បណ្ណបំណុល

ការប្រាក់លើថ្លៃបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន នឹងកើនដល់១០៣ពាន់លានដុល្លារនៅឆ្នាំ២០២៧


ការប្រាក់លើថ្លៃសញ្ញាបណ្ណ ឬបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានព្យាករថា នឹងកើនឡើងរហូតដល់ទៅ១០៣ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៧ ខាងមុខ ពោលគឺកើនឡើងប្រមាណជា៦០% ពីឆ្នាំសារពើពន្ធ២០២៤។ ជាមួយគ្នានេះប្រាក់ចំណូលពន្ធ ក៏ត្រូវបានរំពឹងថា នឹងកើនឡើងដែរ ប៉ុន្តែភាគច្រើននៃចំណូលពន្ធនេះ នឹងត្រូវចំណាយលើការបង់ការប្រាក់ និងផ្នែកសន្តិសុខសង្គម ហើយនៅឆ្នាំសារពើពន្ធ២០២៧ ជប៉ុនគ្រោងចំណាយថវិកាជាតិសរុបដល់ទៅ៨៣១ពាន់លានដុល្លារ។
បណ្ណបំណុល
ដោយ

សិ្ថតិដែលសារព័ត៌មានជប៉ុនមួយបានទទួលបង្ហាញថា នៅឆ្នាំសារពើពន្ធ២០២៧ ខាងមុខនេះ ការប្រាក់លើសញ្ញាបណ្ណ ឬបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានរាយការណ៍ថា នឹងកើនឡើងរហូតដល់ទៅ១០៣ពាន់លានដុល្លារ ពោលគឺមានការកើនឡើងប្រហែលជា៦០% បើធៀបនឹងឆ្នាំសារពើពន្ធឆ្នាំ២០២៤។

យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលជប៉ុន នៅអំឡុងពេល៣ឆ្នាំខាងមុខនេះ ប្រាក់ចំណូលពន្ធ ក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងផងដែរ ប៉ុន្តែទោះជាយ៉ាងណា ប្រាក់ចំណូលពន្ធភាគច្រើនត្រូវបានគេដឹងថា នឹងត្រូវរ៉ាប់រងការចំណាយទៅលើការប្រាក់ទាំងនោះ និងការចំណាយផ្សេងៗផ្នែកសន្តិសុខសង្គម​។ ផ្អែកតាមការព្យាករនេះ សម្រាប់ឆ្នាំសារពើពន្ធ២០២៧ ជប៉ុន រំពឹងថា នឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា៣% ពីឆ្នាំសារពើពន្ធ២០២៤។

តាមការគ្រោងទុកនៅក្នុងឆ្នាំសារពើពន្ធ២០២៧ ខាងមុខ ជប៉ុនគ្រោងនឹងចំណាយថវិកាដែលមានតម្លៃសរុបប្រមាណជា៨៣១ពាន់លានដុល្លារ ដោយនៅក្នុងនោះថវិកាប្រមាណជា២៣១ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ដើម្បីទូទាត់ និងដោះស្រាយបញ្ហាបំណុល ហើយការបង់ការប្រាក់លើបណ្ណបំណុលមានទំហំជាង១០៣ពាន់លានដុល្លារ។ ដោយឡែក ការចំណាយលើការធានារ៉ាប់រងសុខភាពថ្នាក់ជាតិ និងកម្មវិធីសង្គមផ្សេងៗទៀត នឹងត្រូវចំណាយអស់ប្រមាណជា២៦៧ពាន់លានដុល្លារ ។

ដោយឡែក សម្រាប់ឆ្នាំសារពើពន្ធ២០២៤ នេះវិញ ជប៉ុន បានគម្រោងចំណាយថវិកាជាតិសរុប ៧៥៨ពាន់លានដុល្លារ ហើយរហូតដល់ឆ្នាំសារពើពន្ធ២០២៧ ប្រទេសជប៉ុន ត្រូវបានគេ ព្យាករថា អាចនឹងមានឱនភាពថវិកាប្រមាណជា៧ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

_



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សជប៉ុន Nippon បញ្ជូនតំណាងទៅវ៉ាស៊ីនតោន ដើម្បីចរចាទិញយកក្រុមហ៊ុនដែកយក្សអាម៉េរិក US Steel

ប្រភពមួយចំនួនបានទម្លាយប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា ក្រុមហ៊ុនដែកជប៉ុន នីបផុន ស្ទៀល (Nippon Steel) បានបញ្ជូនគណៈប្រតិភូមួយក្រុម…

អ្នកជំនាញ៖ ការចរចាតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រជាមួយថៃ គឺជារឿងរសើប ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់

បើគ្មានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្រោយការឡើងកាន់តំណែងជានាយករដ្ឋម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ