ក្រុមហ៊ុនជាង៦០០កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ខណៈការនាំចេញពីតំបន់នេះមានទំហំជាង២៥ពាន់លានដុល្លារក្នុងពេលជាង១០ឆ្នាំការ


បច្ចុប្បន្នមានក្រុមហ៊ុនជាង៦០០ កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២៤នៅកម្ពុជា ដែលមានទំហំវិនិយោគសរុបជាង៨ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង១៧ម៉ឺនកន្លែង។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ គឺមានក្រុមហ៊ុនមិនមែនកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើររហូតដល់ជាង៩០% ដែលនេះសបញ្ជាក់ឲ្យឃើញថា តំបន់សេដ្ឋកិច្ចពិសេសបានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ឧស្សាហកម្ម និងប្រភពទុនវិនិយោគ។
ក្រុមហ៊ុនជាង៦០០កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច
ដោយ

នាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសទៅលក់នៅលើទីផ្សារអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ បើទោះបីកម្ពុជាមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចសិ្ថតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។ ជាក់ស្តែងក្នុងរយៈពេល១២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៣ ការនាំចេញទំនិញពីតំបន់នេះមានទំហំសរុបជាង២៥ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានគូសបញ្ជាក់នៅក្នុងវេទិធុរកិច្ចកម្ពុជាកាលពីពេលថ្មីៗថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តារាជធានី-ខេត្តសរុបចំនួន២៤ ដោយតំបន់សេដ្ឋកិច្ចពិសេសទាំងនេះមានក្រុមហ៊ុនវិនិយោគចំនួន៦៥៥ កំពុងធ្វើប្រតិបត្តិការលើវិស័យផ្សេងៗ ដែលមានទំហំវិនិយោគសរុប៨,១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋធ្វើចំនួន១៧៥ពាន់កន្លែង។ ក្នុងចំណោមក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ គឺមានក្រុមហ៊ុនមិនមែនវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររហូតដល់ជាង៩០%ឯណោះដូចជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងបង្គុំអគ្គិសនីជាដើម។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ជា វុទ្ធី ដែលបានបន្ថែមថា នៅក្នុងរយៈពេល១២ឆ្នាំពោលគឺចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៣ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចទៅលក់នៅទីផ្សារអន្តរជាតិមានទំហំសរុប២៥,៧ពាន់លានដុល្លារ។

តំបន់សេដ្ឋកិច្ចពិសេសត្រូវបានឯកឧត្តម ជា វុទ្ធី ចាត់ទុកជាចលករមួយដ៏សំខាន់មួយក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងប្រភពទុនវិនិយោគរបស់កម្ពុជា។ បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏ដោយ តែការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានៅតែរក្សាភាពស្ថិរភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមការគូសបញ្ជាក់របសឯកឧត្តម ជា វុទ្ធី នៅឆ្នាំ២០១១ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជាបានរួមចំណែកប្រមាណ៤%នៃការនាំចេញសរុបរបស់កម្ពុជា។ បន្ទាប់មកនៅឆ្នាំ២០២១ ការនាំចេញពីតំបន់នេះបានរួមចំណែកកើនឡើង២២% ខណៈនៅឆ្នាំ២០២២ រួមចំណែក២៣% និងនៅឆ្នាំ២០២៣ ក្នុងរយៈពេល៦ខែបានរួមចំណែក២៣% បើធៀបនឹងទំហំនាំចេញសរុបក្នុងរយៈពេលដូចគ្នារបស់កម្ពុជា។ គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសបានចំនួន២៧គម្រោង ដែលមានទុនវិនិយោគសរុបជាង៣០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង២ម៉ឺន១ពាន់កន្លែង។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះ កម្ពុជាបានបង្កើតឲ្យមានជាតំបន់សេដ្ឋកិច្ចពិសេស និងបទបញ្ញត្តិ និងច្បាប់សម្រាប់គ្រប់គ្រងតំបន់នេះនៅឆ្នាំ២០០៥។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសធ្វើឡើងក្នុងបំណងដើម្បីទាក់ទាញអ្នកវិនិយោគឲ្យចូលរួមចំណែកជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងខ្វះទុនក្នុងការអភិវឌ្ឍន៍ និងដើម្បីសាកល្បងការអនុវត្តន៍ការកែទម្រង់រដ្ឋបាលពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្ម និងនីតិវិធីរដ្ឋបាលពាក់ព័ន្ធការវិនិយោគ៕




អត្ថបទបន្ទាប់


មេពន្ធដារបារម្ភថាការប្រមូលចំណូលឆ្នាំនេះអាចមិនគ្រប់តាមផែនការ ខណៈ៧ខែឆ្នាំនេះពន្ធដារសម្រេចប្រមូលចំណូលបានជាង២ពាន់លានដុល្លារ

នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិ ប្រមាណជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៦៤% នៃផែនការ…

ការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀលចំនួន ៣០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ សីហានេះ

អតិថិជន អេ អឹម ខេ ជាទីស្រលាញ់ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេងល្បងប្រាជ្ញាសប្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ