អំពើពុករលួយ

អង្គការតម្លាភាពអន្តរជាតិថា ការប្រព្រឹត្តអំពើពុករលួយនៅអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួនមានការកើនឡើង


សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា និងស៊ុយអែត ដែលធ្លាប់ត្រូវបានគេមើលឃើញថា ជាទីតាំងដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកំពុងធ្លាក់ចុះភាពស្អាតស្អំរបស់ខ្លួន ដោយសារតែខ្វះភាពជាអ្នកដឹកនាំនយោបាយ និងការផ្លាស់ប្តូរអាទិភាពរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការតម្លាភាពអន្តរជាតិ សន្ទស្សន៍អំពើពុករលួយរបស់អាម៉េរិក ធ្លាក់ចុះ ១០ពិន្ទុមកនៅត្រឹម ៦៤ពិន្ទុប៉ុណ្ណោះ។ គួរបញ្ជាក់ថា កាលណាពិន្ទុធ្លាក់ចុះខ្លាំង កាន់តែធ្លាក់ចុះទាប ស្ថានភាពអំពើពុករលួយកាន់តែអាក្រក់។
អំពើពុករលួយ
ដោយ

សារព័ត៌មានដ៏ល្បីល្បាញ និងមានឥទ្ធិពលខ្ពស់កម្រិតអន្តរជាតិ DW របស់អាល្លឺម៉ង់ បានចេញផ្សាយដោយស្រង់របាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២៥ ដែលអង្គការតម្លាភាពអន្តរជាតិ បានសិក្សានៅក្នុង ១៨០ប្រទេស ដោយរបាយការណ៍នេះបានគូសបញ្ជាក់ថា ស្ថានភាពអំពើពុករលួយនៅលើពិភពលោកមានការប្រែប្រួលគួរឱ្យព្រួយបារម្ភ ជាពិសេសនៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យនៅបស្ចិមលោក ដែលធ្លាប់តែមានគោលនយោបាយតឹងរ៉ឹងលើបញ្ហាអំពើពុករលួយនេះ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ភាពស្អាតស្អំនៃអំពើពុករលួយនៅសហរដ្ឋអាម៉េរិក កាណាដា ចក្រភពអង់គ្លេស និងស៊ុយអែត បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។

លោក ហ្វ្រង់ស័រ វាឡឺរៀន (Francois Valerian) ប្រធានអង្គការតម្លាភាពអន្តរជាតិ បាននិយាយថា រដ្ឋាភិបាលជាច្រើនលែងមើលឃើញពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាអាទិភាពទៀតហើយ ដោយសារតែពួកគេកំពុងជាប់រវល់ងាកទៅរកការងារអាទិភាពផ្សេង។ តួយ៉ាងដូចជា សហរដ្ឋអាម៉េរិក សន្ទស្សន៍ នៃអំពើពុករលួយបានធ្លាក់ចុះ១០ពិន្ទុមកនៅត្រឹម ៦៤ពិន្ទុដែលនេះជាការធ្លាក់ចុះពិន្ទុ មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦ មក។

ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ អង្គការតម្លាភាពអន្តរជាតិ មិនបានដាក់បន្ទុកតែលើរដ្ឋបាលលោក ដូណាល់ ត្រាំ មួយនោះទេ ព្រោះថា បញ្ហាវាបានបង្ហាញសញ្ញា នៃការធ្លាក់ចុះតាំងពីមុនពេលលោកចូលមកកាន់តំណែងនៅសេតវិមានជាថ្មីមកម្ល៉េះ។

ប៉ុន្តែអ្វីដែលជាក្ដីបារម្ភពាក់ព័ន្ធនឹងលោក ត្រាំ គឺការប្រើប្រាស់បទបញ្ជាប្រតិបត្តិមួយចំនួន រួមទាំងជំហរមិនច្បាស់លាស់ជុំវិញរូបិយប័ណ្ណគ្រីបតូ ដូចជា Bitcoin ជាដើម ដែលអ្នកជំនាញចាត់ទុកថា អាចជាច្រកសម្រាប់សកម្មភាពលាងលុយកខ្វក់ ប្រសិនបើខ្វះការគ្រប់គ្រងឱ្យបានត្រឹមត្រូវ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីដំឡូងមីនៅខេត្តជាប់ព្រំដែនវៀតណាម មានតម្លៃថ្លៃជាងខេត្តជាប់ព្រំដែនថៃ?

នាពេលថ្មីៗនេះ តម្លៃដំឡូងមីស្រស់នៅក្នុងខេត្តមួយចំនួនជាប់ព្រំដែនប្រទេសវៀតណាមត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃចន្លោះពីជាង៣០០រៀលទៅជាង៤០០រៀលក្នុ…

ឥណ្ឌូនេស៊ី ត្រូវបានគេឃើញថា កំពុងស្ថិតនៅលើផ្លូវឈានទៅក្លាយជាមហាអំណាចថ្នាក់កណ្តាលនៅលើពិភពលោក

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំ និងមានប្រជាជនច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាប្រជាជាតិអ៊ិស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក ឥណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ