ទីផ្សាររថយន្ត

ឥណ្ឌូនេស៊ី ដាក់ផែនការប្រែក្លាយជាអ្នកផលិតរថយន្តដោយខ្លួនឯងទាំងស្រុងនៅត្រឹមឆ្នាំ២០២៨


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានដាក់គោលដៅប្រកបដោយមហិច្ឆតា ដោយចង់ប្រែក្លាយឥណ្ឌូនេស៊ី ឱ្យក្លាយជាប្រទេសផលិតរថយន្តដោយខ្លួនទាំងស្រុកនៅត្រឹមឆ្នាំ២០២៨។ ពាក់ព័ន្ធបញ្ហាកញ្ចប់ថវិកា ទីតាំង និងតម្រូវការភស្តុភាកម្ម ដើម្បីឈានទៅសម្រេចគោលដៅនេះក្នុងរយៈពេល៣ឆ្នាំ ត្រូវបានប្រធានាធិបតីរូបនេះអះអាងថា បានត្រៀមរៀបចំរួចរាល់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សាររថយន្ត
ដោយ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសផលិតរថយន្តដោយខ្លួនឯងនៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។ លោកបានអះអាងថា កញ្ចប់ថវិកា ក៏ដូចជាទីតាំងសម្រាប់កសាងរោងចក្រ ព្រមទាំងបញ្ហាភស្តុភាកម្ម និងតម្រូវការផ្សេងៗ ក៏បានត្រៀមរួចរាល់ផងដែរ ដើម្បីឈានទៅសម្រេចមហិច្ឆតា ដែលបានគ្រោងនៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នឥណ្ឌូនេស៊ីបានផលិតរថយន្តយុទ្ធសាស្ត្រមួយចំនួន ដែលកំពុងប្រើប្រាស់ដោយមន្រ្តីរដ្ឋាភិបាល និងយោធា។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ី Antara រថយន្តដែលមន្ត្រីរដ្ឋាភិបាល និងយោធាកំពុងប្រើប្រាស់ ហើយស័ក្តិសមជារថយន្តពាណិជ្ជកម្មនោះ គឺម៉ាក Maung ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក PT Pindad ដែលជាក្រុមហ៊ុនគ្រប់គ្រងវិស័យឧស្សាហកម្មយោធានៅក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់។

មកដល់ពេលនេះឧស្សាហកម្មរថយន្តកំពុងក្លាយជាទីផ្សារវិនិយោគដ៏ពេញនិយមបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមានប្រទេសក្នុងតំបន់តិចណាស់ ដែលអាចសម្រេច និងកំពុងជោគជ័យក្នុងការផលិតរថយន្តរបស់ខ្លួនដោយខ្លួនឯង។

ឧស្សាហកម្មរថយន្តធំៗហើយល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មាននៅប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ហើយថ្មីៗនេះ ក៏មានកម្ពុជា និងប្រទេសផ្សេងៗផងដែរ។ ប៉ុន្តែភាគច្រើននៃផលិតកម្មរថយន្តទាំងនេះជាឧស្សាហកម្មរថយន្តផ្គុំ និងដំឡើង ខណៈផលិតក្នុងស្រុកទាំងស្រុកមានតិចតួចបំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញគម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រ…

តើលទ្ធផលនៃកិច្ចប្រជុំ JBC អាចធ្វើឱ្យភាពតានតឹងក្នុងជម្លោះព្រំដែន ជាពិសេសនៅតំបន់ព្រៃចាន់ និងជោគជ័យ មានភាពធូរស្រាលដែរទេ?

កិច្ចប្រជុំពិសេស នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ដោយរួមបញ្ចូលទាំងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ