
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ មានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងតំណាងរបស់ធនាគារនានា ដើម្បីលើកកម្ពស់បរិស្ថានសាលារៀន ដោយការដាំដើមឈើ ដែលរួមចំណែកដល់ការកសាងអនាគតប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះថែរក្សាបរិស្ថាន និងការចូលរួមរបស់សហគមន៍នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហការគ្នានៃវិស័យធនាគារកម្ពុជា ដើម្បីជំរុញឱ្យមានឥទ្ធិពលជាវិជ្ជមានដល់សង្គម និងបរិស្ថាន។ ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណាដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍នៅទូទាំងប្រទេស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងបែបនេះ ធនាគារបន្តពង្រឹងតួនាទីរបស់ខ្លួនជាពលរដ្ឋសហគ្រាសដែលមានទំនួលខុសត្រូវ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺធនាគារពាណិជ្ជដែលប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិនានានៃព្រះរាជណាចក្រកម្ពុជា និងអនុវត្តតាមក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ បទដ្ឋានកិច្ចការពារអតិថិជនទាំង៨ ព្រមទាំងបទដ្ឋានសកលសម្រាប់ការគ្រប់គ្រងលទ្ធផលសង្គមនិងបរិស្ថានជាលក្ខណៈអន្តរជាតិ។ ខេប៊ីប្រាសាក់តែងតែខិតខំ និងបន្តផ្តល់សេវាល្អឯកជូនអតិថិជនដោយមិនមានការរើសអើង និងមានតម្លាភាព។ ទាំងគោលនយោបាយ និងនីតិវិធីរបស់ធនាគារ ខេប៊ីប្រាសាក់ តម្រូវឱ្យគ្រប់បុគ្គលិកប្រតិបត្តិតាមក្រមសីលធម៌របស់ស្ថាប័ន និងច្បាប់កម្ពុជា និងរក្សាឱ្យបានថាគ្រប់អតិថិជននឹងទទួលបានផលប្រយោជន៍អតិបរមាតាមលទ្ធភាពដែលធនាគារអាចធ្វើទៅបាន។ ជាក់ស្តែង ក្រៅពីសកម្មភាពដាំកូនឈើ ធនាគារ ខេប៊ីប្រាសាក់តែងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ អនុវត្តគម្រោងបណ្ណាល័យដែលចូលរួមក្នុងការបណ្តុះវប្បធម៌អាននិងអភិវឌ្ឍធនធានមនុស្ស និងជួយដល់កុមារកម្ពុជាតាមការឧបត្ថម្ភដល់មន្ទីរពេទ្យនានា ដូចជាការវះកាត់ព្យាបាលបេះដូងជាដើម។ គ្រប់អតិថិជនត្រូវបានលើកទឹកចិត្តក្នុងការទាក់ទងមកកាន់ការិយាល័យបម្រើសេវាអតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ តាមលេខទូរសព្ទទាន់ហេតុការណ៍ 086 999 911 ឬ 023 999 911 ប្រសិនបើអតិថិជនមានសំណើ បណ្តឹង ឬផ្តល់ព័ត៌មានត្រលប់មកកាន់ធនាគារ។


