បច្ចេកវិទ្យា AI

ជប៉ុន និងអាម៉េរិកនឹងរួមដៃគ្នាអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងបណ្តាញ 6G ដើម្បីប្រជែងជាមួយចិន


ជប៉ុន និងសហរដ្ឋអាម៉េរិក គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការរួមគ្នាលើការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធអ៊ីនធឺណិត៦ជី (6G) ក្នុងគោលបំណងនាំចេញបច្ចេកវិទ្យាទាំងនេះទៅកាន់ពិភពលោកខាងត្បូង (Global South) ជាកន្លែងដែលប្រទេសចិន កំពុងពង្រីកឥទ្ធិពលបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
បច្ចេកវិទ្យា AI
ដោយ

​នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នឹងជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មេដឹកនាំទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីវិបុលភាពបច្ចេកវិទ្យា ដើម្បីបង្កើតយុគសម័យមាសនៃការច្នៃប្រឌិតថ្មីមួយ។

កិច្ចព្រមព្រៀងនេះនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការរក្សាការសម្ងាត់ព័ត៌មានស្រាវជ្រាវ ខ្សែច្រវាក់ផ្គត់ផ្គង់អ៊ីនធឺណិត 5G/6G ខ្សែច្រវាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រ និងជីវបច្ចេកវិទ្យា និងវិស័យមួយចំនួន ដែលនឹងកំណត់ជំហានជាក់លាក់ឆ្ពោះទៅរកកិច្ចសហការលើបច្ចេកវិទ្យាសំខាន់ៗ។

អនុស្សរណៈនេះ ក៏នឹងជំរុញឱ្យមានការលើកកម្ពស់ការនាំចេញហេដ្ឋារចនាសម្ពន្ធផ្នែករឹង និងកម្មវិធីបញ្ញាសិប្បនិម្មិត ដែលនឹងរួមបញ្ចូលទាំងឧបករណ៍ និងគ្រឿងបរិក្ខារ ដែលបម្រើឱ្យការអភិវឌ្ឍ AI ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងកុំព្យូទ័រទំនើបជាដើម។

អនុស្សរណៈនេះ ត្រូវបានជំរុញមួយផ្នែកដោយសារការព្រួយបារម្ភពីការ​រីកចម្រើនរបស់ចិន ក្នុងវិស័យទាំងនេះ។ រដ្ឋាភិបាលចិន បានចំណាយប្រាក់យ៉ាងច្រើនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់ពួកគេ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីភាពឯកជន និងភាពត្រឹមត្រូវអំពីប្រព័ន្ធ AI ដែលបង្កើតឡើងដោយប្រទេសចិន។

ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកលើ AI របស់ប្រទេសចិន ខណៈភាគីទាំងពីរមានបំណងលើកកម្ពស់ការទទួលបានប្រព័ន្ធ AI ដែលមានសុវត្ថិភាព និងអាចទុកចិត្តបានជាងមុន និងនាំផ្លូវក្នុងការកំណត់ស្តង់ដាអន្តរជាតិ។

រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំផែនការមួយនៅឆ្នាំនេះ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ក៏ដូចជាការប្រើប្រាស់ AI ផងដែរ ដោយគេរំពឹងថា នឹងមានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ AI ផលិតក្នុងស្រុកដែលមានគុណភាពខ្ពស់ និងនាំចេញទៅកាន់ទីផ្សារកំពុងអភិវឌ្ឍន៍ និងទីផ្សារផ្សេងៗទៀត៕




អត្ថបទបន្ទាប់


លោក ត្រាំ បានចាត់ទុកកិច្ចព្រមសន្តិភាពរវាងកម្ពុជា និងថៃ ជាសមិទ្ធផលប្រវត្តិសាស្ត្រ និងអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិក អាចលក់អាវុធដល់កម្ពុជា ឡើងវិញ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញមោកភាពយ៉ាងខ្លាំងនៅចំពោះមុខក្រុមមេដឹកនាំអាស៊ាន ដែលខ្លួនបានជួយសម្របសម្រួលឱ្យកម្ពុជា …

ទុកដាក់ប្រាក់នៅក្នុងកុងធនាគារសម្រាប់ការចាយវាយប្រចាំថ្ងៃ ហើយចង់បានការប្រាក់ប្រចាំខែត្រលប់មកវិញ មកមើលអត្រាការប្រាក់ពីធនាគារ និងគ្រឹះស្ថានទាំងនេះ

ទម្លាប់នៃការចាយវាយ និងទូទាត់សាច់ប្រាក់របស់ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងធ្វើឡើងតាមប្រព័ន្ធធនាគារឌីជីថលកាន់តែច្រើនឡើង ដ្បិតវាធានាបានទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ