏មានតម្លៃមួយនៅលើពិភពលោក ហើយវាជាឧបករណ៍ទូទាត់ ដែលមានស្ថិរភាពបំផុតដោយមកដល់ពេលនេះនរណាក៏ស្រលាញ់ចង់បានមាសមករក្សាទុកដែរ។ ប៉ុន្តែនៅលើពិភពលោកនេះមានតែប្រទេសឥណ្ឌាមួយទេ ដែលត្រូវបានគេដឹងថា ជាប្រទេសមានប្រជាជនស្រលាញ់មាសបំផុត។បើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បច្ចុប្បន្នប្រជាជនឥណ្ឌាមានមាសប្រមាណ៣ម៉ឺន៤ពាន់៦រយតោនមានតម្លៃប្រមាណ៣,៨ទ្រីលានដុល្លារ។ បរិមាណមាសនៅក្នុងដៃពលរដ្ឋឥណ្ឌានៅពេលនេះ គឺច្រើនជាងបរិមាណមាស ដែលរក្សាទុកជាទុនបម្រុងរបស់ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង រុស្ស៊ី និងចិនទៅទៀត។

តាមការប៉ាន់ប្រមាណ ឥណ្ឌាមានប្រជាពលរដ្ឋប្រមាណជាង១ពាន់៤រយលាននាក់ ដូច្នេះប្រជាជនឥណ្ឌាម្នាក់មានមាសប្រមាណ២៥ក្រាម ពោលគឺមានតម្លៃប្រមាណជា៣​២​៥០ដុល្លារ ស្របពេល ដែលអត្រា GDP សម្រាប់ពលរដ្ឋឥណ្ឌាម្នាក់ៗមានតម្លៃត្រឹម២​៨​២០ដុល្លារក្នុងមួយឆ្នាំ។ សម្រាប់ឥណ្ឌាមាសមានតម្លៃទាំងសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ ដោយមាសត្រូវបានចាក់ឬសយ៉ាងជ្រៅក្នុងវប្បធម៌ឥណ្ឌា ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីសាសនាហិណ្ឌូ។

រាល់ពិធីសាសនា ជាពិសេសគឺពិធីបុណ្យ ឌីវ៉ាលី (Diwali) ប្រជាជនឥណ្ឌា និយមទិញមាសដើម្បីគោរពបូជាដល់ព្រះនាងលស្មី ដែលជាទេពធិតានៃទ្រព្យសម្បត្តិ ហើយនៅក្នុងពិធីមង្គលការជាដើម ក៏ជាពិធី ដែលគេនិយមប្រើប្រាស់មាសផងដែរ ដើម្បីដំណាងឲ្យឋានៈ តួនាទីនៅក្នុងសង្គម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំតាមដាន និងជំរុញការកែសម្រួលប្រកាសអន្តរក្រសួង ពាក់ព័ន្ធនឹងចំណូលពីសេវាសាធារណៈ និងការពិន័យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានរៀបចំកិច្ចប្រជុំតាមដាន និងជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ