វិស័យពាណិជ្ជកម្ម

តើការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានស្ថានភាពយ៉ាងណា ក្រោយមានភាពតានតឹងនៅខ្សែបន្ទាត់ព្រំដែន?


វិវាទខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃបានឡើងកម្តៅជាថ្មីក្រោយក្រុមទាហានថៃបានលបវាយឆ្មក់មកលើទាហានកម្ពុជា ដែលឈរជើងនៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ។ ដើម្បីពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងជុំវិញជម្លោះព្រំដែនជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជាគ្រោងយកបញ្ហានេះទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបើភាគីថៃមិនព្រមទៅ ក៏កម្ពុជាប្តឹងទៅតុលាការនេះដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រោយជម្លោះព្រំដែនមានការឡើងកម្តៅ ធ្វើឱ្យគេមានការព្រួយចំពោះបញ្ហានេះក្នុងការរាលដាលធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។ តើការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានស្ថានភាពយ៉ាងណា ក្រោយមានភាពតានតឹងនៅខ្សែបន្ទាត់ព្រំដែន?

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាកត់សម្គាល់ឃើញថា មកទល់ពេលនេះការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃនៅតែមានដំណើរការជាធម្មតា ខណៈការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរក៏មិនមានអ្វីប្រែប្រួលនោះដែរ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស សង្កេតឃើញថា ក្រោយមានភាពតានតឹងរវាងកងកម្លាំងកម្ពុជាជាមួយថៃរួចមក សកម្មភាពដឹកជញ្ជូននៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតាមច្រកទ្វារនានានៅតែមានសកម្មភាពជាធម្មតា។ ទន្ទឹមនេះ អ្នកជំនួញរូបនេះជឿជាក់ថា ក្នុងករណីកម្ពុជាប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញបញ្ហានេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ទំនងជាមិនប៉ះពាល់នោះដែរ ព្រោះក្នុងអំឡុងវិវាទកាលពីឆ្នាំ២០០៨ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែដំណើរការល្អប្រសើរ។

ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ថៃ នៅតែមានទំនាក់ទំនងល្អ។ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានទំហំតិចជាងប្រទេសថៃនាំចូលមកម្ពុជា ពោលគឺថៃទទួលបានផលប្រយោជន៍ច្រើនពីការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ទោះបីស្ថានការណ៍តាមព្រំដែនរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹង ហើយកម្ពុជាគ្រោងយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ តែអ្នកជំនាញរូបនេះជឿជាក់ថា បញ្ហានេះទំនងជាមិនអាចរុញច្រានឱ្យប្រទេសទាំងពីរឈានដល់ការបិទច្រកទ្វានោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ កន្លងទៅនេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសថៃសម្រេចបានទំហំជាង១,៤៩៤លានដុល្លារកើនឡើងជាង៦% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំជាង៣២៧លានដុល្លារ ខណៈថៃនាំចូលមកម្ពុជាវិញមានទំហំជាង១,១៦៦លានដុល្លារ។ ជាមួយគ្នានេះនៅពេញ១ឆ្នាំ២០២៤ កន្លងទៅការធ្វើពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានទំហំ៤,២៨៨លានដុល្លារ កើនឡើងជាង១៥% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៨៤៤លានដុល្លារ ហើយថៃនាំចូលមកម្ពុជាវិញ មានទំហំជាង៣,៤៤៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ហេតុអ្វីថៃហាក់រារែកក្នុងការតតាំងជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញបញ្ហាជម្លោះព្រំដែន តើកម្ពុជាត្រូវប្រកាន់គោលជំហរបែបណា?

រដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនរវាងខ្លួនជាមួយនឹងកម្ពុជានាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះភាគីថៃបានបង្ហ…

ហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករធំបំផុតរបស់ពិភពលោកសម្លឹងឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលអង្ករពីវៀតណាម

ហ្វីលីពីន ដែលមានប្រជាជនសរុបប្រមាណជាង១១០លាននាក់ និងដែលជាប្រទេសនាំចូលអង្ករធំជាងគេបំផុតលើពិភពលោកកំពុងសម្លឹងឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ