វិស័យការពារជាតិ

ការស៊ើបអង្កេតបឋមរកឃើញថា អាម៉េរិកបាញ់មីស៊ីលខុសគោលដៅចំសាលារៀនផ្ដាច់ជីវិតពលរដ្ឋអ៊ីរ៉ង់១៧៥នាក់


ការស៊ើបអង្កេតបឋមដោយយោធាអាម៉េរិក បានរកឃើញថា សហរដ្ឋអាម៉េរិក គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលដ៏មានអានុភាព Tomahawk មួយគ្រាប់ដែលបានកម្ទេចសាលាបឋមសិក្សាមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូង នៃប្រតិបត្តិការយោធាពិសេសរបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧៥នាក់ ដែលភាគច្រើនជាកុមារ។ ការរកឃើញនេះផ្ទុយគ្នាស្រឡះពីអ្វីដែលលោក ដូណាល់ ត្រាំ បានអះអាងមុននេះ។
វិស័យការពារជាតិ
ដោយ

ការស៊ើបអង្កេតបឋមរកឃើញគួរឱ្យភ្ញាក់ផ្អើលថា អាម៉េរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសាលាបឋមសិក្សានៅអ៊ីរ៉ង់ ផ្ដាច់ជីវិតមនុស្ស១៧៥នាក់ ដែលភាគច្រើនជាកុមារ។ ការវាយប្រហារដ៏រន្ធត់នេះបានកើតឡើង នៅពេលដែលយោធាអាម៉េរិក បានកំណត់គោលដៅមូលដ្ឋានទ័ពជើងទឹកអ៊ីរ៉ង់ មួយកន្លែង​ដែលនៅក្បែរនោះ ប៉ុន្តែបានប្រើប្រាស់ទិន្នន័យស៊ើបការណ៍ចាស់ ដែលបានកំណត់អត្តសញ្ញាណអគារសាលាបឋមសិក្សាថា ជារចនាសម្ព័ន្ធមួយនៃទីតាំងយោធា។

មន្ត្រីស៊ើបអង្កេតអាម៉េរិក បានលើកឡើងថា កូអ័រដោណេមិនត្រឹមត្រូវ គឺបានមកពីទិន្នន័យចាស់ ដែលផ្តល់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ ដែលត្រូវបានប្រើប្រាស់ដោយបញ្ជាការដ្ឋានកណ្តាលអាម៉េរិក ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់។ ទោះជាយ៉ាងណា សាលបឋមសិក្សាដែលរងការវាយប្រហារខាងលើនេះធ្លាប់ជាផ្នែកមួយនៃមូលដ្ឋានយោធា ប៉ុន្តែត្រូវបានប្តូរទៅជាសាលារៀនកាលពីប៉ុន្មានឆ្នាំមុន។

ក្រុមមន្ត្រីអាម៉េរិក បានអះអាងថា ការស៊ើបអង្កេតនៅតែបន្ត ខណៈមិនទាន់រកឃើញមូលហេតុថា ហេតុអ្វីបានជាព័ត៌មានចាស់ហួសសម័យមិនត្រូវបានពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ មុននឹងបើកការវាយប្រហារ។ ការរកឃើញនេះផ្ទុយគ្នាស្រឡះពីការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលលោកបានចោទប្រកាន់ថា អ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសាលាបឋមសិក្សាខាងលើ។ ក្រុមអ្នកជំនាញលើកឡើងថា ឧប្បត្តិហេតុនេះអាចជាកំហុសធ្ងន់ធ្ងររបស់មនុស្សអំឡុងពេលកំណត់គោលដៅវាយប្រហារក្នុងសង្គ្រាមជាជាងកំហុសឆ្គងដែលបណ្តាលមកពីបញ្ញាសិប្បនិម្មិត AI ឬបច្ចេកវិទ្យាថ្មី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សំបុត្រយន្តហោះឡើងថ្លៃកប់ពពក ខណៈជើងហោះហើររាប់ម៉ឺនត្រូវបានលុបចោលក្រោយផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា

វិស័យអាកាសចរណ៍ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ចាប់តាំងពីសម័យកាលកូវីដ-១៩ មក ដោយសង្គ្រាមរីករាលដាលរវាងអាម៉េរិក…

សង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យវិនិយោគិនអាស៊ី បាត់បង់ទំនុកចិត្តជាខ្លាំងលើទីផ្សារអចលនទ្រព្យ និងភាគហ៊ុននៅមជ្ឈិមបូព៌ា

ក្រុមអ្នកវិភាគបានលើកឡើងថា សង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យវិនិយោគិនអាស៊ី ពិចារណាឡើងវិញលើការបោះទុនវិនិយោគនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសការវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ