វិស័យការពារជាតិ

ជប៉ុន ប្រកាសដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅលើកោះមួយក្បែរកោះតៃវ៉ាន់ ចំពេលភាពតានតឹងតំបន់កំពុងឡើងកម្តៅ


រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បានប្រកាសជាផ្លូវការថា ជប៉ុននឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងនៅលើកោះ យ៉ូណាហ្គូនិ (Yonaguni) នៅក្នុងខែមីនា ឆ្នាំ២០៣១។ ការប្រកាសនេះធ្វើឡើងស្របពេលដែលភាពតានតឹងនៅក្នុងតំបន់កំពុងឡើងកម្តៅខ្លាំង ជាពិសេសរវាងជប៉ុន និងចិនតែម្តង។
វិស័យការពារជាតិ
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Arab News កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលជប៉ុន បានកំណត់យកខែមីនា ឆ្នាំ២០៣១ ជាពេលដាក់ពង្រាយមីស៊ីលការពារអាកាសនៅលើកោះដាច់ស្រយាលភាគនីរតី ដែលស្ថិតនៅកៀកបំផុតនឹងកោះតៃវ៉ាន់។ នេះគឺជាលើកដំបូងហើយ ដែលទីក្រុងតូក្យូ បានបញ្ជាក់ពីកាលវិភាគច្បាស់លាស់ បន្ទាប់ពីបានបង្ហើបពីផែនការនេះតាំងពីឆ្នាំ២០២២ ដើម្បីពង្រឹងខែលការពារអាកាសនៅតំបន់យុទ្ធសាស្ត្រ ដែលមានមូលដ្ឋានទ័ពស្រាប់។

ការសម្រេចចិត្តនេះកើតឡើងចំពេល ដែលទំនាក់ទំនងរវាងជប៉ុន និងចិន កំពុងស្ថិតក្នុងភាពរកាំរកូស។ ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះ ទីក្រុងប៉េកាំង បានវាយបកវិញភ្លាមៗតាមរយៈការដាក់កម្រិតការនាំចេញលើក្រុមហ៊ុនជប៉ុន រាប់សិបកន្លែង ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានរួមចំណែកដល់ការកសាងកម្លាំងយោធារបស់ជប៉ុន។

រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលទើបតែបានចុះទៅពិនិត្យកោះខាងលើកាលពីខែវិច្ឆិកា បានបញ្ជាក់ថា ក្រសួងការពារជាតិនឹងរៀបចំសន្និសីទខ្លីមួយនៅសប្តាហ៍ក្រោយ ដើម្បីផ្តល់ព័ត៌មាន និងការណែនាំដល់ប្រជាជនមូលដ្ឋានអំពីគម្រោងនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់កោះ ដែលជប៉ុនគ្រោងដំឡើងប្រព័ន្ធការពារដែនអាកាសនេះមានចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីកោះតៃវ៉ាន់តែប៉ុណ្ណោះ ប៉ុន្តែនៅឆ្ងាយពីទីក្រុងតូក្យូ រហូតដល់ទៅ១,៩០០គីឡូម៉ែត្រ។

ស្របពេលចិន មិនបោះបង់លទ្ធភាពប្រើប្រាស់កម្លាំងយោធាលើកោះតៃវ៉ាន់ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ក៏បានបង្ហាញជំហររឹងមាំកាលពីខែវិច្ឆិកា ថា ជប៉ុន អាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ប្រមុខការទូតកម្ពុជា បកអាក្រាតថៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញរឿងព័ទ្ធយកដីកម្ពុជា

ប្រមុខការទូតកម្ពុជា បកអាក្រាតថៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញរឿងព័ទ្ធយកដីកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុ…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃដំឡូងមីស្រស់នៅឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុនៗ?

តម្លៃដំឡូងមីស្រស់នៅកម្ពុជា ដែលធ្លាប់តែធ្លាក់ថ្លៃហៅមិនចង់លឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅរដូវប្រមូលផលឆ្នាំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ