គម្រោងកំពង់ផែ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ពន្យារពេលពេលបើកដំណើរការ ដោយសារកូវីដ-១៩


ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបង្កការរំខានដល់ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ តម្លៃជិត១០លានដុល្លារនៅខេត្តកំពត។ បញ្ហានេះ បានធ្វើឲ្យគម្រោងនៃការបញ្ចប់ការសាងសង់ត្រូវបានពន្យាពេល ខណៈបច្ចុប្បន្នកំពង់ផែទេសចរណ៍អន្តរជាតិនេះ សម្រេចការសាងសង់បានប្រមាណជាង៧០% ហើយ។ នេះជាកំពង់ផែទេសចរណ៍អន្តរជាតិដែលមានសាងសង់យូរឆ្នាំមកហើយ។ នេះបើតាម​ការអះអាង​របស់មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ។
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត
ដោយ

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្តកំពតបានរំពឹងទុកថា ក្រោយកំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពតនេះសាងសង់រួចរាល់ វានឹងក្លាយជាចំណុចទាក់ទាញ និងជួយឲ្យវិស័យទេសចរណ៍ និង សេដ្ឋកិច្ចខេត្តកំពតកាន់តែមានភាពល្អប្រសើរថែមទៀត។

ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានតែជាង៧០% ប៉ុណ្ណោះ។ តាមគម្រោង ការសាងសង់កំពង់ផែនេះ ត្រូវបញ្ចប់តាំងពីខែមិថុនាមកម្ល៉េះ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩បង្ករការរំខានដល់ការងារការសាងសង់ ក៏ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រួមជាមួយរាជរដ្ឋាភិបាលសម្រេចពន្យារពេលឲ្យក្រុមហ៊ុន សាងសង់ ត្រូវសាងសង់ឲ្យបានរួចរាលនៅមុនដំណាច់ឆ្នាំ២០២១នេះ។

ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពតនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ក្រោយកំពង់ផែនេះសាងសង់បាន១០០% និងដាក់ឲ្យដំណើរការ វានឹងជួយជំរុញឲ្យវិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងខេត្តកំពតកាន់តែភាពរីកចម្រើនថែមទៀត។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ វានឹងក្លាយមេដែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសជិតខាងរួមមានវៀតណាម និងថៃជាដើម។ 

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះមានជម្រៅជាង៤ម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ៨លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កំពង់ផែនេះ សាងសង់លើផ្ទៃ៤ហិកតា ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។

បើតាមរបាយការណ៍របស់ ADB ស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គ(GMS) ក្រោយកំពង់ផែទេសចរណ៍នេះបើកដំណើរការ នឹងអាចផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវអន្តរជាតិ និងក្នុងស្រុកបានប្រមាណ៣៦ម៉ឺននាក់ក្នុង១ឆ្នាំ៕

_



អត្ថបទបន្ទាប់


កម្មវិធី Pleng by Smart នឹង បង្ហាញ សិល្បករខ្មែរដ៏មានទេពកោសល្យជាមួយយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021»

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ - កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដ…

បុរីមួយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ 114 (ផ្លូវថៃហ្គ័រ) ប្រកាស​ផ្តល់​ប្រាក់​ចំណេញ​ខ្ទង់​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​របស់ខ្លួន...

បច្ចុប្បន្ន កំណើន​ប្រជាជន​មករស់នៅ​ទីក្រុង​ភ្នំពេញ​កំពុងកើនឡើង​ជា​លំដាប់ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការកក​ស្ទះ​ចរាចរណ៍ និង​ធ្វើ​ឲ្យការរស់នៅ​មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ