នាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុននឹងចុះចេញពីតំណែង ដើម្បីទទួលកំហុសដែលធ្វើឱ្យបាត់សំឡេងគាំទ្រក្នុងសភាជាន់ខ្ពស់


នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គឺរុ អ៊ីស៊ីបា (Shigeru Ishiba) កាលពីថ្ងៃទី៧ ខែកញ្ញា បានអះអាងថា លោកនឹងចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបាត់បង់សំឡេងគាំទ្ររបស់បក្សសម្ព័ន្ធក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកាសចុះចេញពីតំណែងនេះធ្វើឡើងនៅ១១ខែក្រោយ បន្ទាប់ពីលោក អ៊ីស៊ីបា បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
នាយករដ្ឋមន្ត្រីជប៉ុន
ដោយ

ការប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ស៊ីហ្គឺរុ អ៊ីស៊ីបា ធ្វើឡើងភ្លាមៗនៅ១ថ្ងៃមុនគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ លោក គ្រោងបោះឆ្នោតសម្រេចថា តើត្រូវបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមុនកាលកំណត់ ឬយ៉ាងណា ប្រសិនបើលោក អ៊ីស៊ីបា មិនព្រមចុះចេញពីតំណែង។ ការប្រកាសពីការលាលែងពីតំណែងនេះកើតឡើងនៅ៤ថ្ងៃក្រោយលោក ចរចាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ លើការនាំចេញរបស់ជប៉ុនទៅកាន់សហរដ្ឋអាម៉េរិកក្នុងអត្រាពន្ធ១៥%។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យ លោក Ishiba បាននិយាយថា លោកបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្ស LDP ហើយតាមរយៈការចុះចេញពីតំណែងជាមេដឹកនាំគណបក្សដ៏ធំបំផុតនៅក្នុងសភាជាន់ទាបនេះ លោក Ishiba បានផ្តល់សញ្ញាថា លោកនឹងបើកផ្លូវឱ្យមានការរើសនាយករដ្ឋមន្ត្រីថ្មីផងដែរ។

លោកបាននិយាយថា ឥឡូវនេះវាជាពេលវេលាដ៏ស័ក្តិសមសម្រាប់លោកក្នុងការចុះចេញពីតំណែង ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន និងសហរដ្ឋអាម៉េរិកបានសម្រេចជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

ការសម្រេចលាលែងពីតំណែងរបស់លោក Ishiba នេះធ្វើឡើងបន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាចបានបាត់បង់ការគ្រប់គ្រងសភាជាន់ទាបក្នុងការបោះឆ្នោតទូទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ និងការបាត់បង់ការគ្រប់សភាជាន់ខ្ពស់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ ទោះបរាជ័យជាបន្តបន្ទាប់ក៏ដោយ លោក Ishiba បានបន្តកាន់តំណែងដោយពន្យល់ថា រដ្ឋបាលរបស់លោក ត្រូវតែបំពេញកាតព្វកិច្ចក្នុងការស្វែងរកកិច្ចព្រមព្រៀងរវាងជប៉ុន និងអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសថ្ងៃទី៩ ខែ៩៖ បញ្ចុះតម្លៃរហូតដល់ ៩៩% ហើយដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ

(ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥) - អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាត្រូវបានអញ្ជើញឱ្យប្រារព្ធទិវាថ្ងៃទី៩ ខែ៩ ជាមួយក្រុមហ៊ុន Vietjet ដើម្បីទ…

តើនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ផ្តោតលើការដោះស្រាយបញ្ហាសំខាន់ៗអ្វីខ្លះ?

ចាប់តាំងពីបោះឆ្នោតនៅឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ប្រទេសថៃបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីចំនួន៣រូប ដោយនាយករដ្ឋមន្រ្តីនីមួយៗអាចកាន់អំណាចតិចជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ