វិស័យពាណិជ្ជកម្ម

ការហាមនាំចូលទំនិញ១២ប្រភេទរបស់ឥណ្ឌូនេស៊ី កំពុងគំរាមកំហែងដល់ការនាំចេញរបស់ថៃ


បទប្បញ្ញត្តិថ្មីរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ដែលហាមឃាត់នាំចូលផលិតផលចំនួន១២មុខ និងបានចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កំពុងក្លាយជាកង្វល់ថ្មីសម្រាប់ការនាំចេញរបស់ប្រទេសថៃ។ វិធានការនេះត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់ខ្លាំងដល់ការនាំចេញទំនិញយុទ្ធសាស្ត្ររបស់ថៃ ដូចជា ស្ករស និងអង្ករ ដែលថៃ ធ្លាប់នាំចេញទៅកាន់ប្រទេសនេះក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យពាណិជ្ជកម្ម
ដោយ

ផ្អែកលើរបាយការណ៍ពីការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បទប្បញ្ញត្តិស្តីពី ទំនិញត្រូវបានហាមនាំចូល ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា មានគោលដៅចម្បង គឺដើម្បីការពារកសិករ និងឧស្សាហកម្មក្នុងស្រុក។ វិធានការដែលគ្របដណ្ដប់លើទំនិញចំនួន១២ប្រភេទនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសការនាំចេញស្ករស អង្ករ ម៉ាស៊ីនត្រជាក់ និងទូរទឹកកក ដែលថៃ ធ្លាប់នាំចេញទៅកាន់ប្រទេសនេះយ៉ាងច្រើនសន្ធឹមសន្ធាប់តែម្តង។

របាយការណ៍ខាងលើបានបង្ហាញថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២៥ ប្រទេសថៃ បាននាំចេញស្ករសទៅកាន់ប្រទេសឥណ្ឌូនេស៊ី មានតម្លៃរហូតដល់ជាង៧២៥លានដុល្លារអាម៉េរិក និងបាននាំចេញអង្ករទៅកាន់ប្រទេសនេះរហូតដល់ជាង១,៣លានតោន ដែលធ្វើឱ្យការហាមនាំចូលរបស់ឥណ្ឌូនេស៊ីនេះបានក្លាយជាកង្វល់ដ៏ធំរបស់អ្នកនាំចេញថៃ។ គិតត្រឹមឆ្នាំ២០២៥ ឥណ្ឌូនេស៊ី មានស្តុកអង្ករប្រហែល៣,៥លានតោន ដែលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយបើតាមសមាគមម៉ាស៊ីនត្រជាក់ និងទូរទឹកកករបស់ថៃ ចំពោះការហាមឃាត់ការនាំចូលធាតុត្រជាក់មួយចំនួនរបស់ឥណ្ឌូនេស៊ី ទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ថៃ នោះទេ ព្រោះសារធាតុទាំងនោះត្រូវបានហាមឃាត់ផលិត និងលក់នៅក្នុងប្រទេសថៃរួចទៅហើយ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីនេះ កំពុងបង្ខំឱ្យអ្នកនាំចេញថៃ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ និងស្វែងរកទីផ្សារថ្មីៗបន្ថែម ដើម្បីបង្ការហានិភ័យសេដ្ឋកិច្ច៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


Vietjet បង្ហាញលទ្ធផលដ៏រឹងមាំនៃអាជីវកម្មនៅឆ្នាំ ២០២៥ ជាមួយនឹងកំណើនប្រាក់ចំណូល 47% ក្នុងត្រីមាសទី ៤ និងការពង្រីកបណ្តាញហោះហើរជាសកល

ភ្នំពេញ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានរាយការណ៍ពីកំណើនប្រាក់ចំណូល និ…

សិង្ហបុរីប្រកាសបង្កើតទីភ្នាក់ងារអវកាសជាតិ ដើម្បីពង្រឹងសក្តានុពលបច្ចេកវិទ្យា និងសេដ្ឋកិច្ចអវកាស

សិង្ហបុរី ដែលត្រូវបានគេស្គាល់ថា ជារដ្ឋាភិបាលដែលបានបោះទុនវិនិយោគលើបច្ចេកវិទ្យាដ៏ច្រើនបំផុតនៅក្នុងតំបន់ នៅពេលនេះកំពុងឈានជើងមួយជំហានទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ