អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ អមដំណើរលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខយោធិនរបួស និងគ្រួសារយោធាពលី


កំពង់ធំ-សៀមរាប ថ្ងៃទី 8-9-10 ខែសីហា ឆ្នាំ 2025 ៖ ថ្នាក់ដឹកនាំធនាគារខេប៊ីប្រាសាក់ បានអមដំណើរលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង តំណាងសមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគជូនគ្រួសារយោធិនពលីដែលមានលំនៅដ្ឋាននៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
ធនាគារ ខេប៊ីប្រាសាក់ អមដំណើរលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខយោធិនរបួស និងគ្រួសារយោធាពលី
ដោយ
អំពី KB PRASAC Bank

លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាបផងដែរ។

សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារខេប៊ីប្រាសាក់ បានចុះសួរសុខទុក្ខជនភៀសសឹក និងជួបសំណេះសំណាលជាមួយបុគ្គលិកនៅសាខាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ មិនតែប៉ុណ្ណោះ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន 500,000 ដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមជួយដល់ជនភៀសសឹក និងស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។

ខេប៊ីប្រាសាក់ ក៏បាននិងកំពុងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយសម្រាលបន្ទុកដល់គ្រួសារយោធិន តាមរយៈការលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី និងសម្រួលការទូទាត់សងដល់យោធិនដែលរងរបួស ជនភៀសសឹក ការផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ និងការផ្តល់ឱកាសការងារជូនដល់កូនៗយោធិនទៀតផង។

ក្រៅពីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តចំនួន៧​ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ និងចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងឧបត្ថម្ភថវិកាផងដែរ។




អត្ថបទបន្ទាប់


មិត្តហ្វូន ផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋចំនួន ៦០០ នាក់ក្នុងរាជធានីភ្នំពេញ

កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និង…

គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ហត្ថា បានចែកអំណោយជូនប្រជាពលរដ្ឋភៀសខ្លួនចំនួន ១,៥០០គ្រួសារ

ថ្ងៃទី១០ សីហា ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ហត្ថា បានចែកជូនស្បៀងអាហារ ដល់ប្រជាពលរដ្ឋភៀសខ្លួនចំនួន ១,៥០០គ្រួសារ ដែលបានរងផលប៉ះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ