តើសេដ្ឋកិច្ចពិភពលោក

តើសេដ្ឋកិច្ចពិភពលោកមានស្ថានភាពយ៉ាប់យ៉ឺន ឬល្អប្រសើរយ៉ាងណាដែរ មកទល់ពេលនេះ?


ទោះបីទិន្នន័យសេដ្ឋកិច្ច និងសូចនាករហិរញ្ញវត្ថុសំខាន់ៗនៅមិនទាន់បង្ហាញសញ្ញាច្បាស់ លាស់ ក៏ដោយ ប៉ុន្តែបើតាមរបាយការណ៍ និងការវិភាគពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលកំពុងបង្កើនការភ័យខ្លាច និង លងបន្លាចធ្វើឲ្យច្របូកច្របល់បង្កក្តីព្រួយបារម្ភនៅលើទីផ្សារកាន់តែកើនឡើង ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
តើសេដ្ឋកិច្ចពិភពលោក
ដោយ

ការផ្អាកការអនុវត្តពន្ធបដិការរយៈពេល៩០ថ្ងៃ កាលពីថ្ងៃទី៩ ខែមេសា អាចជាការបន្ធូរបន្ថយការភ័យខ្លាចដ៏អាក្រក់មួយរបស់អ្នកវិនិយោគ ហើយក៏ជាមូលដ្ឋានធ្វើឱ្យទិន្នន័យសេដ្ឋកិច្ច និងសូចនាករហិរញ្ញវត្ថុពិភពលោកមានភាពវិជ្ជមានជាបណ្តោះអាសន្នផងដែរ ក៏ប៉ុន្តែនៅពេលអនាគតអ្នកវិភាគជាច្រើននៅតែបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ចពិភពលោកដដែល។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ្គាយ មីលល័រ (Guy Miller) ប្រធានក្រុមអ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុនធានារ៉ាប់រង Zurich Insurance Group បានលើកឡើងថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលបានកើនឡើងគួរឱ្យកត់សម្គាល់។ លោកបានអះអាងថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក គឺមានជិត ៥០ លើ ៥០ហើយនៅពេលនេះ។

ស្ថិតិបានបង្ហាញថា អត្រាទីផ្សារការងារចុងក្រោយរបស់សហរដ្ឋអាម៉េរិក បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចដែលមានភាពធន់ តែជារួមនៅត្រីមាសទី១ដើមឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក និង តំបន់ចាយប្រាក់អឺរ៉ូ គឺមានការធ្លាក់ចុះ។ ទន្ទឹមនឹងនេះ សូចនាករទំនុកចិត្តអាជីវកម្ម និងអំណាចទិញរបស់អតិថិជនមានភាពទន់ខ្សោយកាន់តែយ៉ាប់យ៉ឺន ដែលជាសញ្ញាមួយបង្ហាញពីរលកនៃកំណើនមានអន់ថយ។

ក្រុមហ៊ុនហិរញ្ញវត្ថុអង់គ្លេស Barclays បានអះអាងថា តាមរយៈទិដ្ឋភាពទាំងអស់នេះ វាបានបង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅលើពិភពលោក ប៉ុន្តែវានឹងមានការប្រែប្រួលវិញ ប្រសិនបើសហរដ្ឋអាម៉េរិក អាចរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពេលឆាប់ៗ ឬមានការបញ្ចុះអត្រាពន្ធគយ។

ដោយឡែក លោក រូបេន សេហ្គូរ៉ា ខេយូឡា (Ruben Segura-Cayuela) អ្នកសេដ្ឋវិទូ នៅក្រុមហ៊ុន BofA បាននិយាយថា ការងើបឡើងវិញនៃការចំណាយរបស់អ្នកប្រើប្រាស់មិនថាតែនៅសហរដ្ឋអាម៉េរិក ឬក្នុងតំបន់ចាយប្រាក់អឺរ៉ូនោះទេ សុទ្ធតែជាកត្តាចម្បងដែលអាចជួយបញ្ចៀសពីការធ្លាក់ចុះរបស់សេដ្ឋកិច្ចសកល។

យ៉ាងណាមិញ តម្លៃប្រេងសកលបានធ្លាក់ចុះប្រមាណ១៦% ទៅហើយនៅឆ្នាំនេះ ដោយវាបានធ្លាក់ចុះមកនៅត្រឹមប្រមាណ៦០ដុល្លារ ក្នុងមួយបារ៉ែល ដែលជាតម្លៃមួយដ៏ថោកបំផុត ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ នាឆ្នាំ២០២០៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់ដុល្លារអាម៉េរិក ប្រឈមនឹងការសម្រុកលក់ចេញក្នុងទំហំរហូតដល់ទៅ២,៥ទ្រីលានដុល្លារអាម៉េរិក

លោក ស្តេហ្វិន ជេន (Stephen Jen) អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកវិភាគរូបិយប័ណ្ណអង់គ្លេស បានឱ្យដឹងថា ប្រាក់ដុល្លារអាម៉េរិក អាចប្រឈមនឹងការសម្រ…

តើតម្លៃសម្ភារសំណង់ដែលបានឡើងថ្លៃកន្លងមក មានការប្រែប្រួលយ៉ាងណាដែរ?

កម្ពុជា នៅតែមានតម្រូវការក្នុងការប្រើប្រាស់សម្ភារសំណង់ ដើម្បីបម្រើឱ្យការសាងសង់លំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជួយជំរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ