វិស័យវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង ៦០ ជួបគ្នា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា


ម្ចាស់អាជីវកម្ម និងតំណាងក្រុមហ៊ុនកម្ពុជា និងជប៉ុនប្រមាណជាង ៦០ ក្រុមហ៊ុនបានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីស្វែងរកឱកាសធ្វើអាជីវកម្ម និងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ ជំនួបផ្គូរផ្គងធុរកិច្ចនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយធនាគារអេស៊ីលីដា និងសមាគមជប៉ុន-កម្ពុជា។
7
ដោយ

ក្រុមហ៊ុនដែលបានចូលរួមនៅក្នុងជំនួបផ្គូរផ្គងធុរកិច្ចនេះ សុទ្ធសឹងជាសហគ្រាសខ្នាតតូច និងមធ្យម ដែលមានភាគច្រើននៅក្នុងឧស្សាហកម្ម ជួសជុល និងថែទាំយានយន្ដ សាលារៀន បច្ចេកវិទ្យាព័ត៌មាន ក្រុមហ៊ុនទីផ្សារ និងសេវាផ្សព្វផ្សាយ រួមទាំងក្រុមហ៊ុនក្នុងវិស័យកសិកម្ម អចលនទ្រព្យ ហិរញ្ញវត្ថុ សុខាភិបាល និងទេសចរណ៍ជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបញ្ជាក់ថា ការរៀបចំជំនួបធុរកិច្ចនេះ គឺពិតជាបានផ្ដល់នូវឱកាសដ៏ល្អ សម្រាប់វិនិយោគិនកម្ពុជា អាចស្វែងរកឱកាសចាប់ដៃគូជាមួយក្រុមហ៊ុនជប៉ុន ហើយក៏ជាឱកាសសម្រាប់បើកបង្ហាញអំពីសក្ដានុពលវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគអន្តរជាតិផងដែរ។

លោកបានបន្ថែមថា ធនាគារអេស៊ីលីដា នឹងបន្ដរៀបចំជំនួបនេះជារៀងរាល់ឆ្នាំ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា នៅប្រទេសជប៉ុន មានអាជីវកម្មប្រមាណ ៣លានក្រុមហ៊ុន ដែលក្នុងនោះ ៩៩% គឺជាសហគ្រាសខ្នាតតូច និងមធ្យម ដូច្នេះ វាទីផ្សារវិនិយោគដ៏ធំ ប្រសិនបើកម្ពុជាអាចទាក់ទាញក្រុមហ៊ុនទាំងនោះឲ្យចូលមកវិនិយោគនៅកម្ពុជា។

បើតាមលោកបណ្ឌិ អ៊ិន ចាន់នី តាមរយៈជំនួបផ្គូរផ្គងធុរកិច្ចនេះ នាពេលកន្លងមក មានក្រុមហ៊ុនជប៉ុនជាច្រើន បានសម្រេចបោះទុនបង្កើតអាជីវកម្មដោយផ្ទាល់នៅកម្ពុជា និងខ្លះទៀតក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនវិនិយោគក្នុងស្រុកផងដែរ។

យ៉ាងណាមិញ ដោយមើលឃើញពីសារសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ សមាគមជប៉ុន-កម្ពុជា គ្រោងនឹងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំនេះដែរ ដើម្បីសម្រួលដល់ការងារវិនិយោគ និងពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។នេះបើតាមការគូសបញ្ជាក់របស់​ បណ្ឌិត អ៊ិន ចាន់នី។

សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៥របស់កម្ពុជាបន្ទាប់ពី ចិន អាមេរិក វៀតណាម និងថៃ។ តួយ៉ាង នៅ១០ ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេចបានជាង ១ពាន់៥រយលានដុល្លារ ធ្លាក់ចុះ ៨,៥% ដោយក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានប្រមាណ ៩៧៥ លានដុល្លារ ថយចុះ ១,៤% ខណៈជប៉ុននាំចូលមកកម្ពុជាវិញមានប្រមាណជិត ៥៣០លានដុល្លារ ថយចុះជាង ១៩%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


ទីផ្សារគ្រឿងសមុទ្រវៀតណាមអាចនឹងកម្រើកនៅចុងឆ្នាំ ក្រោយធ្លាក់ចុះ២ខែជាប់ៗគ្នា

ទីផ្សារនៃផលិតផលឧស្សាហកម្មគ្រឿងសមុទ្ររបស់វៀតណាមរំពឹងថា នឹងមានការងើបឡើងវិញនៅចុងឆ្នាំនេះ បន្ទាប់ពីការនាំចេញនៅក្នុងខែកញ្ញា និងតុលា បានធ្លា…

សម្ដេច ហ៊ុន ម៉ាណែត ណែនាំដល់សហជីពកុំយកឈ្មោះតំណាងឱ្យកម្មករ តែបែរជានាំកម្មករទៅធ្វើរឿងខុសឆ្គង

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅកាន់សហជីពត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយជៀសវាងយកឈ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ