មេដឹកនាំអ៊ីរ៉ង់

អ៊ីរ៉ង់ប្រកាសតែងតាំង កូនប្រុសរបស់លោក អាលី ខាមេនី ជាមេដឹកនាំកំពូលថ្មី


របាយការណ៍ថ្មីៗបានបញ្ជាក់ថា លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) កូនប្រុសទី២ របស់លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ ការផ្លាស់ប្តូរអំណាចដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងបន្ទាប់ពីលោក អាលី ខាមេនី ( Ali Khamenei) បានទទួលមរណភាព ក្រោមការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ កន្លងទៅ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស។
មេដឹកនាំអ៊ីរ៉ង់
ដោយ

តើលោក ម៉ូចតាបា ជានរណា? លោកគឺជាបព្វជិតឋានៈកណ្ដាល ដែលបានសម្រួចចំណេះដឹងសាសនាយ៉ាងស៊ីជម្រៅ ក្រោមការជ្រោមជ្រែងពីក្រុមអភិរក្សនិយមក្នុងទីក្រុង កូម។ មិនត្រឹមតែជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍សាសនាយ៉ាងតឹងរ៉ឹងប៉ុណ្ណោះទេ លោក ម៉ូចតាបា ក៏ត្រូវបានគេដឹងថា មានទំនាក់ទំនងដែកថែបជាមួយកងកម្លាំងឆ្មាំបដិវត្តន៍ ដែលជាខ្នងបង្អែកដ៏រឹងមាំបំផុតក្នុងការការពាររដ្ឋអ៊ិស្លាម តាំងពីសម័យឪពុករបស់លោកកាន់អំណាចក្នុងឆ្នាំ១៩៨៩។

យោងតាមទីភ្នាក់ងារព័ត៌មាន Irish Examiner បុរសខ្លាំងវ័យ៥៦ឆ្នាំរូបនេះ មិនដែលធ្លាប់កាន់តំណែងផ្លូវការណាមួយក្នុងរដ្ឋាភិបាលឡើយ ប៉ុន្តែលោក គឺជាអ្នកបញ្ជាការក្រោយឆាកដ៏មានឥទ្ធិពលបំផុត ដោយដើរតួជាភ្នែកជាច្រមុះឱ្យឪពុករបស់លោកក្នុងគ្រប់កិច្ចការរដ្ឋ។

ទោះជាយ៉ាងណាការឡើងកាន់តំណែងនេះកំពុងបង្កើតជាព្យុះនៃភាពចម្រូងចម្រាស។ ក្រុមអ្នករិះគន់បានលើកឡើងថា នេះគឺជាការផ្ទេរអំណាចបែបខ្សែស្រឡាយរាជវង្ស ដែលជាអ្វីដែលបដិវត្តន៍ឆ្នាំ១៩៧៩ ធ្លាប់បានប្រឆាំង និងផ្ដួលរំលំរបបព្រះមហាក្សត្រនាពេលនោះ។ សូម្បីតែលោក អាលី ខាមេនី ខ្លួនឯង ក៏ធ្លាប់បានបង្ហាញឥរិយាបថមិនគាំទ្រចំពោះការបន្តអំណាចតាមរបៀបគ្រួសារនិយមបែបនេះដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺលោក ម៉ូចតាបា មានទម្រង់មុខមាត់ស្រដៀងនឹងឪពុករបស់លោកយ៉ាងខ្លាំង។ លោកតែងតែបង្ហាញខ្លួនជាមួយឈ្នួតក្បាលពណ៌ខ្មៅ ដែលជាជានិមិត្តរូបបញ្ជាក់ថា គ្រួសាររបស់លោកមានដើមកំណើតចេញពីខ្សែស្រឡាយរបស់ព្យាការី ម៉ូហាមម៉ាដ ដោយផ្ទាល់៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តើមកទល់ពេលនេះ ចិន និងរុស្ស៊ី មានប្រតិកម្មបែបណាចំពោះការបញ្ឆេះសង្គ្រាមរបស់អាម៉េរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា?

ក្រោយការបើកឆាកវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ពេលនេះ រងើកភ្លើងសង្គ្រ…

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា ថៃ អាចប្រឈមនឹងខាតបង់ជិត២ពាន់លានដុល្លារ បើសង្គ្រាមអ៊ីរ៉ង់បន្តអូសបន្លាយ

ឥទ្ធិពលនៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែរាលដាលដូចភ្លើងឆេះព្រៃ បង្កជាព្យុះសេដ្ឋកិច្ចបោកបក់មកលើតំបន់អាស៊ានយ៉ាងធ្ងន់ធ្ងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ