ក្នុងឱកាសពិធីបើកសម្ពោធនោះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតក្នុងការបើកដំណើរការសាខាថ្មីនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអតិថិជនសម្រាប់ការគាំទ្រក្នុងការប្រើប្រាស់ផលិតផលនិងសេវាហិរញ្ញវត្ថុរបស់យើងខ្ញុំ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបម្រើអតិថិជនឱ្យកាន់តែប្រសើរ យើងខ្ញុំប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍ធនាគារដែលកាន់តែមានភាពងាយស្រួល និងកាន់តែប្រសើរ ពិសេសតាមរយៈសាខាយុទ្ធសាស្ត្រដ៏ប្រណីតនេះ ធនាគារខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រ (សាខាមុនីវង្ស)។ អតិថិជនទទួលបានភាពរីករាយជាមួយនឹងឯកជនភាព បុព្វសិទ្ធិ និងបទពិសោធន៍ធនាគារដែលកាន់តែមានលក្ខណៈផ្ទាល់ខ្លួននៅក្នុងសាលធនាគារដ៏ប្រណីត និងធំទូលាយ»។
ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ធនាគារខេប៊ីប្រាសាក់ សាខាមុនីវង្ស គឺជាទីតាំងយុទ្ធសាស្ត្រមួយដែលត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ធនាគារខេប៊ីប្រាសាក់ សាខាមុនីវង្ស ផ្តល់ជូននូវបទពិសោធន៍ធនាគារកាន់តែអស្ចារ្យមួយកម្រិតទៀត។ អតិថិជនអាចរីករាយជាមួយសាលធនាគារដ៏ទំនើប ប្រណីត និងកន្លែងទទួលភ្ញៀវដ៏ធំទូលាយ ដែលបានរចនាឡើងដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរ ដែលរួមបញ្ចូលនូវភាពងាយស្រួលនៃប្រព័ន្ធឌីជីថល និងការផ្ដល់ប្រឹក្សាជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដោយផ្ទាល់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទំនើប និងសម្បូរបែប។ លើសពីនេះទៅទៀត ធនាគារខេប៊ីប្រាសាក់ សាខាមុនីវង្ស មានបន្ទប់ពិគ្រោះយោបល់ជាលក្ខណៈឯកជន ជាមួយនឹងការរចនាទំនើប និងបំពាក់ដោយគ្រឿងបរិក្ខារដ៏ប្រណីត ដែលផ្តល់ជូនអតិថិជននូវឯកជនភាព និងដំណោះស្រាយធនាគារស្របតាមតម្រូវការផ្ទាល់ខ្លួន។
ធនាគារខេប៊ីប្រាសាក់ សាខាមុនីវង្ស ត្រៀមខ្លួនជាស្រេចក្នុងការបម្រើអតិថិជនជាមួយនឹងសេវាធនាគារដ៏ពេញលេញសម្បូរបែប រួមមាន ម៉ាស៊ីនដក-ដាក់ប្រាក់ សេវាបញ្ញើ-សន្សំ សេវាឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ប័ណ្ណឥណពន្ធ សេវាបង់ពន្ធ បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសេវាផ្សេងៗទៀត ជារៀងរាល់ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 4:00 រសៀល និងថ្ងៃសៅរ៍ ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់។