ទុនបម្រុងអន្តរជាតិ

ទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក ទូទាំងពិភពលោកធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន តើមកពីមូលហេតុអ្វី?


ទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក នៅទូទាំងពិភពលោក គិតត្រឹមដំណាច់ឆ្នាំ២០២៤ បានធ្លាក់ចុះខ្លាំងមកដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៥ មក ខណៈដែលទុនបម្រុងជាមាស និងប្រាក់យេនរបស់ជប៉ុន ហក់កើនឡើង ហើយការធ្លាក់ចុះទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិកនេះ កើតមានឡើងនៅពេលដែលប្រទេស និងធនាគារកណ្ដាលនានា បង្កើនការធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិ របស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទ្រព្យសកម្មតែមួយ តួយ៉ាងដូចប្រាក់ដុល្លារអាម៉េរិកជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ទុនបម្រុងអន្តរជាតិ
ដោយ

ទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក ទូទាំងពិភពលោក បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ខណៈដែលទុនបម្រុងជាមាស និងប្រាក់យេនកើនឡើង។ យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិ ទូទាំងពិភពលោកមានទំហំជាង១២ទ្រីលានដុល្លារ ហើយក្នុងនោះប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅ៥៧,៨%នៃទុនបម្រុងអន្តរជាតិ ទាំងអស់ ដោយធ្លាក់ចុះ០,៦% ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៥ មក។

គួររំលឹកថា ទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក ទូទាំងពិភពលោកបានកើនលើស៧០% ដែលជាកម្រិតកំពូលរបស់ខ្លួននៅអំឡុងឆ្នាំ២០០០។

អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក នេះ កើតមានឡើងនៅពេលដែលប្រទេស និងធនាគារកណ្ដាលនានា បង្កើនការធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួនដូចជារូបិយប័ណ្ណផ្សេងៗ រួមមានប្រាក់យេន របស់ជប៉ុន និងមាសជាដើម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។

តួយ៉ាង យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ប្រទេសរុស្ស៊ី បានកាន់កាប់មាសរហូតដល់ទៅប្រមាណ២,៣០០តោន ក្នុងទុនបម្រុងអន្តរជាតិ របស់ខ្លួន គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ដែលស្មើនឹង៣២% នៃទុនបម្រុងអន្តរជាតិ សរុបរបស់ខ្លួន។

សាស្ត្រាចារ្យសេដ្ឋកិច្ចជប៉ុន គីយុតាកា សាតុ (Kiyotaka Sato) នៅសកលវិទ្យាល័យជាតិ យ៉ូកូហាម៉ា ក្នុងប្រទេសជប៉ុន បាននិយាយថា ប្រទេសដែលមិនសប្បាយចិត្តជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងប្រទេសផ្សេងៗទៀតនៅលោកខាងលិច កំពុងព្យាយាមបង្កើតប្រព័ន្ធមួយ ដើម្បីទូទាត់ពាណិជ្ជកម្មដោយប្រើប្រាស់រូបិយប័ណ្ណផ្សេងៗជាជាងប្រាក់ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើហេតុអ្វីបានជាតម្លៃភាគហ៊ុននៅអាស៊ី និងអាម៉េរិក និងតម្លៃប្រេងឆៅធ្លាក់ចុះព្រមៗគ្នា?

តម្លៃភាគហ៊ុននៅអាស៊ី និងអាម៉េរិក បានធ្លាក់ចុះ ស្របពេលតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ក៏មានសេចក្តីរាយការណ៍ពីការធ្លាក់ចុះផងដែរ។ សារព័ត៌…

អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ

តើវាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីរបស់អាម៉េរិកមែនទេ ក្រោយប្រទេសមហាអំណាចមួយនេះបានប្រកាសថា ពេលនេះខ្លួនកំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ