វិស័យសេដ្ឋកិច្ច

កំពូលមហាសេដ្ឋីមានទ្រព្យសកម្មច្រើនជាងគេព្រមានថា សេដ្ឋកិច្ចសកលនឹងធ្លាក់ក្នុងវិបត្តិ បើតម្លៃប្រេងហក់ឡើងដល់១៥០ដុល្លារក្នុង១បារ៉ែល


លោក ឡារី ហ្វីន (Larry Fink) ដែលគេស្គាលថា ជាអ្នកក្ដោបក្ដាប់ទ្រព្យសកម្មធំជាងគេបំផុតនៅលើពិភពលោកបានចេញមុខព្រមានថា សេដ្ឋកិច្ចសកលនឹងធ្លាក់ក្នុងវិបត្តិ ប្រសិនបើតម្លៃប្រេងឆៅហក់ឡើងដល់១៥០ដុល្លារក្នុងមួយបារ៉ែល។ ជាមួយគ្នានេះ លោកក៏បានដាស់តឿនឱ្យសហរដ្ឋអាម៉េរិក ឈប់ផ្ដោតលើការងារការិយាល័យ ហើយងាកមកឱ្យតម្លៃលើការងារជំនាញបច្ចេកទេសវិញ មុនពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដណ្តើមយកអាជីពមនុស្សជាតិអស់ពីទីផ្សារ។
វិស័យសេដ្ឋកិច្ច
ដោយ

​លោក ឡារី ហ្វីន (Larry Fink) ប្រធានក្រុមហ៊ុនយក្ស BlackRock ដែលគ្រប់គ្រងទ្រព្យសម្បត្តិរហូតដល់១៤ទ្រីលានដុល្លារបានផ្តល់បទសម្ភាស​ដ៏កម្រមួយជាមួយសារព័ត៌មាន BBC ដោយលើកឡើងពីក្តីបារម្ភចំពោះសន្តិសុខសេដ្ឋកិច្ចសកល។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះបានព្រមានថា ប្រសិនបើតម្លៃប្រេងឆៅហក់ឡើងដល់១៥០ដុល្លារក្នុងមួយបារ៉ែល នោះពិភពលោកមិនបាច់រកថ្នាំព្យាបាលវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះវានឹងផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ដែលមិនអាចទប់ទល់បាន។

ក្រៅពីវិបត្តិថាមពល មហាសេដ្ឋីរូបនេះ ក៏បានបង្ហាញទស្សនៈដ៏គួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងបដិវត្តន៍ AI ផងដែរ។ លោកសង្កេតឃើញថា សហរដ្ឋអាម៉េរិក កំពុងដើរលើផ្លូវខុស ដោយផ្ដោតខ្លាំងពេកលើការបញ្ជូនយុវជនឱ្យទៅរៀនជំនាញរដ្ឋបាល ធនាគារ ឬច្បាប់ ដែលជាមុខជំនាញងាយនឹងត្រូវ AI ជំនួសបំផុត។

លោក ឡារី ហ្វីន បានសង្កត់ធ្ងន់ថា នៅពេលនេះការងារការិយាល័យជាច្រើនកំពុងត្រូវបានដណ្តើមដោយ AI ដូច្នេះសង្គមគួរតែងាកមកគោរព និងឱ្យតម្លៃលើអាជីពជំនាញពិតប្រាកដវិញ ដូចជាជាងទឹក ជាងអគ្គិសនី និងជាងផ្សារជាដើម។

លោកបន្ថែមថា ក្នុងស្ថានភាព ដែលពិភពលោកវិវត្តទៅរកបច្ចេកវិទ្យាដ៏ទំនើប ទីផ្សារការងារសម្រាប់ការិយាល័យក្នុងវិស័យធនាគារ ប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់នឹងកាន់តែខ្សត់ទៅៗ។ ផ្ទុយទៅវិញឱកាសការងារបច្ចេកទេសនឹងក្លាយជាខ្នងបង្អែកសេដ្ឋកិច្ចដ៏រឹងមាំបំផុត។ លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការយល់ឃើញ និងការឱ្យតម្លៃលើការងារជំនាញឱ្យបានឆាប់រហ័ស ដើម្បីត្រៀមខ្លួនទប់ទល់នឹងរោគសញ្ញាដ៏គ្រោះថ្នាក់ នៃសេដ្ឋកិច្ចពិភពលោកនៅពេលខាងមុខ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជានឹងរៀបចំការផ្គូផ្គងអាជីវកម្មទេសចរណ៍ ដើម្បីតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក

​​សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធនាការទីផ្សារយុទ្ធសាស្ត្រថ្មីសន្លាងមួយសម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ កម្ព…

នាយករដ្ឋមន្រ្តីសិង្ហបុរីថា ចិន បានដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាស្ថិរភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅតំបន់អាស៊ី

ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្រោមសម្ពាធ នៃជម្លោះភូមិសាស្ត្រនយោបាយ និងការបែកបាក់ខ្សែច្រវាក់ពាណិជ្ជកម្ម តួនាទីរបស់ចិន កាន់តែត្រូវបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ