លោក Benjamin Netanyahu

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បង្ហាញមុខនៅក្នុងវីដេអូមួយ ក្រោយគេល្បីថា ស្លាប់ ខណៈមហាជននៅតែមានមន្ទិលសង្ស័យ


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញមុខនៅក្នុងវីដេអូឃ្លីបខ្លីមួយ ដែលបញ្ជាក់ថា លោកនៅមានជីវិត និងកំពុងបន្តគ្រប់គ្រងយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅឡើយ បន្ទាប់ពីមានការចែកចាយព័ត៌មានមិនពិតជាហូរហែលើបណ្តាញសង្គមថា លោកត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។
លោក Benjamin Netanyahu
ដោយ

ក្នុងវីដេអូ ដែលផ្សព្វផ្សាយដោយទូរទស្សន៍ NDTV World លោកបានបង្ហាញសកម្មភាពពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយលោក ម៉ាយ ហាខាប៊ី (Mike Huckabee) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសអ៊ីស្រាអែល។

​​ក្រោយមានពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបាត់បង់ជីវិតដោយសារការវាយប្រហារសងសឹកដោយមីស៊ីលរបស់អ៊ីរ៉ង់ ស្រាប់តែមានការបញ្ចេញវីដេអូឃ្លីបខ្លីមួយ ដោយលោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកនៅមានជីវិតនៅឡើយទេ។ ការបញ្ចេញវីដេអូនេះ ត្រូវបានចាត់ទុកថា ជាការឆ្លើយតបទៅនឹងព័ត៌មានបំភាន់ ដែលបានចែកចាយពេញពិភពលោកក្នុងអំឡុងពេលជម្លោះដ៏តានតឹងជាមួយអ៊ីរ៉ង់។

នៅក្នុងវីដេអូនោះ លោក ណេតាន់យ៉ាហ៊ូ បានដើរ និងជជែកលេងសើចយ៉ាងរាក់ទាក់ជាមួយឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប្រទេសអ៊ីស្រាអែល លោក ម៉ាយ ហាខាប៊ី (Mike Huckabee)។ យ៉ាងណាមិញសូម្បីតែលោក ណេតាន់យ៉ាហ៊ូ ខ្លួនឯង ក៏បានសើច និងនិយាយលេងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាបញ្ជូនមន្ត្រីរបស់ខ្លួនមក ដើម្បីពិនិត្យមើលឱ្យច្បាស់ថា តើលោកពិតជានៅមានជីវិតមែនឬយ៉ាងណា។

ចេញតាមវីដេអូមិនអស់ចិត្ត លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានបង្ហោះសារលើបណ្តាញសង្គម X ដោយបញ្ជាក់ថា លោកមិនមានបញ្ហាអ្វីនោះទេ ហើយលោកកំពុងដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ព មេបញ្ជាការទ័ពអាកាស និងមេទ័ពសំខាន់ៗជាច្រើនរូបទៀត។ លោកបានបន្ថែមថា អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក កំពុងបន្តមានប្រៀបនៅលើសមរភូមិ បន្ទាប់ពីបានកម្ចាត់មេដឹកនាំភេរវករកំពូលៗរបស់អ៊ីរ៉ង់​ចំនួនពីររូប។

ទោះជាយ៉ាងណាមហាជនមួយចំនួននៅតែបង្ហាញការសង្ស័យចំពោះការរស់រានមានជីវិតរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ មតិខ្លះបានលើកឡើងថា វីដេអូនេះអាចត្រូវបានរៀបចំឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយពួកគេបានកត់សម្គាល់ឃើញចំណុចមិនប្រក្រតីមួយចំនួន ដូចជាការមើលឃើញថា លោកមានម្រាមដៃដល់ទៅ៦ជាដើម ដែលនេះ គឺជាសញ្ញាដែលគេតែងជួបប្រទះក្នុងរូបភាពបង្កើតដោយ AI៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការលើកកម្ពស់ប្រវត្តិសាស្រ្ត វប្បធម៌ និងអារ្យធម៌ខ្មែរ

(ភ្នំពេញ)៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំ…

រុស្ស៊ីប្រកាសជួយការពារប្រទេសគុយបា ក្រោយលោក ត្រាំ គំរាមវាយយករដ្ឋកុម្មុយនីស្តមួយនេះ

កាលពីថ្ងៃទី១៧ ខែមីនា រុស្ស៊ី បានផ្ញើសារតបតយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាម៉េរិក ដោយប្រកាសជួយការពារប្រទេសគុយបា ក្រោយប្រធានាធិបតីអាម៉េរិក ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ