
សន្និសីទរយៈពេលពីរថ្ងៃនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និយ័តករ សមាគមធនាគារអាស៊ាន និងអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរមតិយោបល់ និងស្វែងរកដំណោះស្រាយសម្រាប់ជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្នហរិញ្ញវត្ថុក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលកំពុងតែវិវត្តឥតឈប់ឈរនៅកម្ពុជា។
ស្របតាមបេសកកម្មក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ថ្នាក់គ្រប់គ្រងរបស់ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងទិសដៅចង្អុរបង្ហាញ ដើម្បីបញ្ចូលក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងគោលនយោបាយរបស់ធនាគារ។ បន្ថែមពីលើការចូលរួមនេះ ថ្នាក់គ្រប់គ្រងធនាគារក៏បានចូលរួមធ្វើជាវាគ្មិនសម្រាប់កិច្ចពិភាក្សាលើប្រធានបទ «ស្ត្រីនិងសេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ននៅកម្ពុជា»។

ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនកម្ចីជូនអតិថិជន ដែលក្នុងនោះប្រហែល 80% ជាស្ត្រី ជាមួយនឹងផលិតផល និងសេវាដែលមានភាពបត់បែន និងស្របតាមតម្រូវការរបស់អតិថិជន ពិសេសស្ត្រី។ ភាគច្រើននៃអតិថិជនកម្ចីជាស្ត្រីគឺមកពីតំបន់ជនបទនៃប្រទេសកម្ពុជា។ ខេប៊ីប្រាសាក់ ផ្ដោតគោលដៅលើអតិថិជនជាស្ត្រី ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រ ដែលស្ត្រីគឺជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងគ្រួសារ ហើយស្ត្រីគឺជាកម្លាំងចលករនៃមុខរបរគ្រួសារផងដែរ។ ខេប៊ីប្រាសាក់បានផ្តល់ភាពងាយស្រួលដល់អតិថិជនជាស្ត្រី ដោយតាំងការិយាល័យសាខានៅជាប់នឹងផ្ទះរបស់ពួកគាត់។
ធនាគារ ខេប៊ីប្រាសាក់ បង្កើតនិងអភិវឌ្ឍសេវាប្រាក់កម្ចី បញ្ញើសន្សំ ទូទាត់វិក្កយបត្រប្រចាំថ្ងៃ ស្កេន KHQR ទូទាត់តាម កម្មវិធីទូរស័ព្ទ និងសេវាធនាគារអន្តរជាតិ និងឌីជីថលផ្សេងទៀតសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុលឿន ជាមួយតម្លៃសមរម្យសម្រាប់អតិថិជនជាអាជីវកម្ម និងឯកត្តជន ដើម្បីកសាងជីវភាពគ្រួសារប្រកបដោយសុខដុមរមនា និងកំណើននៃសហគ្រាសធុនតូច និងមធ្យមនៅគ្រប់វិស័យ។

ថ្នាក់គ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា ខេប៊ីប្រាសាក់ មានលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរ ទាំងផ្នែកសម្ពៀតឥណទាន គុណភាពទ្រព្យសកម្ម សមតុល្យប្រាក់បញ្ញើសន្សំ និងប្រតិបត្តិការទូទាត់តាមឌីជីថល សម្រាប់រយៈពេល 6 ខែដំបូងនៃឆ្នាំ 2025 ដោយសារតែភាពរឹងមាំ និងភាពធន់ ដោយសារតែមានបទប្បញ្ញត្តិដ៏ប្រុងប្រយ័ត្ន ការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាចម្បងនៃប្រព័ន្ធធនាគារនៅកម្ពុជា។
កំណើនប្រកបដោយនិរន្តរភាពរបស់ ខេប៊ីប្រាសាក់ កើតចេញពីទំនុកចិត្ត និងកិច្ចការពារអតិថិជន ដែលជាចំណុចស្នូលនៃអ្វីៗគ្រប់យ៉ាងដែលយើងបានធ្វើរហូតមកដល់ពេលនេះ។ ការការពារអតិថិជនមិនមែនគ្រាន់តែជាការតម្រូវនៃការអនុលោមតាមបទបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការរបស់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីកសាងវប្បធម៌ដែលអតិថិជនជាជម្រើសទីមួយ តាមរយៈការពង្រឹងទិន្ន័យឯកជនភាព និងសុវត្ថិភាពតាមអ៊ីនធឺណិត ផ្តល់ជូនកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ បន្តការអភិវឌ្ឍផលិតផលនិងសេវាហិរញ្ញវត្ថុ ការលើកកម្ពស់ស្ត្រី ការពង្រឹងកិច្ចការងារការពារអតិថិជនប្រកបដោយតម្លាភាព និងស្មើភាព។

ធនាគារ ខេប៊ីប្រាសាក់ បន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្តង់ដារការពារអតិថិជនខ្ពស់បំផុត ដោយធានាថាអតិថិជនទាំងអស់ត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ តម្លាភាព និងទំនួលខុសត្រូវ។ ធនាគារបានដាក់ចេញនូវគោលការណ៍ និងនីតិវិធីការពារអតិថិជនដ៏រឹងមាំ និងគាំទ្របទដ្ឋានជាតិ និងអន្តរជាតិ ដូចជាក្រមប្រតិបត្តិនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា និងមាគ៌ាការពារអតិថិជន។ បុគ្គលិកត្រូវបានបណ្តុះបណ្តាល និងអនុវត្តដើម្បីអនុវត្តគោលការណ៍ទាំងនេះឱ្យបានជាប់លាប់ ខណៈដែលការត្រួតពិនិត្យផ្ទៃក្នុង ការវាយតម្លៃខាងក្នុង និងខាងក្រៅជាទៀងទាត់ ធានានូវតម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ក្របខ័ណ្ឌដ៏រឹងមាំនេះ រួមជាមួយនឹងអត្រារក្សាអតិថិជនដ៏រឹងម៉ាំគឺ 91% ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការកសាងទំនុកចិត្ត និងទំនុកចិត្តយូរអង្វែងក្នុងចំណោមអតិថិជនរបស់ខ្លួន។