វិស័យសណ្ឌាគារ

តើការវិនិយោគក្នុងវិស័យសណ្ឌាគារនៅកម្ពុជា បានឈានចំណុចឆ្អែតមែនឬ?


អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃការផ្គត់ផ្គង់សេវាស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់នៅកម្ពុជាបច្ចុប្បន្នហាក់មានចំនួនច្រើនលើកកម្រិតនៃតម្រូវការ។ បើតាមការអះអាងរបស់អ្នកជំនាញនៅតាមសណ្ឋាគារធំៗ ដែលកំពុងបើកដំណើរការមានភ្ញៀវចូលស្នាក់នៅក្នុងរង្វង់២០%ប៉ុណ្ណោះ ដែលកំពុងបង្កការលំបាកដល់អ្នកវិនិយោគក្នុងវិស័យនេះ។ ជាមួយគ្នានេះ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បច្ចុប្បន្នសណ្ឋាគារនៅសៀមរាប ដែលបានបិទទ្វារដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩កន្លងមក មួយចំនួននៅតែបន្តបិទទ្វារនៅឡើយ។
វិស័យសណ្ឌាគារ
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានអះអាងថា ការផ្គត់ផ្គង់សេវាបន្ទប់ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺមានចំនួនច្រើនហួសកម្រិត ខណៈសណ្ឋាគារធំៗមានភ្ញៀវចូលស្នាក់នៅតែប្រមាណ២០%ប៉ុណ្ណោះ ដែលកត្តានេះ វាជាផលលំបាកមួយសម្រាប់អ្នកវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច។ តែយ៉ាងណាអ្នកវិនិយោគក្នុងវិស័យនេះនៅតែដាក់ក្តីរំពឹងខ្ពស់លើយុទ្ធសាស្រ្តទាក់ទាញអ្នកទេសចររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកក្នុងការជួយស្រោងចស្រង់វិស័យនេះ។

​ពាក់ព័ន្ធវិស័យបដិសណ្ឋារកិច្ចនេះដែរ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ និងម្ហូបអាហារនៃក្រសួងទេសចរណ៍បានឱ្យដឹងថា មកទល់ពេលនេះមានសណ្ឋាគារខ្នាតធំមួយចំនួនក្នុងខេត្តសៀមរាប ដែលបានបិទទ្វារដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់បានបើកដំណើរការអាជីវកម្មរបស់ខ្លួនពេញលេញនៅឡើយទេ បើទោះបីវិស័យទេសចរណ៍របស់កម្ពុជា ហាក់មានស្ថានភាពល្អប្រសើរឡើងវិញក៏ដោយ។ បើតាមការអះអាងរបស់មន្រ្តីរូបនេះ សណ្ឋាគារដែលបន្តបិទទ្វារទាំងនោះ មានមួយចំនួនកំពុងស្ថិតក្នុងការជួសជុលកែលម្អ និងមួយចំនួនទៀតនៅបន្តបិទទ្វារ រង់ចាំឱកាសភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជា ដូចមុនពេលមិនទាន់ផ្ទុះវិបត្តិជំងឺកូវីដ-១៩។

​បើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា មានសណ្ឋាគារ និងផ្ទះសំណាក់សរុបជិត៣ពាន់កន្លែង ក្នុងនោះសណ្ឋាគារមានជាង៨រយកន្លែង និងផ្ទះសំណាក់ជាង២ពាន់កន្លែង។ នៅក្នុងអំឡុងផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងទៅមានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនត្រូវបានផ្អាក ឬបិទអាជីវកម្ម ខណៈបច្ចុប្បន្នសេវាសណ្ឋាគារ និងផ្ទះសំណាក់ភាគច្រើនត្រូវបានបើកអាជីវកម្មឡើងវិញ៕

អត្ថបទ៖ បូ ដូឡា, ឯកសារ

_



អត្ថបទបន្ទាប់


ទីផ្សាររថយន្តអាល្លឺម៉ង់ធំៗពីរកាន់តែយាប់យ៉ឺន ដោយសារការវាយលុករថយន្តអគ្គិសនី

ទីផ្សាររថយន្តអាល្លឺម៉ង់ធំៗពីរ គឺ Volkswagen និង Audi កំពុងតែស្ថិតក្រោមសម្ពាធ ខណៈការលក់នៅចិនធ្លាក់ចុះនៅត្រីមាសទី២ឆ្នាំ២០២៤ នេះ។ ក្រោយពេ…

កូរ៉េខាងត្បូង គ្រោងដាក់ពង្រាយអាវុធកាំរស្មីឡាស៊ែរដ៏ទំនើប ដើម្បីប្រមាញ់ដ្រូនរបស់កូរ៉េខាងជើង

ទីភ្នាក់ងារទិញសព្វាវុធរបស់កូរ៉េខាងត្បូងបា នបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ថា ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនជិត៥២លាននាក់នឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ