វិស័យអចលនទ្រព្យ

តើវិបត្តិអចលនទ្រព្យរបស់ចិន មានស្ថានភាពធូរស្រាល ឬក៏កាន់តែធ្ងន់ធ្ងរ នៅ៥ខែដើមឆ្នាំ២០២៥នេះ?


ការលក់អលនទ្រព្យក្នុងប្រទេសចិន នៅតែបន្តដាំក្បាលចុះខ្លាំងក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ហើយនេះជាសញ្ញាបង្ហាញថា វិស័យអចនទ្រព្យ ដែលជាសសរស្ដម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិរបស់ចិន កំពុងជាប់ផុងក្នុងវិបត្តិនៅឡើយ ទោះបីជាមានសញ្ញាងើបឡើងវិញនៅក្នុងទីក្រុងសំខាន់ៗមួយចំនួនយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យអចលនទ្រព្យ
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញថា ការលក់អចលនទ្រព្យក្នុងប្រទេសចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនៅតែបន្តដាំក្បាលចុះខ្លាំងក្នុងរយៈពេល៥ខែឆ្នាំ២០២៥ នេះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនចិន China Real Estate Information Corp ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្ដល់សេវាទិន្នន័យ ការវិភាគ និងពិគ្រោះយោបល់អចលនទ្រព្យបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការលក់សរុបបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗទាំង១០០នៅក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ៧,១% បើធៀបនឹងឆ្នាំមុនមកនៅត្រឹម១៨០ពាន់លានដុល្លារអាម៉េរិក។ ​​ទិន្នន័យនេះរាប់បញ្ចូលតែគម្រោងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនេះប៉ុណ្ណោះ។

ទន្ទឹមនេះ ក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យចិន មួយផ្សេងទៀត គឺក្រុមហ៊ុន China Index Holdings ក៏បានបង្ហាញពីនិន្នាការស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុននេះ បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ការលក់អចលនទ្រព្យសរុបបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង១០០នៅប្រទេសចិន បានធ្លាក់ចុះ១០,៨% បើធៀបនឹងឆ្នាំមុនមកនៅត្រឹម១៩៥ពាន់លានដុល្លារអាម៉រិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ ខុសពីរបាយការណ៍ផ្សេងៗ របាយការណ៍របស់ក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ China Index Holdings រួមបញ្ចូលទាំងគម្រោងដែលក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនេះគ្រប់គ្រងផ្ទាល់ និងគម្រោងដែលគ្រប់គ្រងដោយដៃគូសហការ។

អស់រយៈពេលជាយូរមកហើយដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានជំរុញឱ្យមានសន្ទុះហក់ឡើងខ្លាំងជាលំដាប់ដោយសារកត្តាចម្បងពីររួមមានកត្តាតម្រូវការលំនៅឋានថ្មីៗ និងកត្តាជំនឿថា លំនៅឋានជាការវិនិយោគដ៏មានសុវត្ថិភាព។ ទោះជាយ៉ាងណា ចាប់តាំងពីទីផ្សារអចលនទ្រព្យចិន ដាំក្បាលចុះមក ការទិញលំនៅឋានលែងត្រូវបានគេមើលឃើញថា ជាការវិនិយោគដ៏ល្អទៀតហើយនៅក្នុងទីក្រុងតូចៗជាច្រើន។ ពលរដ្ឋចិន ភាគច្រើននៅក្នុងទីក្រុងតូចទាំងនោះ​មានលំនៅឋានគ្រប់គ្រាន់ហើយ បូករួមចំនួនប្រជាជនធ្លាក់ចុះ ហើយគ្រួសារជាច្រើនមានផ្ទះពីរ ឬផ្ទះបី ទើបធ្វើឱ្យការលក់ផ្ទះធ្លាក់ចុះខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានអ្វីនៅពីក្រោយទំនាក់ទំនងរវាងលោក ត្រាំ និងលោក អេឡិន ម៉ាស់ ដែលធ្លាប់តែផ្អែមល្ហែម ប្រែមកជាល្វីងជូរចត់?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមថា លោកនឹងកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយនឹងក្រុមហ៊ុនរបស់លោក អេឡិន ម៉ាស់ ខណៈលោ…

ជប៉ុននឹងប្រើវិធីដាក់ចេញវិធានការប្រឆាំងចិន ដើម្បីចរចាពន្ធបដិការជាមួយអាម៉េរិក

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ជប៉ុន គ្រោងប្រើវិធីសាស្ត្រការដាក់ចេញកញ្ចប់វិធានការប្រឆាំងចិន ដែលកំពុងមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ