វិស័យពាណិជ្ជកម្ម

លោក ត្រាំ អះអាងថា ឥណ្ឌូនេស៊ី អាចរងពន្ធបដិការត្រឹម១៩% ខណៈពន្ធបដិការ២០% របស់វៀតណាម អាចនឹងមានការប្រែប្រួល


លោក ដូណាល់ ត្រាំ បានអះអាងថា ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ានអាចនឹងទទួលបានការបញ្ចុះពន្ធបដិការពី៣២% មកនៅត្រឹម១៩% ដែលអាចជួយឱ្យប្រទេសនេះកាន់តែមានភាពប្រកួតប្រជែងជាបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ដោយឡែកប្រទេសវៀតណាម ដែលលោក ដូណាល់ ត្រាំ ធ្លាប់ប្រកាសកាលពីពេលថ្មីៗថា នឹងរងសម្ពាធពន្ធត្រឹម២០% អាចនឹងមានការប្រែប្រួល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ទំនិញរបស់ឥណ្ឌូនេស៊ី អាចនឹងរងពន្ធត្រឹមតែ១៩% ប៉ុណ្ណោះ ពេលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ខណៈទំនិញអាម៉េរិក អាចនាំចូលមកកាន់ប្រទេសនេះដោយរួចពន្ធ​។ នេះជាដំណឹងដ៏វិជ្ជមានមួយសម្រាប់ឥណ្ឌូនេស៊ី ដែលកាលពីមុនរងសម្ពាធពន្ធរហូតដល់៣២%។

បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ ក្រៅពីមិនយកពន្ធលើទំនិញនាំចូលអាម៉េរិក ហើយនោះ ឥណ្ឌូនេស៊ី ក៏បានយល់ព្រមទិញផលិតផលថាមពលពីអាម៉េរិក មានទំហំរហូតដល់១៥ពាន់លានដុល្លារ ផលិតផលកសិកម្មមានទំហំ៤,៥ពាន់លានដុល្លារ និងយន្តហោះចំនួន៥0គ្រឿងផងដែរ។

នៅពេលនេះប្រទេសនានា កំពុងរូតរះចរចារពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ជាថ្មីបន្តទៀត ដោយរួមទាំងវៀតណាម ដែលកាលពីថ្មីៗទទួលបានការបញ្ចុះពន្ធមកនៅត្រឹម២០% សម្រាប់ទំនិញផលិតនៅវៀតណាម និងពន្ធ៤០% លើទំនិញដែលនាំចេញឆ្លងកាត់ប្រទេសខ្លួន​។ ពាក់ព័ន្ធការចរចាពាណិជ្ជកម្មថ្មីមុនពេលពន្ធនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា លោកត្រាំ បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយវៀតណាម ជិតបញ្ចប់ដែរហើយ។ តែយ៉ាងណាលោកមិនបានបញ្ជាក់ពីអត្រាពន្ធថ្មីរបស់វៀតណាមនោះទេ គ្រាន់តែអះអាងថា វាជារឿងមិនចាំបាច់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា គួរធ្វើពិពិធកម្មទីផ្សារនាំចេញលើវិស័យអ្វីខ្លះ ដើម្បីជំនួសឱ្យវិស័យកាត់ដេរដែលកំពុងរងសម្ពាធពន្ធពីអាម៉េរិក?

វិស័យឧស្សាហកម្មកាត់ដេរ ជាវិស័យសសរស្ដម្ភមួយក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា…

អង្គការ OPEC ព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរនៅឆមាសទីពីរឆ្នាំនេះ

អង្គការ OPEC ដែលបង្កើតឡើងដោយក្រុមប្រទេសនាំចេញប្រេងធំៗនៅលើពិភពលោកបានព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរឡើងវិញនៅឆមាសទី២ ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ