អត្ថបទពាណិជ្ជកម្ម

មេចុងភៅខ្មែរដ៏ល្បីល្បាញម្នាក់ ចែករំលែកបទពិសោធន៍ធ្វើម្ហូបនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រនៅទូទាំងសកលលោក


មេចុងភៅខ្មែរ អ៊ុន នួន ម៉ារីយ៉ា ដែលជាមេចុងភៅនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសពីសំណាក់ចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញដែលកំពុងបំពេញការងារនៅតាមភោជនីយដ្ឋានអន្តរជាតិលំដាប់មីឆេលីនដ៏ល្បីល្បាញនៅកណ្តាលទ្វីបអឺរ៉ុប និងនៅទីកន្លែងផ្សេងៗទៀត។
មេចុងភៅខ្មែរដ៏ល្បីល្បាញម្នាក់ ចែករំលែកបទពិសោធន៍ធ្វើម្ហូបនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រនៅទូទាំងសកលលោក
ដោយ
អំពី Cambodian chef

ហើយមិនមែនត្រឹមតែចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញ​នោះទេ ដែលទទួលស្គាល់ស្នាដៃរបស់​ម៉ារីយ៉ា។ នាងកំពុងទទួលបានការទទួលស្គាល់ និងការគាំទ្រពីអ្នកនិយមទទួលទានម្ហូបវិចិត្រខ្មែរជាច្រើន។ ម្ហូបវិចិត្រខ្មែរ ជាម្ហូបមួយប្រភេទដែល​រហូត​​ដល់មុន​ពេល​​ថ្មីៗនេះ មិនទាន់ត្រូវ​បាន​គេ​ទទួលទាន​ និងឱ្យតម្លៃទូលំទូលាយជាសកលនៅឡើយទេ។

ជាមួយនឹងការតាំងចិត្ត និងទេពកោសល្យរបស់ម៉ារីយ៉ា កេរ្តិ៍ឈ្មោះមុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិ នឹងត្រូវបានផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង។ ម៉ារីយ៉ា បាននិយាយដោយមានហេតុផលថា៖ “ម្ហូប​ខ្មែរយើងគឺឆ្ងាញ់ទាំងអស់​។ ហើយឥឡូវនេះ ម្ហូបខ្មែរត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកកោតសរសើរ​ រួមទាំងមនុស្សដែលធ្លាប់ទទួលទានអាហារនៅភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រ ដែលមានចុងភៅដ៏ល្បីល្បាញជាអ្នកចម្អិនម្អូប។”

Mariya Un Noun & Andreas Caminada

ម៉ារីយ៉ាខ្លួន​ឯងក៏បានដឹង។ នាងបានបង្ហាញជំនាញធ្វើម្ហូបរបស់ខ្លួននៅភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រដ៏ល្បីល្បាញជាច្រើននៅទ្វីបអឺរ៉ុប និងអាស៊ី។ តាមរយៈការធ្វើដូច្នេះ នាងបានជួយលើកកំពស់អត្តសញ្ញាណមុខម្ហូបរបស់ប្រទេសកម្ពុជា និងផ្ដល់កន្លែងដ៏​សក្តិសមមួយ​សម្រាប់​ម្ហូប​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

ម៉ារីយ៉ា​ បានពន្យល់ថា៖ “រហូតដល់ ១០ ឆ្នាំហើយ បងតែងតែប្រើនាមជាមេចុងភៅជនជាតិខ្មែរយើងផ្ទាល់តែម្ដង បង្ហាញនូវម្ហូបខ្មែរ បង្ហាញថា product នេះជារបស់ខ្មែរ ហើយម្ហូបនេះគឺជារបស់ខ្មែរ។​ សំឡេងរបស់បងគឺបានគេទទួលស្គាល់ថាម្ហូបខ្មែរយើង ពិតជាមាននៅលើលោកហ្នឹងមែន ហើយពិសេសគឺម្ហូប fine dining ផ្ទាល់តែម្ដង កុំឱ្យតែប្រទេសក្រៅផ្សេង​ៗគេគិតថា ម្ហូបខ្មែរយើង មានតែមាន់ដុត មានតែត្រីបំពង ជាម្ហូបខ្មែរពិតប្រាកដ។ សារមួយនេះកំពុងតែត្រូវបានគេផ្សព្វផ្សាយ ហើយពួកយើង​ក៏មានអារម្មណ៍ថាថ្ងៃណាមួយ​​ម្ហូបខ្មែរ​នឹង​ទទួលស្គាល់នៅក្រៅប្រទេស។”

Mariya Un Noun – Restaurant UN

នាពេលបច្ចុប្បន្ននេះ ម៉ារីយ៉ា ចំណាយពេលបង្ហាញជំនាញធ្វើម្ហូបរបស់នាងនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រជាច្រើននៅលើឆាកអន្តរជាតិ។​ នេះគឺជាអ្វីដែលម៉ារីយ៉ាមិនធ្លាប់បានធ្វើនាពេលមុនៗនោះទេ។ នៅ​អាយុ​១២​ឆ្នាំ ម៉ារីយ៉ា បានចាក​ចេញពីផ្ទះ​ដើម្បី​ស្វែងរក​ការងារដើម្បីផ្គត់ផ្គង់ខ្លួនឯង​និងក្រុម​គ្រួសារ​។ គឺនៅពេល​នោះ​ហើយដែលនាងបានជួបស្រ្ដីម្នាក់ដែល​ធ្លាប់​ធ្វើ​ម្ហូប​ឱ្យ​ខ្សែរាជវង្ស​ខ្មែរ ​ដែលគាត់បានបង្ហាត់បង្ហាញនាងអំពីការធ្វើម្ហូប។ បទពិសោធន៍នេះបានជំរុញឱ្យនាងស្រលាញ់ការធ្វើម្ហូប និងស្គាល់ពីសិល្បៈនៃការធ្វើម្ហូបវិចិត្រខ្មែរ។

នៅអាយុ ១៦ ឆ្នាំ ម៉ារីយ៉ាបានត្រលប់ទៅរួមរស់ជាមួយគ្រួសាររបស់នាងវិញ។ ដោយ​មាន​ប្រាក់កាក់តិច​តួច និងមិនមានសមត្ថភាព​ចំណាយ​លើ​ការ​សិក្សា​ដែល​អាច​ជួយ​នាង​រក​ការងារ​នោះ ម៉ារីយ៉ាមានការតាំងចិត្តខ្ពស់ក្នុងការធ្វើការងារគ្រប់បែបយ៉ាងដើម្បីផ្គត់ផ្គង់ជីវភាពម្តាយ និងបងប្អូនរបស់នាង។

គឺនៅពេលនោះហើយដែល Dr. h.c. Hannes Schmid ដែលជាសហស្ថាបនិក Smiling Gecko បានផ្តល់ជំនួយ និងការគាំទ្រដល់នាង។ ​

TanjaGrandits_MariyaUnNoun

ម៉ារីយ៉ាបានបន្ដថា៖ “Dr. Hannes គឺជាអ្នកដែលបានណែនាំខ្ញុំទៅកាន់ផ្ទះបាយហ្វាមហៅស៍របស់ Smiling Gecko និងចាប់ផ្តើមបង្ហាត់បង្ហាញខ្ញុំអំពីការធ្វើម្ហូប។ គាត់ថាខ្ញុំមានទេពកោសល្យ​។ ពេលនោះ គឺនៅឆ្នាំ ២០១៤។ មិត្តភ័ក្តិម្នាក់របស់ Dr. Hannes មកពីវិទ្យាស្ថានបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចក្នុងប្រទេសស្វីសបានប្រាប់លោក Hannes ថាខ្ញុំពិតជាមានទេពកោសល្យ។ Dr. Hannes​ បានឱ្យខ្ញុំទៅធ្វើលិខិតឆ្លងដែនហើយបានបញ្ជូនខ្ញុំទៅប្រទេសស្វីសដើម្បីចុះឈ្មោះរៀននៅសាលាបដិសណ្ឋារកិច្ចអន្តរជាតិ។ ក្រោយបានរៀនចប់ ខ្ញុំ​បាន​ចាប់​ផ្តើ​ម​ធ្វើ​ការ​ជាមួយ​ចុងភៅដ៏ល្បីល្បាញ​ជាច្រើននៅទ្វីបអឺរ៉ុប​​។”

​​ចុងភៅដ៏ល្បីល្បាញដែលម៉ារីយ៉ាធ្លាប់ធ្វើម្ហូបជាមួយរួមមាន៖

- Andreas Caminada, Schloss Schauenstein, - 3 Stars (Guide Michelin), Castle Restaurant Hotel, Schlossgass 77, Fürstenau, Switzerland - 19 Points (Gault-Millau)

- Armin Egli, មេចុងភៅ « Centre for Global Dialogue» Swiss Re, អតីត The Restaurant នៅ the Chedi Andermatt, Andermatt, Switzerland 14 Points (Gault Millau)

- Martin Göschel, Restaurant Martin Göschel, The Alpina Gstaad, Gstaad, Switzerland - 1 Star (Guide Michelin), 18 Points (Gault-Millau)

- Franz W. Faeh, Le Grill, Gstaad Palace, Gstaad, Switzerland - 16 Points (Gault-Millau)

- Tino Roberto Staub, មេចុងភៅប្រចាំតំបន់ The Living Circle, Switzerland, អតីត Widder Restaurant, Hotel Widder, Zurich, Switzerland, 15 Points (Gault Millau)

- Tanja Grandits, Stucki, Basel, Switzerland - 2 Stars (Guide Michelin), 19 Points (Gault-Millau)

Mariya Un Noun & Franck Giovannini

ម៉ារីយ៉ា ទទួលបានការគោរព និងការកោតសរសើរពីចុងភៅដ៏ល្បីល្បាញទាំងនេះ ដោយសារតែជំនាញធ្វើម្ហូបដ៏ល្អ​ប្លែក និងការច្នៃប្រឌិតរបស់នាង។ ចុងភៅខ្លះថែមទាំងបានបញ្ចូលធាតុខ្លះនៃម្ហូបរបស់នាងទៅក្នុងម្ហូបរបស់ខ្លួនទៀតផង។

ម៉ារីយ៉ា បានបន្តថា៖ “ខ្ញុំធ្លាប់ធ្វើម្ហូបដូចជា អាម៉ុកត្រី ឆាបង្គារម្រេចកំពត និងម្ហូបខ្មែរជាច្រើនទៀត។ ម្ហូបខ្មែរខ្លះដែលខ្ញុំបានបង្កើត ត្រូវបាន​គេ​ដាក់​បញ្ចូលទៅក្នុង​ម៉ឺនុយ​សណ្ឋាគារ​ល្បីៗនៅ​​ទ្វីប​អឺរ៉ុប។​ នេះគឺ​ជាអ្វី​ដែលធ្វើឱ្យ​ខ្ញុំ​​មាន​មោទន​ភាពខ្លាំងណាស់។”

ទោះយ៉ាងណាក៏ដោយ ដំណើររឿង​របស់​ម៉ារីយ៉ា មិនមែនត្រឹមតែជាដំណើររឿង​ជោគជ័យ​ផ្ទាល់​ខ្លួន​តែប៉ុណ្ណោះទេ។ វាក៏បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយមួយថា អត្តសញ្ញាណមុខម្ហូបរបស់ប្រទេសកម្ពុជាគឺត្រូវបានអបអរសាទរ ផ្ដល់ការគាំទ្រ និងផ្សព្វផ្សាយនៅជុំវិញពិភពលោក។ សម្រាប់រាល់មុខម្ហូបដែលនាងបង្កើត ម៉ារីយ៉ាបានជួយលើកតម្កើងកេរ្តិ៍មរតករបស់ប្រទេសកម្ពុជា និងធ្វើឱ្យម្ហូបខ្មែរត្រូវបានគេស្គាល់កាន់តែច្រើន​។ ម៉ារីយ៉ា ​ចង់​ឱ្យ​ប្រជាជន​ខ្មែរផ្សេងៗ​ទៀត​ដើរ​តាម​ផ្លូវនេះដែលនាងបានត្រួសត្រាយ។

Mariya Un Noun – Restaurant UN

ម៉ារីយ៉ា បានបន្ថែមថា៖ “ក៏សរសើរខ្លួនឯងជាមេចុងភៅដែលអាចជ្រើសរើស talent ដែលយើងមាន talent មួយហើយអាចជ្រើសរើស talent ដែលឱ្យពួកគាត់នៅជុំវិញក្បែរខ្លួនយើង បង្ហាញនូវសមត្ថភាពថា ជនជាតិខ្មែរយើងមិនមែនអត់អ្នក talent ទេអូន មិនមែនអត់អ្នកមានបទពិសោធន៍ឬក៏គេហៅថាមានទេពកោសល្យទេ។ ខ្ញុំជា Cambodian chef ខ្ញុំនឹងបង្កើតជាមួយនឹងប្អូនៗដែលគាត់មានទេពកោសល្យក្នុងការធ្វើម្ហូប ក្លាយទៅជាបុគ្គលម្នាក់ដែលអាចឈានទៅដល់ទៅក្រៅប្រទេស។”

ជាមួយនឹងការលះបង់ ការតាំងចិត្ត និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ម៉ារីយ៉ា និងការគាំទ្រពីហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko មេចុងភៅខ្មែរកាន់តែច្រើនរូបអាចនឹងក្លាយជាមេចុងភៅដែលធ្វើម្ហូបនៅតាមភោជនីយដ្ឋានអន្តរជាតិលំដាប់មីឆេលីននៅជុំវិញពិភពលោក។ហើយប្រហែលជាថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ ម៉ារីយ៉ាខ្លួនឯងក៏នឹងក្លាយជាចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញមួយរូប។

Mariya Un Noun & Armin Egli
Mariya Un Noun, Tino Staub & Jan E. Brucker



អត្ថបទបន្ទាប់


ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា

ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល…

ការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោក ត្រាំ នៅអាម៉េរិក កំពុងដាំក្បាលចុះខ្លាំង ទោះលោកកំពុងរីកមុខមាត់លើឆាកអន្តរជាតិ

ការស្ទង់មតិមួយបានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានធិបតីអាម៉េរិក លោកលោក ដូណាល់ ត្រាំ បានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់ទៅ១៨% ក្រោយលោកចូលមក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ