តើរដ្ឋាភិបាលចម្រុះ៩គណបក្សរបស់លោកស្រី ផៃថងថាន ពិតជាកំពុងមានជម្លោះផ្ទៃក្នុងមែនឬ?


សញ្ញានៃជម្លោះនៅក្នុងរដ្ឋាភិបាលចម្រុះរបស់ថៃ ដែលកំពុងកាច់ចង្កូដនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងបង្ហាញរូបរាងឡើង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានចេញមកច្រានចោលពាក់ព័ន្ធបញ្ហានេះ ហើយអះអាងថា វាគ្រាន់តែជាពាក្យចចាមអារ៉ាម។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើរឿងដែលគេសង្ស័យពិតជាកើតឡើងមែន នោះថៃអាចប្រឈមនឹងការជាប់គាំងនយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
តើរដ្ឋាភិបាលចម្រុះ៩គណបក្ស
ដោយ

សញ្ញានៃជម្លោះនៅក្នុងរដ្ឋាភិបាលចម្រុះរបស់ថៃបានកើតមានជាញឹកញាប់នៅឆ្នាំនេះ ប៉ុន្តែនាយករដ្ឋមន្ត្រីវ័យក្មេងលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា តែងតែចេញមកច្រានចោល ហើយអះអាងថា នេះជាពាក្យចចាមអារ៉ាម។ ក្រៅពីនាយករដ្ឋមន្រ្តី ឥស្សរជនដែលមានឥទ្ធិពលនៅពីក្រោយឆាកដូចជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាដើមក៏បានព្យាយាមលុបបំបាត់សញ្ញានៃភាពប្រេះឆាក្នុងរដ្ឋាភិបាលចម្រុះ ដោយតែងតែបង្ហាញពីការរួបរួម ហើយលុបចោលរាល់ទស្សនៈអំពីលទ្ធភាពនៃការរុះរើគណៈរដ្ឋមន្ត្រី និងលទ្ធភាពឈានទៅរកការរំលាយសភា។

ពាក់ព័ន្ធនឹងបញ្ហានេះលោក គៀតាណាន់ថា លូនកៃ (Kiatanantha Lounkaew) សាស្ត្រាចារ្យនៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសកលវិទ្យាល័យធម្មាសាធកត់សម្គាល់ឃើញថា ការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់រវាងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃបានកើតឡើងមែន ប៉ុន្តែមិនធ្ងន់ធ្ងរ ដែលអាចនាំទៅរកការរំលាយសភានោះទេ។ លោកបានអះអាងថា គណបក្សទាំងពីរមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីតស៊ូនយោបាយតាមការបោះឆ្នោតថ្មីនោះទេ ដូច្នេះលោកគិតថា ពួកគេកំពុងអត់ធ្មត់ តែគ្មាននរណាដឹងប្រាកដអំពីភាពប្រេះស្រាំរបស់ពួកគេឡើយ។

លោក កាសេម ព្រុនរ៉ាតាណាម៉ាឡា (Kasem Prunratanamala) អ្នកស្រាវជ្រាវមួយរូបបាននិយាយថា នៅពេលដែលគណបក្សធំៗទាំងពីរមិនចុះសម្រុងគ្នាបែបនេះ លោកជឿថា រដ្ឋាភិបាលមិនអាចដំណើរការដោយរលូន និងត្រឹមត្រូវនោះទេ ជាពិសេសនៅពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងលំបាកនេះ។ បច្ចុប្បន្នរដ្ឋាភិបាលចម្រុះ៩បក្សរបស់ថៃ ដែលមានអាសនៈសរុប៣២០អាសនៈនៅក្នុងសភា គឺគណបក្សភូមិចៃថៃមាន៦៩អាសនៈ ដូច្នេះគណបក្សភឿថៃនឹងមិនចង់ប្រថុយនឹងស្ថិរភាពរបស់រដ្ឋាភិបាលរបស់ខ្លួននោះទេ។

លោក ថានីត សូរ៉ាត់ (Tanit Sorat ) អនុប្រធានសហភាពនិយោជកនៃសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មថៃបាននិយាយថា ប្រសិនបើហានិភ័យនយោបាយកើនឡើងដល់ការរំលាយសភា នោះថៃនឹងត្រូវចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ហើយក្នុងករណីរដ្ឋាភិបាលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា សម្រេចចិត្តរំលាយសភា នោះរដ្ឋាភិបាលចាំផ្ទះត្រូវបានរារាំងភាពស្របច្បាប់នៅក្នុងការអនុម័ត និងសម្រេចចិត្តគ្រប់យ៉ាង។ បញ្ហានេះបានកើតឡើងជាច្រើនដងរួចមកហើយកាលពីអតីតកាល ហើយអាចនឹងកើតឡើងវិញប្រសិនបើរដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយជម្លោះនយោបាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គម្រោងព្រែកជីកហ្វូណន តេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ

ប្រសិនបើមិនមានអ្វីប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណន តេជោ នឹងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ ខណៈក្រុមហ៊ុនទទួលសាងសង់ …

ហេតុអ្វីទាហានថៃ តែងតែបង្ហាញចេតនាចង់ឈ្លានពានរំលោភយកទឹកដីកម្ពុជា?

ប្រទេសថៃតែងបង្ហាញចេតនារំលោភបំពានដែនដីរបស់កម្ពុជា បើទោះបីជាប្រទេសទាំងពីរធ្លាប់មានគោលការណ៍អន្តរជាតិរវាងគ្នា និងគ្នាយ៉ាងណាក្ដី ជាក់ស្ដែងក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ