ប្រព័ន្ធអ៊ីនធឺណិត

តើសង្រ្គាមមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់សរសៃឈាមអ៊ីនធឺណិត ក្រោមបាតសមុទ្រពិភពលោកឬយ៉ាងណា?


ស្របពេលដែលភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្តីបារម្ភថ្មីមួយបានកើតឡើងចំពោះសុវត្ថិភាព នៃបណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រ ដែលជាអ្នកផ្ទុកទិន្នន័យពិភពលោកលើសពី៩៥%។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post រដ្ឋាភិបាល និងក្រុមហ៊ុនទូរគមនាគមន៍ធំៗក្នុងតំបន់អាស៊ីកំពុងបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារស្ថិរភាព នៃការតភ្ជាប់បណ្ដាញសកល។
ប្រព័ន្ធអ៊ីនធឺណិត
ដោយ

សង្រ្គាមនៅមជ្ឈិមបូព៌ាបានក្លាយជាហានិភ័យចំពោះហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្រោមទឹក។ ជាការឆ្លើយតប រដ្ឋាភិបាលថៃ រួមជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខបានដាក់ចេញនូវផែនការគ្រាអាសន្ន ដោយបង្ខំឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតទាំងអស់​វាយតម្លៃហានិភ័យជាប្រចាំ និងធានាឱ្យបាននូវប្រព័ន្ធបម្រុងទុក ដែលអាចដំណើរការបានភ្លាមៗ ប្រសិនបើមានការរំខានកើតឡើងនៅតំបន់ជម្លោះ។ ក្រុមអ្នកជំនាញបានលើកឡើងថា ទោះបីជាខ្សែកាបនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរងការខូចខាតយ៉ាងណាក្ដី ក៏ការដាច់អ៊ីនធឺណិតទាំងស្រុងទំនងជាមិនកើតឡើងនោះឡើយ ព្រោះបណ្តាញអ៊ីនធឺណិតទំនើបប្រើផ្លូវបញ្ជូនទិន្នន័យផ្សេងៗគ្នាជាច្រើន ដែលអនុញ្ញាតឱ្យទិន្នន័យត្រូវបានបញ្ជូនបន្តតាមរយៈតំបន់ផ្សេងទៀតដូចជាអាស៊ី ឬប៉ាស៊ីហ្វិក។

ទោះជាយ៉ាងណាបណ្ដាអ្នកប្រើប្រាស់នៅតែអាចជួបប្រទះអ៊ីនធឺណិតដើរយឺត ឬការពន្យារពេលបន្តិចបន្តួច ជាពិសេសសម្រាប់ការតភ្ជាប់ទៅកាន់អឺរ៉ុប ខណៈដែលចរាចរណ៍បញ្ជូនទិន្នន័យអាចត្រូវប្រើផ្លូវជំនួសដែលមានចម្ងាយឆ្ងាយជាងមុន។ បណ្ដាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ក៏បានកត់សម្គាល់ផងដែរថា មានតែមួយផ្នែកតូចប៉ុណ្ណោះ នៃចរាចរណ៍អ៊ីនធឺណិតរបស់ប្រទេសថៃ ដែលពឹងផ្អែកលើផ្លូវបញ្ជូននៅតំបន់មជ្ឈិមបូព៌ា ហើយក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនរក្សាទុកទិន្នន័យរួចហើយនៅលើម៉ាស៊ីនមេ ឬ Server ក្នុងស្រុក ឬតំបន់ ដែលកាត់បន្ថយផលប៉ះពាល់ជារួម។ សរុបមក ខណៈដែលហានិភ័យ គឺមានពិតប្រាកដយ៉ាងណាក្ដី ក៏បណ្តាញដ៏រឹងមាំ និងប្រព័ន្ធបម្រុងទុក ឬ Backup System គួរតែជួយរក្សាស្ថិរភាពនៃការផ្ដល់សេវាកម្មអ៊ីនធឺណិត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិបត្តិថាមពលនាពេលនេះអាចបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកខ្លាំងជាងវិបត្តិកូវីដ-១៩ ឬយ៉ាងណា?

ពិភពលោកកំពុងស្ថិតក្នុងកង្វល់ជាថ្មី ខណៈវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ត្រូវបានគេព្យាករថា អាចនឹងជះឥទ្ធិពលអាក្រ…

បំណុលរដ្ឋាភិបាលនៅលើពិភពលោកកើនដល់១១១ទ្រីលានដុល្លារ ខណៈអាម៉េរិកជំពាក់ច្រើនជាងគេ

បំណុលរដ្ឋាភិបាលនៅទូទាំងពិភពលោក បានហក់ឡើងដល់កម្រិតកំណត់ត្រាមិនធ្លាប់មាន គឺ ១១១ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៥។ តួលេខដ៏មហិមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ