វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ប្រកាសបញ្ឈប់ការហោះហើរ ក្រោយដំណើរការបាន២០ឆ្នាំ


ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានប្រកាសបញ្ឈប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់របស់ខ្លួនចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅក្រោយដំណើរការបាន២០ឆ្នាំ។ លោក ចន ស៊ីមុន (John Simeone) នាយកប្រតិបត្តិក្រុមហ៊ុន Jetstar Asia បានអះអាងថា ការកើនឡើងថ្លៃដើម និងការប្រកួតប្រជែង ដែលកំពុងកើនឡើង គឺជាមូលហេតុចម្បងដែលជំរុញឱ្យក្រុមហ៊ុនខ្លួនបិទប្រតិបត្តិការហោះហើរ។
វិស័យអាកាសចរណ៍
ដោយ

ប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វ័យ២០ឆ្នាំ Jetstar Asian កាលពីថ្ងៃទី៣១ ខែកក្កដា បានក្លាយជាការហោះហើរដឹកអ្នកដំណើរចុងក្រោយរបស់សិង្ហបុរីមួយនេះ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសបិទប្រត្តិការហោះហើរទាំងស្រុងចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ លោក ចន ស៊ីមុន (John Simeone) នាយកប្រតិបត្តិក្រុមហ៊ុន Jetstar Asia បាននិយាយនៅក្នុងថ្ងៃបិទប្រតិបត្តិការនោះថា ការកើនឡើងថ្លៃដើម និងការប្រកួតប្រជែងដែលកំពុងកើនឡើង គឺមូលហេតុចម្បងដែលបង្ខំឱ្យក្រុមហ៊ុនខ្លួនត្រូវបិទប្រតិបត្តិការ។

សារព័ត៌មាន the Straits Times បានរាយការណ៍ថា មកដល់ពេលនេះបុគ្គលិកជាង៥00នាក់ រួមទាំងអ្នកបើកបរយន្តហោះជាង១00នាក់ និងសមាជិកនាវិកជិត៣00នាក់ត្រូវបានបញ្ឈប់ពីការងារ។ លោក ស៊ីមុន បានចាត់ទុកថ្ងៃប្រកាសបិទក្រុមហ៊ុនជាថ្ងៃ ដ៏លំបាកបំផុតក្នុងអាជីព២៦ឆ្នាំរបស់លោកក្នុងវិស័យអាកាសចរណ៍ នៅពេលលោកប្រាប់បុគ្គលិកទាំងអស់ថា ក្រុមហ៊ុនអាកាសចរណ៍នឹងមិនដំណើរការហួសពីថ្ងៃទី ៣១ ខែកក្កដា ទៀងនោះទេ។

សមាជិកនាវិកជាន់ខ្ពស់របស់ក្រុមហ៊ុននេះ គឺលោកស្រី អាននី អាង (Anne Ang) វ័យ៥៣ឆ្នាំបានអះអាងថា លោកស្រីស្ទើរតែស្រក់ទឹកភ្នែកនៅក្នុងអំឡុងពេលលោកស្រីកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានសម្រាប់ជើងហោះហើរទៅកាន់ភូកេត ព្រោះវាជាជើងហោះហើរចុងក្រោយរបស់លោកស្រីក្នុងនាមជានារីបម្រើការនៅលើយន្តហោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មហាយក្សចិន សម្រេចផ្អាកឱ្យក្រុមហ៊ុនចិនថ្មីៗវិនិយោគនៅលើទឹកដីអាម៉េរិក

ទីភ្នាក់ងារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ប្រទេសចិន បានបញ្ឈប់ការអនុម័តឱ្យក្រុមហ៊ុនចិនថ្មីៗទៅបោះទុនវិនិយោគនៅសហរដ្ឋអាម៉េរិកជាបណ្តោះ…

តើបច្ចុប្បន្នតម្លៃស្រូវ OM នៅក្នុងខេត្តតាកែវ ដែលបានធ្លាក់ថ្លៃកន្លងមកមានការប្រែប្រួលយ៉ាងណាហើយ?

បន្ទាប់ពីបានហក់ឡើងថ្លៃដល់៩៨០រៀលក្នុង១គីឡូក្រាមបានមួយរយៈពេលខ្លី ពេលនេះតម្លៃស្រូវប្រភេទអូអឹមបាយទន់នៅក្នុងខេត្តតាកែវ បានធ្លាក់ថ្លៃមកនៅក្រោម៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ