អត្ថបទពាណិជ្ជកម្ម

ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែលបង្ហាញពីប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួន នឹងសម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ


ក្រុមតន្រ្តីរ៉ុកអូស្ត្រាលី PlanB ដែលបង្ហាញប្រទេសកម្ពុជាជាញឹកញាប់នៅក្នុងវីដេអូតន្ត្រីអន្តរជាតិរបស់ខ្លួន និងក៏ជាអ្នកគាំទ្រអង្គការមនុស្សធម៌ក្នុងស្រុកជាច្រើន នឹងសម្តែងជាមួយនិស្សិតតន្ត្រីខ្មែរនៅស្ទូឌីយ៉ូតន្ត្រីស្តង់ដារអន្តរជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលមានឈ្មោះ ហ្គុង ដែលមានទីតាំងនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko Cambodia នៅខេត្តកំពង់ឆ្នាំងក្នុងខែធ្នូនេះ។
ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែលបង្ហាញពីប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួន នឹងសម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ
ដោយ
អំពី PlanB Rock

ការប្រគុំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Music Matters Cambodia ដែលជាមជ្ឈមណ្ឌលតន្ត្រីករលំដាប់អន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្ដល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យតន្ត្រីអប់រំ និងការអភិវឌ្ឍជំនាញបានទៅដល់បុគ្គលគ្រប់រូប។

Music Matters Cambodia បានដើរតួយ៉ាងសំខាន់ក្នុងការជួយរៀបចំការប្រគុំតន្ត្រីនៅថ្ងៃទី ២ ខែធ្នូនេះដែល PlanB គឺជាតួសំដែងដ៏សំខាន់មួយ។ ក្រុម Music Matters Cambodia បានមានប្រសាសន៍ថា៖​ ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមបេសកកម្មរបស់យើង ហើយយើងពិតមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រនិស្សិតតន្ត្រី​របស់ Smiling Gecko និងជាពិសេសក្រុមអ្នកដែលមានទេពកោសល្យសំដែង និងច្រៀង "Talent Team/Smiling Gecko Singers"។

PlanB ដែល​សរសេរនៅលើគណនី YouTube​ របស់ខ្លួនដោយ មិនមានការដកឃ្លារវាងពាក្យ “Plan” និង “B” នោះទេ គឺជាក្រុមតន្រ្តីរ៉ុកដែល បង្កើតឡើងនៅដើមទសវត្សរ៍ទី ៨០ នៅទីក្រុង Adelaide នៃរដ្ឋ South Australia ដែលមានវត្ដមានព្រមគ្នាជាមួយក្រុមតន្រ្តីធំៗនៅពេលនោះដែលមានដូចជា The Eurogliders, Goanna, Pseudo Echo, Mondo Rock, The Models, John Paul Young & The Allniters។

ក្រុម​តន្ត្រី​នេះ ​នឹងធ្វើការ​សម្តែង​ជាមួយ​សិស្ស​តន្ត្រី​ដែលជាសមាជិកនៃក្រុមចម្រៀងរបស់​ Smiling Gecko Cambodia នៅហ្វាមហៅស៍រីស្សត & ស្ប៉ានៅខេត្ត​កំពង់ឆ្នាំងនៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ។

Dr. h.c. Hannes Schmid ដែលជាសហស្ថាបនិក Smiling Gecko មានប្រសាសន៍ថា៖ “PlanB គឺជាក្រុមតន្រ្តីរ៉ុកដែលមានថាមពល និងមានទេពកោសល្យខ្ពស់ ដែលបានក្លាយជាក្រុមតន្រ្តីរ៉ុកដ៏ពេញនិយមនៅប្រទេសកម្ពុជា។ ​ PlanB ក៏បានក្លាយជាអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រអង្គការនានា និងការដាក់បញ្ចូលទីតាំងដ៏ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួនដែលត្រូវបានចែកចាយជាអន្តរជាតិ។ យើងពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ PlanB នឹងមកសម្ដែងនៅហ្គុង ដែលជាស្ទូឌីយ៉ូ​តន្ត្រី​អន្តរជាតិរបស់យើង។

ហ្គុង ដែលមានទីតាំងនៅក្នុងបរិវេណហ្វាមហៅស៍រីស្សត & ស្ប៉ា គឺជាមជ្ឈមណ្ឌលវប្បធម៌ដែលបានដាក់ឱ្យដំណើរការនៅចុងខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុនរចនា និងស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រទេសស្វីស atelier oï។ ហ្គុង គឺជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯកដែលរួមមានសាលប្រជុំដែលអាចទទួលភ្ញៀវបានរហូតដល់ ១៤០នាក់ និងក៏មានស្ទូឌីយោថតសំឡេងទំនើបស្តង់ដារអន្តរជាតិដែលធ្លាប់បម្រើដល់តន្ត្រីករល្បីៗអន្តរជាតិជាច្រើនរូប។ Smiling Gecko Cambodia សង្ឃឹម​ថា​ ហ្គុង នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះ ​និង​ភាព​ល្បីល្បាញ​ផ្នែក​វប្បធម៌​របស់​ខ្លួន​ឡើង​វិញ។​

វីដេអូតន្ត្រី និងតន្ត្រីរបស់ PlanB ដែលបង្ហាញប្រទេសកម្ពុជារួមមាន New Ways To Love You (https://www.youtube.com/watch?v=ruN03mOpEvY) និង Just Like Your Eyes (https://www.youtube.com/watch?v=o8Cjj5DWlrw)។

ហ្វាមហៅស៍រីស្សត & ស្ប៉ា កំពុងផ្តល់ជូនកញ្ចប់សំបុត្រចូលទស្សនាសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់មើលក្រុមតន្រ្តី PlanB សម្តែងបទទាំងនេះ និងបទជាច្រើនទៀតនៅហ្គុងនៅថ្ងៃទី២ ខែធ្នូ៖​​​

-សំបុត្រចូលទស្សនាការប្រគុំតន្ត្រី - ១០ ដុល្លារ សម្រាប់ម្នាក់​

-សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំ​ភេសជ្ជៈគ្មានដែនកំណត់ - ៤០ ដុល្លារ សម្រាប់ម្នាក់

-អាហារពេលល្ងាច៣វគ្គដែលផ្ដល់ជូនដោយ​ភោជនីយដ្ឋានហ្វាមហៅស៍ សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំ​ភេសជ្ជៈគ្មានដែនកំណត់ - ៦៥​ ដុល្លារ សម្រាប់ម្នាក់

-អាហារវិចិត្រពេលល្ងាច៤វគ្គដែលផ្ដល់ជូនដោយភោជនីយដ្ឋាន អ៊ុន សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ១២០ ដុល្លារ សម្រាប់ម្នាក់

កញ្ចប់សេវាកម្មចំនួន ៣៖ សម្រាប់អាហារពេលល្ងាចដែលផ្ដល់ជូនដោយភោជនីយដ្ឋានហ្វាមហៅស៍ និងការស្នាក់នៅមួយយប់

-Deluxe Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ២៨០ ដុល្លារ

-Premium Room ​អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៣១០​​ ដុល្លារ

-Luxury Suite​ អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៣៦០​ ដុល្លារ

-(ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)

កញ្ចប់សេវាកម្មចំនួន ៤៖ សម្រាប់អាហារវិចិត្រពេលល្ងាច​ និងការស្នាក់នៅមួយយប់

-Deluxe Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៣៩០ ដុល្លារ

-Premium Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៤២០​ ដុល្លារ

-Luxury Suite អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៤៧០​​ ដុល្លារ

-(ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)




អត្ថបទបន្ទាប់


អូស្ត្រាលី គ្រោងចូលខ្លួនបំពេញតម្រូវការរ៉ែកម្ររបស់អាម៉េរិក ក្រោយចិន រឹតបន្តឹងការនាំចេញ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) គ្រោងលើកយកបញ្ហាការផ្គត់ផ្គង់រ៉ែកម្រមកជជែកពិភាក្សាជាមួយលោក ដូណាល់ ត្រា…

ថៃនឹងខាតជាង៣ពាន់លានដុល្លារ បើព្រំដែនថៃ-កម្ពុជា បន្តបិទរហូតដល់ដាច់ឆ្នាំនេះ

រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល បានព្យាករថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់រហូតដល់ជាង៣ពាន់លានដុល្លារអាម៉េរិក …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ