អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យ ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា


អគារមត្តេយ្យសិក្សានៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជីញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត និង លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ អគារមត្តេយ្យនេះសាងសង់ឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ដោយទទួលបានការគាំទ្រថវិកាពីធនាគារ ខេប៊ីប្រាសាក់។
ធនាគារ ខេប៊ីប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យ ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា
ដោយ
អំពី KB PRASAC Bank

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា កន្លងមក ធនាគារ
ខេប៊ីប្រាសាក់ បានផ្តល់អគារបណ្ណាល័យនិងអគារសិក្សាចំនួន ៤៨ ខ្នង ជូនសាលារៀននានាក្នុងខេត្តចំនួន១៥ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបំពាក់សៀវភៅ និងសម្ភារៈសិក្សាស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។ លោកបន្ថែមថា មានតែការជួយវិស័យអប់រំទេដែលអាចជួយកូនចៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាទទួលបានចំណេះដឹងដែលជាតម្រូវការចាំបាច់សម្រាប់ទុកប្រកបរបរ ឬ រកចំណូលនាថ្ងៃអនាគត។

ឯកឧត្តម យឹម លាត បានថ្លែងថា ដូចបងប្អូនបានជ្រាបស្រាប់ហើយថា ធនាគារ ខេប៊ីប្រាសាក់ មិនទើបតែសាងសង់អគារនៅសាលាបឋមសិក្សាសំបូរនេះទេ គឺបានផ្ដល់អគារបណ្ណាល័យនិងអគារសិក្សាចំនួន៤៨ ខ្នង រួចមកហើយនៅតាមសាលាផ្សេងៗ ដើម្បីជួយឱ្យសិស្សានុសិស្សរបស់យើងឱ្យមានចំណេះដឹង និងអនាគតល្អ។ អគារមត្តេយ្យនៅសាលាបឋមសិក្សាសំបូរនឹងសាងសង់និងបំពាក់សម្ភារៈរួចរាល់នាពេលប៉ុន្មានខែខាងមុខនេះ។ ដូចនេះ ក្មួយៗត្រូវតែប្រើប្រាស់ និងជួយថែរក្សាសមិទ្ធផលនេះឱ្យប្រើប្រាស់បានយូរអង្វែង ហើយត្រូវខិតខំរៀនសូត្រដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយសិស្សសាលាដទៃទៀត។

នាឱកាសនោះ ក៏មានការដាំដើមឈើពីគណៈអធិបតី និងភ្ញៀវកិត្តិយសដើម្បីលើកកម្ពស់សោភណភាព បរិស្ថានបៃតងក្នុងសាលារៀនផងដែរ។

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​។ គិតត្រឹម ខែធ្នូ ឆ្នាំ 2024 ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.64 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 3.53 ​ប៊ី​លាន​ដុល្លារ​អាមេរិក អតិថិជនបញ្ញើសន្សំចំនួន 979 ពាន់នាក់ ​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.18 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក អតិថិជនឥណទាន 576 ពាន់នាក់​ ​ការិយាល័យ​សាខា​ចំនួន​ 188 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។




អត្ថបទបន្ទាប់


តើកម្ពុជា អាចស្ថិតក្នុងចំណោមប្រទេសទាំង១២ ដែលទទួលបានការបញ្ចុះពន្ធបដិការពីអាម៉េរិក ឬយ៉ាងណា?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងកាលពីចុងសប្តាហ៍មុនថា លិខិតប្រកាសពីការកំណត់ពន្ធបដិការដល់ប្រទេសចំនួន១២ ត្រូវបានចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ