វិស័យពាណិជ្ជកម្ម

IMF ជំរុញឱ្យចិន ពន្លឿនការចាកចេញពីការពឹងផ្អែកលើការនាំចេញ ដើម្បីកុំឱ្យប្រទេសដទៃខឹងសម្បារ


ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ជំរុញឱ្យប្រទេសចិន ពន្លឿនការរៀបចំផែនការក្នុងការពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុកជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ជាជាងពឹងលើការនាំចេញ ដើម្បីកុំឱ្យប្រទេសដទៃមានការខឹងសម្បារ និងចាត់វិធានការទប់ស្កាត់ការនាំចេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យពាណិជ្ជកម្ម
ដោយ

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានប្រាប់អ្នកយក​ព័ត៌មានកាលពីថ្ងៃទី១០ ខែធ្នូ ថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ចិនមិនគួរពឹងផ្អែកខ្លាំងពេកលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននោះទេ ព្រោះវាអាចធ្វើឱ្យភាពតានតឹងក្នុងការដោះដូរពាណិជ្ជកម្មសកលកាន់តែកើនឡើង។ ទន្ទឹមនឹងនេះ លោកស្រី ជំរុញឱ្យចិន គួរតែពន្លឿនផែនការរយៈពេលវែង ដើម្បីផ្លាស់ប្តូរពីការពឹងផ្អែកលើកំណើននៃការនាំចេញ ទៅពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុកជំនួសវិញ ព្រោះវានឹងធ្វើឱ្យកើតប្រយោជន៍ដល់ប្រទេសចិន ខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ចពិភពលោកផងដែរ។ ម្យ៉ាងទៀតការផ្លាស់ប្តូរនេះ គឺដើម្បីកុំឱ្យប្រទេសដទៃចាត់វិធានការទប់ស្កាត់ការនាំចេញរបស់ចិន។

ការជំរុញប្រធាន IMF រូបនេះ ធ្វើឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក បានកើនឡើង ខណៈអឺរ៉ុប និងប្រទេសមួយចំនួន ដូចជាម៉ិកស៊ិកជាដើម កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះបរិមាណរថយន្ត និងទំនិញផ្សេងទៀតដែលនាំចូលពីប្រទេសចិន។ អតិរេកពាណិជ្ជកម្មរបស់ចិន បានឈានដល់កម្រិតមួយខ្ពស់រហូតជាង១ទ្រីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ។

ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន នៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់នៅឡើយចាប់តាំងពីផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ដោយមួយផ្នែក គឺដោយសារការធ្លាក់ចុះរបស់វិស័យអចលនទ្រព្យ ដែលបានបន្តរហូតមកដល់ពេលនេះ ដែលបានជះឥទ្ធិពលដល់អារម្មណ៍គ្រួសារនៅប្រទេសចិន។

លោកស្រី គ្រីស្តាលីណា បាននិយាយថា មូលនិធិ IMF បានប៉ាន់ប្រមាណថា ប្រទេសចិននឹងត្រូវចំណាយថវិកាប្រហែល ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំទៀតដើម្បីដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យ ហើយរឿងនេះអាចសម្រេចទៅបានលុះត្រាតែមានការគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងឧស្សាហកម្មយ៉ាងតឹងរ៉ឹង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើបញ្ហាសង្រ្គាមកម្ពុជា-ថៃ បានដាក់សម្ពាធយ៉ាងណាដល់វិស័យអចលនទ្រព្យកម្ពុជា ហើយវិស័យនេះអាចចាយពេលប៉ុន្មានឆ្នាំដើម្បីស្តារឡើងវិញ?

អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យកម្ពុជា ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយពុំទាន់ងើបប្រសើរឡើងវិញនៅឡើយទេ មកទល់ពេលនេះ ក្រោយទទួលរងសម្ពាធជាច្…

រដ្ឋមន្ត្រីការបរទេសថៃពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក មុនពេលលោកអនុទីនជជែកជាមួយលោកត្រាំ

ក្រសួងការបរទេសថៃបានឱ្យដឹងថា ថ្ងៃទី១២ ខែធ្នូ វេលាម៉ោង ១១:០០ព្រឹកមិញនេះ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានជួបពិភាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ