វិស័យពាណិជ្ជកម្ម

បណ្ដាក្រុមហ៊ុនជប៉ុនរកស៊ីនៅវៀតណាមប្រឈមការប្រកួតប្រជែងពីក្រុមហ៊ុនចិនកាន់តែខ្លាំង


បណ្ដាក្រុមហ៊ុនសហគ្រាសផលិតរបស់ជប៉ុន ដែលរកស៊ីនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមនឹងការប្រកួតប្រជែងពីក្រុមហ៊ុនចិន កាន់តែខ្លាំងឡើង ខណៈក្រុមហ៊ុនចិន កាន់តែច្រើនឡើងៗរាប់ចាប់ពីក្រុមហ៊ុនផលិតរថយន្តរហូតដល់ក្រុមហ៊ុនផលិតភេសជ្ជៈ ជះទុនវិនិយោគនៅក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ានយ៉ាងគំហុក។ ការស្ទង់មតិឆ្នាំ២០២៥ ដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា នៅប្រទេសវៀតណាម ក្រុមហ៊ុនឧស្សាហកម្មជប៉ុន ប្រមាណ៣១% ចាត់ទុកក្រុមហ៊ុនចិនថា គូប្រកួតប្រជែងដ៏ធំរបស់ពួកគេ ដោយកើនឡើងពីជាង២៤% ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមកា
វិស័យពាណិជ្ជកម្ម
ដោយ

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានស្ទង់មតិក្រុមហ៊ុនជប៉ុនចំនួន៩០៦ នៅវៀតណាម ហើយបានរកឃើញសម្ពាធកើនឡើងនៅទូទាំងអាស៊ាន ខណៈដែលវិនិយោគិនចិន កាន់តែច្រើនចូលមកបោះទុនវិនិយោគក្នុងតំបន់យ៉ាងគំហុក។ នៅប្រទេសវៀតណាម ក្រុមហ៊ុនប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ដោយសារកង្វះកម្លាំងពលកម្មជំនាញ ឯកសារស្មុគស្មាញ អ្នកផ្គត់ផ្គង់ក្នុងស្រុកទន់ខ្សោយ និងផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាម៉េរិក។

ការិយាធិបតេយ្យ គឺជាបញ្ហាធំមួយនៅក្នុងប្រទេសវៀតណាម ដោយមានក្រុមហ៊ុនរហូតដល់ជាង៦៧% បានលើកឡើងពីការផ្តល់អាជ្ញាបណ្ណ និងនីតិវិធី ដែលមានភាពស្មុគស្មាញ ខណៈជិត៣៥% នៃក្រុមហ៊ុនជប៉ុន នៅវៀតណាម នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ភាគច្រើនជាផលិតផលអេឡិចត្រូនិក និងដឹកជញ្ជូន។ ហើយបន្ទាប់ពីមានការដាក់ពន្ធគយថ្មីៗ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមស្វែងរកអតិថិជននៅវៀតណាម ឬប្រទេសដទៃទៀត។

ពេលនេះប្រទេសចិន គឺជាអ្នកវិនិយោគធំបំផុតទី២ របស់វៀតណាម បន្ទាប់ពីសិង្ហបុរី ដោយនាំមុខជប៉ុន។ ក្រុមហ៊ុនចិន ដូចជា BYD, Jinko Solar និង Mixue ជាដើមកំពុងពង្រីកខ្លួន ដែលធ្វើឱ្យការជ្រើសរើសបុគ្គលិកកាន់តែពិបាក។ ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុន និយាយថា ការជ្រើសរើសបុគ្គលិកកាន់តែពិបាក ដែលភាគច្រើនដោយសារតែការប្រកួតប្រជែងពីនិយោជក ឬថៅកែចិន។ ប៉ុន្តែទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏ទំនុកចិត្តរបស់វិនិយោគិននៅតែខ្ពស់។

ប្រមាណ៥៧% នៃអាជីវកម្មជប៉ុន មានគម្រោងពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម ជាពិសេសនៅក្នុងវិស័យម្ហូបអាហារ លក់រាយ សារធាតុគីមី និងគ្រឿងអេឡិចត្រូនិក។ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បាននិយាយថា វៀតណាម នៅតែជាគោលដៅពង្រីកអាជីវកម្មដ៏ទាក់ទាញបំផុតនៅក្នុងអាស៊ាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ថៃ និងម៉ាឡេស៊ី មានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក កាន់តែធំ ទោះប្រឈមនឹងពន្ធគយខ្ពស់

បណ្ដាសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលជំរុញដោយការនាំចេញមានអតិរេកពាណិជ្ជកម្មកាន់តែធំជាមួយសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៥ ពោលគឺសម្រុកនាំចេញច្រើន…

តើគណបក្សធំៗទាំង៣របស់ថៃបានបោះនុយអ្វីខ្លះ ដើម្បីឆក់យកបេះដូងម្ចាស់ឆ្នោត?

កម្តៅនយោបាយនៅប្រទេសថៃកំពុងពុះកញ្ជ្រោលខ្លាំង ខណៈការបោះឆ្នោតនឹងចូលមកដល់នៅចុងសប្តាហ៍នេះ។ ក្នុងចំណោមគណបក្សនយោបាយជាច្រើន មានតែបក្សនយោបាយធំៗច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ