អត្ថបទពាណិជ្ជកម្ម

សហគមន៍អន្តរជាតិនានានៅលើពិភពលោក ប្រារព្ធទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស


នៅថ្ងៃទី២៧ ខែមករា ជារៀងរាល់ឆ្នាំ សហគមន៍អន្តរជាតិនានានៅលើពិភពលោក តែងប្រារព្ធទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស។ កាលបរិច្ឆេទនេះ ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០០៥ ដើម្បីរំលឹកដល់ការរំដោះតំបន់អូស្វីត-បៀកណូ ដែលជាជំរំសម្លាប់រង្គាលដ៏ធំ និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ និងដើម្បីឆ្លុះបញ្ចាំងជាសកលពីគ្រោះថ្នាក់ នៃការស្អប់ខ្ពើមរើសអើងជាតិសាសន៍ ការបន្ទាបតម្លៃមនុស្ស និងបិទសិទ្ធិសេរីភាព។
សហគមន៍អន្តរជាតិនានានៅលើពិភពលោក ប្រារព្ធទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស
ដោយ

ទិវានេះមិនត្រឹមតែមានគោលបំណងចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកអប់រំ ព្រមាន និងទប់ស្កាត់អំពើឃោរឃៅ នាពេលអនាគតផងដែរ។

ហូឡូខូស គឺជាព្រឹត្តិការណ៍នៃការសម្លាប់រង្គាលដែលបានរៀបចំឡើងលើជនជាតិជ្វីហ្វចំនួន ប្រាំមួយលាននាក់ ដោយពួកណាស៊ីអាល្លឺម៉ង់ និងបក្សពួកពីឆ្នាំ 1933 ដល់ឆ្នាំ 1945។ ជនជាតិជ្វីហ្វត្រូវបានគេធ្វើទុក្ខបុកម្នេញ និរទេស និងសម្លាប់ដោយសារតែស្អប់ខ្ពើមការរើសអើងជាតិសាសន៍។ គោលដៅចំបងរបស់ពួកគេ គឺការបំផ្លិចបំផ្លាញប្រជាជន វប្បធម៌ និងអនាគតរបស់ជ្វីហ្វទាំងស្រុង ដែលនេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយដែលអាចសម្គាល់យ៉ាងច្បាស់ថា ជាអំពើប្រល័យពូជសាសន៍។

នៅពេលនិយាយអំពើប្រល័យពូជសាសន៍ហូឡូខូស វាបានរំលឹកយើងពីទុក្ខវេទនា និងការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅកម្ពុជា ដែលបានបន្សល់ទុករបួសផ្លូវចិត្តយូរអង្វែង នៃរបបដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សព្វថ្ងៃ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាកុមារមួយរូបដែលបានហែលឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពត ​បានបង្ហាញពី​ការចូលរួម​គាំទ្រដល់ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូសជាសកលមួយនេះ​។ អ្នកឧកញ៉ា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ជំរុញ​ការ​ចងចាំដល់ជនរង់គ្រោះគ្រប់រូបនៃ អំពើប្រល័យពូជសាសន៍គ្រប់ទំរង់ ដែលជាគ្រោះមហន្តរាយមនុស្សជាតិសកលដែលអាចកើតឡើងគ្រប់ទីកន្លែងលើសកលលោក។ កិច្ច​គាំទ្រ​របស់អ្នកឧកញ៉ា សួរ វីរៈ គឺជាការឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ លើកកម្ពស់​តម្លៃ​​​សន្តិភាព សេចក្តីថ្លៃថ្នូរ និង​កិច្ចគាំពារ​សិទ្ធិ មនុស្សជាតិជាសកល។

អ្នកឧកញ៉ា សួរ វីរៈ សង្គត់ធ្ងន់ថា ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍​​ហូឡូខូស បាន​ឆ្លុះ​បញ្ចាំង​ជា​ថ្មី​អំពី​ការទទួលខុសត្រូវ​របស់​ប្រជាជាតិ និង​ប្រជាជន​ទាំងអស់​ក្នុង​ការ​រួបរួម​ប្រឆាំង​នឹង​ការ​ប្រល័យ​ពូជសាសន៍ ការ​ស្អប់ខ្ពើម និង​ការ​រើសអើង​គ្រប់​ទម្រង់​ទាំងអស់ និង​ដើម្បី​ធានា​បានថា​របបដ៏ព្រៃផ្សៃទាំងនោះ នឹងមិនត្រឡប់មកសារជាថ្មីនាពេល​អនាគត។

Children after the liberation of Auschwitz concentration camp (photo from the National Archives of Belarus; courtesy of the United States Holocaust Memorial Museum, USHMM).
The entrance gate of the Auschwitz-Birkenau concentration camp in Poland.
Survivors after the liberation of Auschwitz.
Shoes collected from the victims.
A painting depicting the Soviet Army liberating the Nazi Auschwitz concentration camp.
Photographs of Jewish victims of the Holocaust, displayed at the Yad Vashem Memorial in Israel.
Cr. Museum of Jewish heritage A living Memorial to the Holocaust The yellow star bearing the word “Jew,” which all Jews were required to wear on their clothing to identify themselves.
All Jews in the concentration camps were tattooed with numbers on their arms, which were used in place of their names.
The entrance to Auschwitz.



អត្ថបទបន្ទាប់


Vietjet បញ្ចុះតម្លៃសំបុត្រ Deluxe 30% សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមពេញមួយឆ្នាំ ២០២៦

ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ – Vietjet កំពុងបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់សំបុត្រ Deluxe ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ