មេដឹកនាំឥណ្ឌូនេស៊ី

មេដឹកនាំឥណ្ឌូនេស៊ី បញ្ចប់តំណែងរដ្ឋមន្រ្តី៥រូប ក្រោយផ្ទុះបាតុកម្មធ្វើឲ្យមានមនុស្សស្លាប់


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានបញ្ចប់មុខតំណែងរដ្ឋមន្រ្តី៥រូប រួមទាំងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដែលបានកាន់កាប់តំណែងនេះក្នុងអាណត្តិប្រធានាធិបតីឥណ្ឌូនេស៊ី រហូតដល់៣រូបផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីនេះធ្វើឡើងក្រោយប្រទេសនេះផ្ទុះបាតុកម្មរយៈពេល៥ថ្ងៃ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០រូបស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានប្រកាសការរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានធ្វើឱ្យរដ្ឋមន្ត្រីចំនួន៥រូប បានរបូតចេញពីតំណែង ក្រោយប្រទេសនេះរងការធ្វើបាតុកម្មរយៈពេល៥ថ្ងៃ ដែលបណ្តាលឱ្យមនុស្ស១០រូបបានស្លាប់។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះ ក៏មានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អតីតនាយកគ្រប់គ្រងធនាគារពិភពលោក និងរដ្ឋមន្ត្រីសម្របសម្រួលផ្នែកនយោបាយ និងសន្តិសុខផងដែរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី ស្រ៊ី មុលយ៉ានី ដែលកាន់តំណែងក្នុងអាណត្តិប្រធានាធិបតី៣រូប ត្រូវបានជំនួសដោយសេដ្ឋវិទូ ពួរបាយ៉ា យុឌី សាដេវ៉ា (Purbaya Yudhi Sadewa) ដែលជាអតីតប្រធានសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើឥណ្ឌូនេស៊ី។ មកទល់ពេលនេះព័ត៌មានពីការរុះរើគណរដ្ឋមន្រ្តីឥណ្ឌូនេស៊ីនៅមិនទាន់ត្រូវបានរាយការណ៍លម្អិតនៅឡើយទេ ដោយគ្រាន់តែដឹងថា ក្រសួងដែលត្រូវរុះរើចំនួន៣ទៀតរួមមានក្រសួងការពារពលករចំណាកស្រុកឥណ្ឌូនេស៊ី, ក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យម និងក្រសួងយុវជន និងកីឡា។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី បាតុកម្មដោយហិង្សាក្នុងរយៈពេល៥ថ្ងៃ ដែលបានផ្ទុះនៅចុងខែសីហា ហើយបានអូសបន្លាយដល់ដើមខែកញ្ញា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០ រូបបានស្លាប់ ក្រោយយុវជនវ័យ២១ឆ្នាំជាអ្នកដឹកជញ្ជូនអាហារបានស្លាប់ពេលប៉ះទង្គិចនឹងរថយន្តសមត្ថកិច្ចក្នុងអំឡុងពេលបាតុកម្ម។ ដំបូងឡើយបាតុកម្មនេះគ្រាន់តែជាការដង្ហែរក្បួនប្រឆាំងនឹងការបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែ ដែលមានចំនួនសរុបជាង៣ពាន់ដុល្លារដល់សមាជិសភាចំនួន៥៨០រូបប៉ុណ្ណោះ ប៉ុន្តែវាបានប្រែក្លាយទៅជាបាតុកម្មហិង្សា ក្រោយមានករណីស្លាប់យុវជនបានកើតឡើង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ទទួលស្វាគមន៍វត្តមាន ប្រធានាធិបតីហ្វីលីពីន នៅក្នុងវេទិកាជួបជុំធុរកិច្ច

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងជា ស្ថាបនិកក្រុមហ៊ុន WorldBridge Group បានថ្លែងសុន្ទរកថា ទៅកាន់ក្រុមអ្នកដឹកនាំធុរ…

តុលាការកំពូលថៃសម្រេចឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគារ១ឆ្នាំឡើងវិញ ក្រោយការអនុវត្តទោសកន្លងមកមិនបានពេញលេញ

នៅទីបំផុត អតីតនាកយរដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារក្រុងបាងកកនៅព្រឹកថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីតុល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ